ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤

ភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយកងកិត្តិយសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំបានចាប់ផ្ដើមពីជំនួបចង្អៀត ដោយភាគីកម្ពុជា មានការអញ្ជើញចូលរួមពីឯកឧត្តម … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនបាននឹងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និង ឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ … Read More

រាជរដ្ឋាភិបាល ខិតខំដាក់ចេញសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំដាក់ចេញនូវសមិទ្ធផលជាក់ស្ដែងនៅលើដីនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈនៅពេលខាសងមុខ សមិទ្ធផល២កន្លែងធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល និងគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្ហាញរូបរាងនៅក្នុងភូមសាស្រ្ដខេត្តកណ្ដាលនេះ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី បានថ្លែងថា កាលពេលពីរឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ មិនដឹងពេលណាបានរួចរាល់នោះទេ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋចេញព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងស្រុកមានទំហំច្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យតេជោកោះធំ កាលពីព្រឹកថ្ងៃទី១៣មីនានេះ បានមានប្រសាសន៍ថា វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា យើងសព្វថ្ងៃរីកចម្រើនគួរជាទីមោទនៈ បើទោះបីជាមានពលរដ្ឋខ្លះបានចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែការចេញទៅរកការព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងប្រទេសគឺមានទំហំច្រើនណាស់។ សម្ដេចធិបតី បានគូសបញ្ជាក់ថា អ៊ីចឹងហើយបានជា សមិទ្ធផល យើងនៅថ្ងៃនេះគឺសំខាន់ណាស់ ដែលមិនមែនគ្រាន់តែជាអគារទំនើប ដែលមានលទ្ធភាពអាចជួយដល់ពលរដ្ឋចំនួន៦០ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ទេ ប៉ុន្តែ ជានិមិត្តរូបក្នុងការដើរទៅមុខនិងជាចលករនៅក្នុងការជំរុញសេដ្ឋកិច្ច ការចាប់ផ្ដើមជម្រុញសុខភាពរបស់ពលរដ្ឋឲ្យរឹងមាំនិងមានសុភមង្គល ហើយសម្ដេចក៏បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាល។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បើទោះបីជានៅមានការឆកល្វែង ប៉ុន្តែ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ និងណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេស។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។ សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ … Read More

និយ័តករគណនេយ្យ និងសវនកម្ម៖ ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម

📢 សេចក្តីជូនដំណឹងរបស់ និយ័តករគណនេយ្យ និងសវនកម្ម លេខ៖ ០១៥/២៤ នគស.សជណ ស្តីពី ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ករណីរោងចក្រY&W ! ក្រសួងការងារដាក់ចេញដំណោះស្រាយ និងជំហរម៉ឺងម៉ាត់ ឲ្យកម្មករភាគច្រើនលើសលុបពេញចិត្ត និងឯកភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។ ក្រសួងបានអះអាងថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ពីការរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រផ្ទាល់រួចមក វិធានការចំនួន៦នឹងត្រូវដាក់ចេញដែលរួមមាន៖ ទី១-សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ … Read More

មកស្វែងយល់ពី ផ្លាកលេខរថយន្ត ទាំងអស់គ្នាបងប្អូន

°°°°° ផ្លាកលេខ រដ្ឋ លេខកូដ សំគាល់ស្ថាប័នឬអង្គភាព°°°° —-#សែទុកគ្រាន់ជាចំណេះដឹងទូទៅទុកមើលលេងៗពេលទំនេរ រដ្ឋ-01 ព្រឹទ្ធសភា រដ្ឋ-02 រដ្ឋសភា រដ្ឋ-03 រាជរដ្ឋាភិបាល រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី រដ្ឋ-06 ក្រសួងការពារជាតិ រដ្ឋ-07 ក្រសួងមហាផ្ទៃ រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ-11 … Read More

វេទិការដ្ឋាភិបាលឌីជីថល អនុស្សរណៈយោគយល់គ្នាចំនួន៤ ត្រូវបានចុះហត្ថលេខា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ … Read More