ប្រវត្តិក្បាច់គុនល្បុក្កតោ

បើទោះណាជាគុនល្បុក្កតោត្រូវបានរាជរដ្ឋាភិបាលបានដាក់បញ្ជូលជាសម្បត្តបេតិកភណ្ឌជាតិហើយក្តី ក៏ការផ្សព្វផ្សាយពីក្បាច់គុនដ៏ដំណាស់មួយនេះហាក់នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ។ កង្វះការផ្សព្វផ្សាយមួយនេះ វាបានបង្កឲ្យមានចម្ងល់ជាច្រើននៅក្នុងស្រទាប់មហាជនខ្មែរ ។ ដោយសារតែក្បាច់គុនមួយនេះទើបតែមានភាពល្បីឈ្មោះឡើងវិញតែក្នុងរយៈ ១០ឆ្នាំកន្លងមកនេះហើយ ទើបយើងខ្ញុំជាអ្នកចងក្រងឯកសារពិបាកនឹងធ្វើការសន្និដ្ឋានណាស់អំពីក្បាច់គុនមួយនេះ ។
ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវ សហព័ន្ធល្បុក្កតោកម្ពុជាយើងកន្លងមកនេះ យើងបាន រកឃើញនូវអំណះអំណាងមួយចំនួនអំពីក្បាច់គុនល្បក្កតោ។
តទៅនេះយើងខ្ញុំ សូមអញ្ជើញលោកអ្នកសេ្នហាគុនល្បុក្កតោទាំងឡាយ សូមមេត្តាចូលរួមតាមដាន និងពិចារណាពីការរកឃើញមួយចំនួនរបស់យើងខ្ញុំដូចមានជាហូរហែខាងក្រោម៖

១. លោកស្រីបណ្ឌិត កែវ ណារុំ (អ្នកជំនាញស្រាវជ្រាវផ្នែកវប្បធម៌ខ្មែរ)
នៅក្នុងសៀវភៅ តន្ត្រីនិងជីវិតខ្មែរ លោកស្រ្តីបណ្ឌិតបានធ្វើការពន្យល់និយមន័យឲ្យក្បាច់គុនល្បុក្កតោថា៖ វាជាអាវុធការពារខ្លួនរបស់ខ្មែរ តាំងពីសម័យកាល កកើតទឹកដីដ៏យូរលង់ណាស់មកហើយ ។ ល្បុក្កតោមានលក្ខណៈ សំយោគគ្រប់ស្នៀតនៃក្បួនកីឡារបស់ខ្មែរ ដូចជា កីឡាប្រដាល់សេរី ចំបាប់ គុនដំបងជាដើម។ នៅពេលប្រយុទ្ធ អ្នកចេះក្បាច់គុនល្បុក្កតោ អាចប្រើដៃទទេរ ឬអាវុធផ្សេងៗមាន៖ ដាវ(ខ្លី-វែង), លំពែង, ដំបង(ខ្លី-វែង ហើយមាន ១ឬ២), កាំបិតស្នៀតមុខ២ (មានដូចព្រះខ័នតួហនុមាន), កាំបិតផ្គាក់, កន្សែង, ក្រមា,ខ្សែគាថា, ក្រាប់, ខែល, កូនតឹង…។ល ។

២. លោកគ្រូតា ហុក ឈាងគីម អគ្គលេខាធិកាសហព័ន្ធល្បុក្កតោកម្ពុជា និងជាទីប្រឹក្សា សាលាគុនល្បុក្កតោ វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ៖
លោកគ្រូបានពន្យល់ថា ល្បុក្កតោ មានថ្នាក់ពាក្យជានាម ជាពាក្យកម្ចីពីភាសាបាលី សំស្ក្រឹត ផ្សំមកពីពាក្យ២ម៉ាត់ ល្បុក+កត
ល្បុក ថ្នាក់ពាក្យជានាម ក្លាយមកពីពាក្យ បុក>លុក>ល្បុក>សម្រុក>វាយលុក>វាយសម្រុក វាយបក វាយប្រហារខ្លាំង;
កត ថ្នាក់ពាក្យជានាម ក្លាយមកពីពាក្យ ករតៈ>កតៈ>កត>កតោ>វាយលុក>វាយទន្ទ្រាន>វាយបក> វាយការពារ វាយតប វាយត>គេច រង សង ។
សរុបមក ល្បុក្កតោមានន័យថា ជាក្បាច់គុនដែលមានទម្រង់ទាំងការវាយលុក និងទាំងការការពារ ឬគេចឲ្យផុតពីការវាយលុកពីសំណាក់សត្រូវ ។ លោកគ្រូបានបន្ថែមទៀតថា បើទោះណាជា ពាក្យល្បុក្កតោ មានន័យត្រឹមថែជាដំបងការពារក្តី ក៏ល្បុក្កតោ នៅតែអាចបញ្ជាក់បានថា ជាឈ្មោះរបស់ក្បាច់គុនដែរ ព្រោះថា ៖
ទី១. គឺដើម្បីចេះប្រើដំបងបានដើម្បីវាយលុក ឬការពារការវាយលុកពីសត្រូវបាន លុះត្រាអ្នកកាន់ដំបងចេះក្បាច់គុនដែរ បើមិនដូច្នោះទេ គឺវាមិនខុសពីមនុស្សដែលកាន់ដុំមាសសន្និដ្ឋានថាជាដុំថ្មនោះទេ ។
ទី២. តាមរយៈចាស់ៗស្ទើរតែគ្រប់ជំនាន់សុទ្ធតែសួរគ្នាថា តើមានចេះល្បុក្កតោ ឬចេះក្បាច់គុនល្បុក្កតោឬទេ? ឯអ្នកឆ្លើយតប មកអ្នកសួរវិញថា ធ្លាប់ស្គាល់ ឬធ្លាប់ហាត់ជាដើម ។

៣. លោក យី ឆេងអ៊ួ (ប៉េង) អគ្គលេខាធិការងសហព័ន្ធល្បុក្កតោកម្ពុជា និងជាប្រធានសាលាគុនល្បុក្កតោ វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា៖
លោកបានពន្យល់ថា ពាក្យថា ល្បុក្កតោ មានថ្នាក់ពាក្យជានាម ។ ពាក្យនេះ កើតឡើងដោយសមាសនាមពីរ ឬ បី ដូចខាងក្រោម៖
ក. (ល្បុក+កតោ) ឬ
1. ល្បុក មានន័យថា បុះ> បុក> លុក> លបុក> ល្បុក> សម្រុក> ការវាយលុក> ការវាយសម្រុកខ្លាំងមិនដកថយ
ឬ លបុក មានន័យថា ល្បង លង លហើយបុក ជន្លបុក ជន្លល្បងមើល ការលូក-លរាវរកផ្លូវ រកទំនងហាក់ដូចគេលើក សស្ត្រា(សត្រា)ជន្លខាងលើឲ្យភ័ន្តហើយលូកកាប់ខាងក្រោម ។
2. កតោ ន. គឺជាអវយៈដែលភ្ជាប់ពីដងខ្លួនមកក្បាលរបស់សត្វតោ ។ តោ ន.សិង្ហ សីហៈ រាជសីហ៍ សិង្ហតោ ។
ខ. (ល្បុក+ក+តោ) ល្បុក ឬ ល បុក មានន័យថា
1. ល មានន័យថា ល> លង> ល្បង> ជន្លល្បងមើល> ល្បងលេង ។
2. បុក ឬបុះ មានន័យថា បុះពីខាង (មុខ ក្រោយ លើ ក្រោម ឆ្វេង ស្តាំ)ជាការលើកទម្លាក់ឲ្យទង្គិចខ្លាំង ។ ឧទាហរណ៍ បុកមួយដៃ គឺមានន័យថា ដាល់មួយដៃ ។
3. ក មានន័យថា អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួនមនុស្សសត្វ ។
4. តោ មានថ្នាក់ពាក្យជាគុណនាម មានន័យថា ដែលកោងទោរ កោងក្រដោ ដែលមានអាការឱនៗកោងៗ
វាយតោខ្លួន ដើរតោៗ តោយ៉ោ ។
5. កតោ មានន័យថា កមានរាងទ្រង់កោង ឬមានអាការៈឱនៗកោងៗ ។
6. ហេតុអ្វីក្ក? ព្រោះ កក=ក្ក សស=ស្ស សល=ស្ល សតរ=ស្ត្រ កក្កដា ល្បុក្កតោ
7. តោមានអត្ថន័យពីរយ៉ាង៖
១. ន.សិង្ហ សីហៈ រាជសីហ៍ សិង្ហតោ
២. គុ. ដែលកោងទោរ កោងក្រដោ ដែលមានអាការឱនៗកោងៗ វាយតោខ្លួន ដើរតោៗ តោយ៉ោ ។
តាមរយៈការបូកផ្សំនូវនិយមន័យពាក្យខាងលើ និងនិយមន័យរបស់សម្តេចព្រះសង្ឈរាជ ជួន ណាតផងនោះ លោកយី ឆេងអ៊ួបានកំណត់និយមន័យល្បុក្កតោចំនួនពីរចំនុចថា់៖
១. ន័យទី១៖ ល្បុក្កតោ ជាឈ្មោះស្នៀតគុនម្យ៉ាងដែលមានដំបងខ្លីកាន់អបផ្ទាប់នឹងកំភួនដៃដើម្បីការពារឬធ្វើការវាយលុកពីការយារយីរបស់សត្វសាហាវមានសត្វតោជាដើម ។ អ្នកប្រើស្នៀតនេះគឺច្រើនតែ ល ឬជ្រលបញ្ឆោតជាមុន មុននឹងបុក ឬធ្វើការវាយបកទៅសត្រូវ ។ ហេតុអ្វីចាំបាច់ជន្ល? ព្រោះដើម្បីធ្វើឲ្យសត្រូវភ្លេចខ្លួន និងដើម្បីជួយឲ្យអ្នកជន្លប្រាកដក្នុងចិត្តថាខ្លួននឹងអាចវាយចំណុចស្លាប់របស់សត្រូវ ។ ហេតុអ្វីចាំបាច់ត្រូវ បុះឬបុកចំកតោ ព្រោះថា តាមធម្មជាតិរបស់សត្វតោ វាមានចំនុចខ្សោយនៅត្រង់ករបស់វានោះឯង ។ ការវាយប្រហារបុះកតោ យើងបានឃើញបុព្វបុរសខ្មែរបានចារនៅលើជញ្ជាំងប្រាសាទនានានៅក្នុងប្រទេសកម្ពុជា ។
២. ន័យទី២ ល្បុក្កតោ ជាឈ្មោះក្បាច់គុនបុរាណខ្មែរម្យ៉ាងដែលមានដំបងជាគ្រឿងការពារ ឬជាគ្រឿងសម្រាប់វាយបកទៅសត្រូវមាន(មនុស្ស) និងសត្វសាហាវដូចជាតោជាដើម ដែលក្បាច់ ឬស្នៀតគុននីមួយៗសុទ្ធតែមានជំហវាយលុកកោងក្រដោ តោៗអមជាមួយក្បាច់ដៃជើងសំបូរបែបអាចការពារ ឬវាយបក ពីគ្រប់ទិស(លើ ក្រោម ឆ្វេង ស្តាំ មុខក្រោយ) ប្រកបដោយ
ថាមពល មានលក្ខណៈទន់ភ្លន់ និងមាំមួន ។ នៅពេលប្រយុទ្ធ អ្នកចេះគុនល្បុក្កតោច្រើនជន្ល បញ្ឆោត រាំពត់ពេន បន្លប់សត្រូវ
ឲ្យវង្វេងភ្លេចខ្លួន ឬបំបាក់ស្មារតីឲ្យគូសត្រូវធ្វេសប្រហែស ឬភ័យខ្លាចសុំចុះចាញ់ មុននឹងធ្វើការវាយបក ។
មុនពេលបុកអ្វីមួយ គឺគេតែង ល ឬ ជ្រលជាមុនសិន ។ ចំនុចខ្សោយរបស់សត្វតោ គឺស្ថិតនៅត្រង់ក ដូច្នេះ ដើម្បីឲ្យតោឆាប់ស្លាប់ គឺគេត្រូវបុកឲ្យត្រូវចំកតោ ។ តាមរឿងព្រេងនិទានខ្មែរ មុនចាប់សត្វម្រឹកដទៃទៀត តោច្រើនធ្វើការស្រែកសន្ទាប់ខ្លាំងៗ ដើម្បីឲ្យសត្វនៅជុំវិញភ័យ បន្ទាប់មកទើបដេញចាប់ជាក្រោយ ។ ផ្ទុយមកវិញបើតោ ត្រូវជនណាម្នាក់ចាក់ចំករបស់វា នោះតោពិតជាថយឫទ្ធិអំណាចអស់ជាមិនខាន ។ ប៉ុន្តែដើម្បី ចាក់ឲ្យត្រូវកតោ ក៏មិនមែនងាយស្រួលនោះដែរ។ ក្រៅពីមានសព្វាវុធនៅហ្នឹងដៃដូចជា ច្បូក លំពែង ដាវ កាំបិត ដំបង ហើយ អ្នកបុក ឬអ្នកចាក់ត្រូវមានល្បិចកល មានប្រាជ្ញាបាទ្ធីខាងក្បាច់គុន ប្រឡែងបញ្ឆោតតោ ឲ្យបានល្អផងទើបអាចសម្លាប់វាបាន ។ ជនណាអាចសម្លាប់តោឬ ប្រភេទស្តេចបាន ឲ្យឈ្មោះថា អ្នកនោះ មានឫទ្ធីបារមីខ្លាំងលើសគេ ។ ដូច្នេះហើយបានជាអ្នកដែលបានហាត់គុនល្បុក្កតោបានចប់សព្វគ្រប់ចម្រើន យូរឆ្នាំ ខ្មែរតែងសម្គាល់ថា បុគ្គលនោះ គឺជាអ្នកគុននិយមដ៏កំពូលនៃប្រជាជាតិខ្មែរ ។
ដើរ> ដំណើរ ដេក> ដំណេក តម> ដំណម កាច់>ក្បាច់ លុក>ល្បុក ឈរ> ជំហរ ឈាន> ជំហាន ជ្រែក> អម្រែក
ឈើច្រាន ស្នរ ច្បូក ដំបងហ៊ឹង ឈើឆាយស្រូវ អង្រែវែងខ្លី ដុំថ្ម គ្រាប់លុញចំពាមកៅស៊ូ ក្រមា ខ្សែ កូនតឹង ស្នឹងគោ គេច>ក្បាច់ ធ្នូ ស្នា ដួល>ដំនួល សៀត>ស្នៀត ចង>ចំណង ចារ>ចំណារ
ហេតុអ្វីចាំបាច់ហាត់គុនល្បុក្កតោ?
គោលបំណង នៃការហ្វឹកហាត់គុនល្បុក្កតោរបស់ខ្មែរមានដូចជា៖
1. ការហ្វឹកហាត់របស់បុព្វបុរសខ្មែរ គឺដើម្បីទប់ទល់នឹងសត្វសាហាវ (ដូចជា តោ ខ្លា ដំរី ដែលបានមកតាម យារយីស្រុក
ភូមិតែប៉ុណ្ណោះ ។
2. ការហ្វឹកហាត់របស់កូនខ្មែរជំនាន់ក្រោយ គឺ
ដើម្បីប្រយុទ្ធជាមួយសត្រូវដែលមកយារយីប្រទេសជាតិ ។
ដើម្បីស្វែងយល់ពីទស្សនៈវិជ្ជារបស់ជនជាតិខ្មែរ ។
ដើម្បីសុខភាព សាមគ្គីភាព ការកម្សាន្ត និងមិត្តភាព ។
ដើម្បីហាត់ពត់ ចិត្ត កាយរបស់អ្នកឲ្យមានភាពរឹងមាំ អត់ធ្មត់ជាអតិបរមា (ការយកឈ្នះលើអំពើអាក្រក់របស់ខ្លួន) ។
ដើម្បីអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានកាន់តែរឹងមាំ និងទូលំទូលាយឡើង ។
ដើម្បីជួយឲ្យវិស័យទេសចរណ៍បែបវប្បធម៌របស់ខ្មែរកាន់តែមានសភាពធំទូលាយ និងសំបូរបែបខ្លាំងឡើង ។
កម្រិត ឬថ្នាក់របស់អ្នកហាត់គុនល្បុក្កតោ
តាមលោកគ្រូតា ហុក ឈាងគីម អ្នកហ្វឹកកាត់ត្រូវឆ្លងកាត់៖
ក. ថ្នាក់ឯក ខ. ថ្នាក់ទោ គ. ថ្នាក់ត្រី
តាមលោកគ្រូតាសេរី អ្នកហាត់ត្រូវឆ្លងកាត់៖
ក. ទ្វារ១ ខ. ទ្វារ២ …………………..រហូតដល់ទ្វារ ១២ ។
តាមលោកគ្រូតា សាន គីមស៊ាន អ្នកហ្វឹកហាត់ត្រូវឆ្លងកាត់កម្រិត៖
ក. ក្រមា ស ខ. ក្រមាខៀវ គ. ក្រមាបៃតង ឃ. ក្រមាក្រហម ង. ក្រមាត្នោត ច. ក្រមាខ្មៅ ជ. ក្រមាមាស(មានតែ១)
តាមលោកយី ឆេងអ៊ួ (ប៉េង)ល្បុក្កតោសំយោគចេញពីសកម្មភាព ៣៖
១. សកម្មភាពរបស់ធម្មជាតិ៖ ស្រងែពេន
២. សកម្មភាពរបស់មនុស្សខ្មែរ៖ កិន្នរ ល្បុក្កតោ ចំបាប់ ប្រដាល់សេរី ខែល លំពែង ដំបង ក្រមា កូនតឹង ឆៃយ៉ាំ
រាំវង់ អប្សរា យក្ស ហនុមាន ។
៣. សកម្មភាពរបស់សត្វ៖ ក្រពើហា ខ្លាក្រាប បក្សី សេះ ដំរី ទា នាគព័ន្ធ ពានរ ។
ការប្រឡង /ប្រកួតគុនល្បុក្កតោ ត្រូវបានដូនតាខ្មែរបែងចែកជា ៥ វិញ្ញាសា៖
ក. ក្បាច់គុន ដៃ-ជើង ខ. ក្បាច់គុន សត្វ គ.ក្បាច់គុន អាវុធ
ឃ. ក្បាច់គុនប្រដាល់-ប្រយុទ្ធ ង. ក្បាច់គុនចំបាប់ បោក ឬកាច់
ជំហរនៃការហ្វឹកហាត់
ក. ខ្ពស់ ខ. កណ្តាល គ. ទាប
ល្បុក្កតោតាមឯកសារលោកគ្រូតា ហុក ឈាងគីម
ក្បាច់គុនបុរាណខ្មែរចែកចេញជាកម្រិតថ្នាក់ផ្សេងៗគ្នាដែលមាន ២ថ្នាក់ គឺ៖
ក. ថ្នាក់ទាប/ថ្នាក់បាត៖ គឺជាថ្នាក់ដែលអ្នកហ្វឹកហាត់ចាប់ផ្តើមហាត់ពីក្បាច់បាតទៅដូចជា ការកំដៅសាច់ដុំ របៀបប្រើដៃ កែង ជង្គង់ និង ប្រអប់ជើងក្នុងទម្រង់មិនស្មុគ្រសា្មញ (ប្រើដៃសុទ្ធសាធ និងស្នៀតមិនសូវគ្រោះថ្នាក់)។
ខ. ថ្នាក់ខ្ពស់/ឧត្តម៖ គឺជាថ្នាក់ដែលអ្នកហ្វឹកហាត់ចាប់ផ្តើមហាត់ពីកម្រិតមធ្យមឡើងទៅដល់ថ្នាក់ខ្ពស់ ដោយមានស្នៀតពិសេសនៃការវាយ ការហក់លោត ការប្រើដំបង លំពែង ក្រមាជាដើម ។
ល្បុក្កតោជាអ្វី? ល្បុក្កតោ ជាក្បាច់គុនមួយក្នុងចំណោមក្បាច់គុនបុរាណខ្មែរផ្សេងៗទៀត ។
តើហេតុអ្វីបានជាបុព្វបុរសខ្មែរសម្រេចជ្រើសយកក្បាច់គុនល្បុក្កតោជាឈ្មោះគ្រឹះនៃក្បាច់គុនខ្មែរយើង?
មូលហេតុ៖
ក. ភូមិសាស្ត្រ៖
តាមប្រវត្តិសាស្ត្រ ដូនតាខ្មែរយើងជាអ្នករស់នៅតាមដងព្រៃ ជួរភ្នំ ជារៀងរាល់ថ្ងៃលោកតែងពើបប្រទះនឹងគ្រោះថ្នាក់នានាដោយសារតែងការយារយីពីសត្វសាហាវដូចជា ខ្លា តោ ឬដំរីជាដើម ដែលពួកសត្វទាំងនោះតែងមកចាប់ឆក់យកសត្វពាហនៈ-គោ-ក្របី ព្រមទាំងអាយុជីវិតរបស់អ្នកភូមិថែមទៀត ។ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់បែបនេះទើបបានជាមានដូនតាក្លាហានមួយក្រុមនាំគ្នាបង្កើតក្បាច់គុនប្រយុទ្ធជាមួយតោដើម្បីទប់ទល់នឹងការយារយីនៃពពួកសត្វសាហាវប្រភេទមួយចំនួនដូចបានរៀបរាប់ខាងលើ ដើម្បីឲ្យសត្វទាំងនោះបាក់បបខ្លបខ្លាចមិនហ៊ានមកយារយីអ្នកស្រុកតទៅទៀត ។ ដោយសារសេចក្តីក្លាហាន និងប្រាជ្ញាឈ្លាសវៃ ដូនតាខ្មែរក៏បានបង្កើតក្បាច់គុនបង្ក្រាបសត្វសាហាវបានសម្រេចមានសត្វតោជាដើម ។ ហេតុដូចនេះហើយបានជាចំណេរក្រោយមកទើបអ្នកស្រុកប្រសិទ្ធិ៍នាមឲ្យក្រុមដូនតាថា លោកតាបុកតោតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ ។
ខ. ប្រជាប្រិយភាព៖
ដោយសារក្បាច់គុនល្បុក្កតោបង្កើតឡើងដោយប្រជាជនខ្មែរសាមញ្ញ និងដើម្បីប្រជាជនខ្មែរទូទៅ ទើបបានជាក្បាច់គុនល្បុក្កតោត្រូវបានពលរដ្ឋខ្មែរពេញនិយមក្នុងការហាត់រៀន និងបានស្គាល់ឈ្មោះក្បាច់គុនល្បុក្កតោគ្រប់សម័យកាលយ៉ាងទូលំទូលាយរហូតមកដល់សព្វថ្ងៃនេះ ។
គ. ពាក្យបុកតោ ជាពាក្យដែលពលរដ្ឋខ្មែរបានដាក់ឈ្មោះឲ្យ ដែលមានន័យថាជា ក្បាច់វាយ ឬប្រយុទ្ធជាមួយតោ ឬខ្លា។ តពីនោះមកដូនតាខ្មែរក៏បានរៀបចំក្បាច់គុន នេះទៅជាកីឡាប្រដាល់ និងដាក់ឈ្មោះជាក្បាច់គុនល្បុក្កតោ ទៅតាមការប្រើល្បិចក្នុងការប្រយុទ្ធ គឺ ល្បុក្ក=បុក>ល្បិច>ល្បែង>សិល្បៈ សិល្បៈក្បាច់គុនសម្រាប់វាយប្រយុទ្ធ ជាមួយនឹងសត្វតោ ។ ល្បុក្ក ជាការវាយប្រយុទ្ធដោយប្រើល្បិច-ជាល្បែងបញ្ឆោតគូប្រកួត ដែលប្រើនូវសិល្បៈរាំ ឌឺដង ដាក់គ្នារបៀបរបាំបុរាណ ។ រៀបរាំនេះ គឺមានដូចជារបាំឆៃយ៉ាំជាដើម ។
ហេតុនេះទើបក្បាច់គុនប្រដាល់ល្បុក្កតោ មានឈ្មោះល្បីល្បាញជាងគេនៅក្នុងទឹកដីមហានគរនៃយើងជាតំណរៗមកទល់សព្វថ្ងៃនេះ ។
៤. សម្តេចព្រះសង្ឃរាជ ជួន ណាត៖
ពាក្យថា ល្បុក្កតោ មានថ្នាក់ពាក្យជានាម មានន័យថា ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នៅនឹងកំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន ។ ជាឈ្មោះស្នៀតគុនដែលមានល្បុក្កតោជាគ្រឿងការពារខ្លួន ។ លោកក៏បានបញ្ជាក់ទៀតថា ល្បុក្កតោកើតមានក្នុងប្រទេសកម្ពុជាតាំងតែពីសម័យបុរាណមកម្លេះ ។
៥. លោកគ្រូតាក្រមាមាស សាន គីមស៊ាន ៖
ល្បុក្កតោ បានមកពីពាក្យ ល្បុក្ក+តោ
ល្បុក្ក មានន័យថា ល្បែង ល្បិច ល្បង ល្បាំ ល្បើក លេង ប្រឡែង បញ្ឆោត ល ល្បិច ល្បង ល្បែង លេង ប្រឡែង នៅចំពោះមុខកតោ ល្បិច ល្បង ល្បែង លេង ប្រឡែង សរ ។
៦. លោកគ្រូតា សេរី
ល្បុក្កតោ មានរបៀបសរសេរជាភាសាបាលីថា ប្លុកតោ(បលុកតោ) មានន័យ ធាតុទាំងបួន គឺ ទឹក ដី ភ្លើង ខ្យល់ ។
៧. លោកគ្រូតា ជ័យ ណាគ្រី៖
ល្បុក្កតោ មានន័យត្រឹមតែជា ដំបងខែលសម្រាប់ការពារខ្លួននៅត្រង់ដៃប៉ុណ្ណោះ ។ ពាក្យនេះមិនមានន័យថា ជាឈ្មោះក្បាច់គុនដូចអ្នកខ្លះអះអាងនោះទេ ។
៨.លោកគ្រូតា ប៊ុន ធឿន
ជាឈ្មោះទ្វារមេគុនមួយរបស់យុទ្ធក្រមខម ។
ភាពចម្រូងចម្រាស់នៃការដាក់ឈ្មោះទីកន្លែងហាត់ថា ក្លឹប
១. តាមលោកគ្រូតា សេរី៖ ខ្មែរមិនត្រូវប្រើពាក្យថា ក្លឹបនោះទេ ព្រោះពាក្យនេះ គឺជាពាក្យកំចីមកពីភាសាបារាំង និងអង់គ្លេស ។ ឯពាក្យដែលខ្មែរគួរប្រើនោះ គឺ សាលាគុន ព្រោះពាក្យនេះជាពាក្យដែលដូចតាខ្មែរមានជាយូរមកហើយ សូម្បីនៅក្នុងការបកប្រែភាពយន្តភាគចិន មកជាភាសាខ្មែរ ក៏គេប្រែទីកន្លែងហាត់គុន ថាជាសាលាគុនដែរ។
២. តាមអ្នកជំនាញកីឡាខ្លះ៖ ពាក្យថា ក្លឹបយើងអាចប្រើប្រាស់វាបាន ព្រោះវាបានក្លាយជាពាក្យអន្តរជាតិទៅហើយ ។
ដោយ៖ លោក យី ឆេងអ៊ួ (ប៉េង)

អំពីក្បាច់គុនបុរាណខ្មែរ
ក. ទស្សនៈអ្នករៀបរៀង
ជាបឋមខ្ញុំសូមការអធ្យាស្រ័យអំពីសំណាក់ព្រឹទ្ធាចារ្យក្បាច់គុនទាំងឡាយ រាល់ការអត្ថាធិប្បាយអំពីការយល់ដឹងដែលខ្ញុំបានពិចារណាឃើញអំពីក្បាច់គុនបុរាណខ្មែរ ។ ខ្ញុំបាទមានកាតព្វកិច្ចក្នុងនាមជាកូនខ្មែរមួយរូបដែលបានហាត់រៀនក្បាច់គុន
បុរាណខ្មែរ ដើម្បីអភិរក្សព្រលឹងវប្បធម៌ខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរចីរកាលជាអមតៈតទៅ ។
ចំពោះហេតុផលដែលខ្ញុំបាទនឹងលើកឡើងតទៅ ស្តីពីក្បាច់គុនបុរាណខ្មែរនេះ កើតឡើងដោយសារការយល់ដឹងពីការសិក្សា រៀនសូត្រ និងបានហាតរៀនវិស័យក្បាច់គុនបុរាណខ្មែរដ៏សំបូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកតាំងពីសម័យដែលមនុស្សខ្មែរកើតមានលើកដំបូងនៅលើភពផែនដីយើងនេះ ។ ចំពោះលោកអ្នកប្រាជ្ញដែលបានសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ សូមមេត្តាជួយផ្តល់នូវការយល់ដឹងអំពីក្បាច់គុនដល់រូបខ្ញុំបាទផង ។ ទស្សនទាននេះនឹងក្លាយទៅជាឯកសារប្រចាំត្រកូលខ្មែរយើងដើម្បីទុកជាទីអាងតទៅចាប់ពីសតវត្សន៍ទី ២៦ នៃពុទ្ធសករាជនេះ ។ ខ្ញុំសូមកោតសរសើរលោកគ្រូតាក្រមាមាស សាន គីមស៊ានដែលបានធ្វើឲ្យមនុស្សខ្មែរ និងពិភពលោកបានស្គាល់គុនល្បុក្កតោ ។ លោកគ្រូតា ចាន់ ប៊ុនធឿនដែលបំពាក់បំប៉នយុទ្ធក្រមខមឲ្យដល់កូនខ្មែរទាំងឡាយ លោកគ្រូៗគុនខ្មែរ (ប្រដាល់សេរី) ដែលបានផ្ទេរជូនដល់កូនខ្មែរឲ្យចូលរួមទទួលនូវមត៌កប្រដាល់ក្បាច់គុនបុរាណខ្មែរ ព្រមទាំងមនុស្សទូទាំងពិភពលោកឲ្យយល់ដឹងថាខ្មែរជាម្ចាស់ប្រដាល់គុនខ្មែរ ។
ជាចុងក្រោយនេះ ខ្ញុំបាទសូមឲ្យគ្រូៗគុនបុរាណខ្មែរទាំងល្បុក្កតោ យុទ្ធក្រមខម ប្រដាល់សេរី សាមគ្គីគ្នាជាធ្លុងមួយជ្រោមក្បាច់គុនបុរាណខ្មែរ ឲ្យរីកដុះដាលសាយភាយនៅលើពិភពលោកយើងតទៅជាអមតៈ ។ សូមអរគុណ
ខ. ការបកស្រាយអំពីគុនបុរាណខ្មែរ
១. គុនចំបាប់ខ្មែរ៖
ខ្សែចង ដំបងវាយ ស្រាវខ្សែ ក្រមា ទាញព្រ័ត្រ រុញដំបង រុញអង្រែ (តុលា)។
២. គុនដាល់៖
ល្បុក្កតោ ក្រពើហា ខ្លាក្រាប ស្រងែពេន (ល្បិចកល ប្រាជ្ញា =ព្រះពុទ្ធ)
៣. យុទ្ធសិល្ប៍នាគព័ន្ធ៖
ទឹក ដី ភ្លើង ខ្យល់ (កម្លាំងធាតុ សមាធិ ភាវនា=ព្រលឹង )
៤. បារមីនាគរាជ៖
1. ប្រាសាទនាគព័ន្ធ ចក្រាទី ១ កន្ទុយនាគ (ព្រះព្រហ្ម=កាយ)
2. ប្រាសាទព្រះខ័ន(ខឌ្គ ខាន់) ចក្រាទី ៣ ចង្កេះនាគ យុទ្ធក្រមខម (ព្រះវិស្ណុ=ចិត្ត)
3. ប្រាសាទអង្គរ ចក្រាទី ៧ ក្បាលនាគ (ព្រះសិវៈ=សតិ)
គ. អំពីបារមីប្រាសាទខ្មែរ
មនុស្សខ្មែរកើតនៅលើទឹកដីខ្មែរតាំងពីសម័យបុរេប្រវត្តិមកម្លេះ ខ្មែររស់នៅដោយដាំឈើយកផ្លែ មើម ស្លឹក នេសាទត្រី បរបាញ់(ទាក់ វាយ បាញ់)សត្វព្រៃ យកធ្វើជាអាហារ និងរស់នៅជាក្រុមកុលសម្ព័ន្ធ (មើលប្រវត្តិសាស្ត្រខ្មែរ) ។
ដើម្បីចិញ្ចឹមជីវិតខ្មែរបានប្រើដំបងឈើដែលមានចុងស្រួច ប្រវែង ខ្លី វែង ដើម្បីវាយសំពង បុក គប់សត្វ យកធ្វើជាអាហារពី ក្នុងព្រៃឆ្ងាយពីទីកន្លែងស្នាក់នៅដោយយកវល្លិ៍ចងលី សែង រែក ពុន (ខ្សែចង ដំបងវាយ) ពេលទាក់ចាប់សត្វបាន តាមសភាវ គតិ គឺវាយសំពង រួចយកខ្សែចងស្រាវ ទាញ អូស យកមកលំនៅដ្ឋាន ។ តាមបែបជាល្បែងកម្សាន្ត ល្បងកម្លាំង ម្នាក់ទល់ម្នាក់ គឺល្បែងស្រាវក្រមា ក្រុមទល់នឹងក្រុម គឺល្បែងទាញព្រ័ត្រ(កម្លាំងទាញ) ឬល្បែងរុញអង្រែ រុញដំបង (កម្លាំងរុញ) ។ នៅពេលទំនេរ ការល្បងកម្លាំង គឺល្បែងចំបាប់ដោយប្រើដៃ ជើង និងខ្លួនទទេ គ្មានដំបង គ្មានខ្សែ ដើម្បីលេងល្បែងនេះ បុព្វបុរសយើងបានកំណត់ជាក្បាច់ប្រយុទ្ធតម្រូវឲ្យមានការហ្វឹកហាត់ តាំងអំពីក្បាច់បាត កម្រិតបឋម (ជំហ ជំហាន មេទប់ មេវាយលុក មេវាយបក មេស្រប មេខ្វែង) ទ្វារមេគុនកម្រិតមធ្យម( ៤ទិស ៨ទិស ១២ទិស) សមាធិភាវនាសន្សំកម្លាំងធាតុកម្រិតឧត្តម (កាយ ចិត្ត សតិ) ដោយផ្តើមចេញពីគុនចំបាប់ គុនដាល់ និងបរមត្ថវិជ្ជាខាងកាយជាថ្នាក់កំពូល ។ គុនដាល់មាន៖ ល្បុក្កតោ=ធាតុដី ក្រពើហា=ធាតុទឹក ខ្លាក្រាប=ធាតុភ្លើង ស្រងែពេន=ធាតុខ្យល់ ។ ធាតុទាំង ៤ នេះសំយោគបានជាយុទ្ធសិល្ប៍ មានឈ្មោះថា យុទ្ធសិល្ប៍នាគព័ន្ធ ដែលប្រសូត្រចេញពីប្រាសាទនាគព័ន្ធ(សាងសង់ថ្មីលើទីតាំងចាស់ដោយព្រះបាទជ័យវរ្ម័នទី៧ កំពូលអ្នកត្រាស់ដឹងបរមត្ថវិជ្ជាកម្រិតឈានទី ៨ ខាងផ្លូវកាយ ។ កម្រិតដែលខ្មែររស់នៅលើទឹកដីចក្រភពខ្មែរល្បីរន្ទឺរហូតមកដល់បច្ចុប្បន្នក៏ដោយស្នាព្រះហស្ថព្រះអង្គជ័យវរ្ម័នទី៧ ដែលព្រះ អង្គបានកសាងប្រាសាទព្រះខ័នដែលជាទីប្រមូលផ្តុំអ្នកគុននិយមកំពូលៗ មកកសាងបាននូវក្បួនពិជ័យសង្គ្រាមមានឈ្មោះថា យុទ្ធក្រមខម បំពាក់បំប៉នដល់កងទ័ពនាសម័យកាលនោះ រួមមានកងទ័ពដំរី កងទ័ពសេះ កងទ័ពថ្មើរជើង កងទ័ពជើងទឹក និងកងទ័ពថែរក្សា និងដឹកស្បៀង ។ ល។ រីឯប្រាសាទបាយ័ន ទាំង ៥៤ កន្លែង ជាទីតាំងសម្របាប់កំពូលអ្នកត្រាស់ដឹងខាងកាយ (បរមត្ថវិជ្ជា)
សម្រាលខ្លួន ហោះហើរ ជ្រែជញ្ជាំង ស្បែកកាប់មិនមុត ដុតមិនឆេះ ។ល។ ធ្វើសមាធិភាវនា ។
ព្រះអង្គសុរិយាវរ្ម័នទី ២ កំពូលអ្នកត្រាស់ដឹងខាងកាយ ព្រះអង្គបានកសាងប្រាសាទ អង្គរកំពូល ៥ នៅលើចក្រាទី ៧ នៃនាគក្បាល៧ ដើម្បីថែរក្សាទឹកដីខ្មែរ កាពារសង្គ្រោះមនុស្សខ្មែរ និងមនុស្សទូទាំងសកលលោកដែលនៅជុំវិញអច្ឆរិយប្រាសាទបុរាណមួយនេះ ។ ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទអង្គរ គឺស្ថិតនៅជាម្លប់បារមីរបស់មនុស្សខ្មែរតាំងអំពីបុរាណរហូតដល់បច្ចុប្បន្ន និងតទៅអនាគតជាអមតៈ នោះគឺ ឥទ្ធិពលបារមីនាគរាជ ។
ឃ. អំពីអត្ថសញ្ញាណជាតិខ្មែរ
តើអត្តសញ្ញាណជាតិខ្មែរមានន័យដូចម្តេច? តើល្បុក្កតោ មានពាក់ព័ន្ធអ្វីខ្លះនឹងអត្តសញ្ញាណជាតិខ្មែរនេះ?
តទៅនេះខ្ញុំបាទ ហុក ឈាងគីមដែលជាអ្នករៀបរៀង សូមសាកល្បងធ្វើការបកស្រាយជូនប្រិយមិត្តអ្នកអាន អ្នកគុននិយមទាំងឡាយដូចខាងក្រោម៖
អត្ត៖ មានន័យថា កាយ ចិត្តខ្លួនឯង
សញ្ញាណ៖ មានន័យថា ជាគ្រឿងសម្គាល់ជុំវិញខ្លួន គឺគ្រួសារខ្លួន សង្គមខ្លួន ឈាមជ័រសព្វសត្វដូចខ្លួន និងព្រះពេញចក្រវាឡ ជាអ្នកមានគុណរបស់ខ្លួន ។
ជាតិ៖ មានន័យថា កំណើតកាយ កំណើតចិត្ត កំណើតភព កំណើតទេវតា កំណើតព្រហ្ម កំណើតប្រទេស កំណើតមនុស្សទាំងប្រុសស្រី កំណើតរដ្ឋ កំណើតសត្វ កំណើតព្រះ កំណើតធម៌ ។
ខ្មែរ៖ មានន័យថា កម្ពុជា ព្រលឹងខ្មែរ=ពូជព្រហ្ម ពូជប្រសើរក្សេមក្សាន្ត ខ្មែរអង្គរ= ខ្ពង់ខ្ពស់ ថ្លៃថ្នូរ ។
ទស្សនវិជ្ជាគុនល្បុក្កតោ៖ ជាក្បាច់គុនដែលមានគោលដៅការពារ (តាមទស្សនៈព្រះអង្គសម្តេច ជួន ណាត) គាំទ្រ ថែបំប៉ន ឃុំគ្រង គុនក្រពើហា ខ្លាក្រាប ស្រងែពេន សំយោគទៅជាក្បាច់គុនបុរាណខ្មែរដ៏មានប្រសិទ្ធភាពក្នុងការការពារខ្លួន (ធាតុដី=មាតុភូមិ=មាតាធិបតី=ព្រះនាងគង្ហីងធរណី មាតាធិបតី (មេគុន=មេក្រុម=មេទ័ព=មេបា) ។ល។

ង. តើការហាត់ល្បុក្កតោកីឡាអាចផ្តល់សារប្រយោជន៍អ្វីខ្លះសម្រាប់អ្នកហាត់?
ការហាត់គុនល្បុក្កតោនឹង នាំឲ្យ៖
1. រូបរាងកាយអ្នកហាត់ ទន់ភ្លន់ ប្រកបដោយវាមពល មានភាពមាំមួន រឹងមាំ ឈ្នះជម្ងឺ ។
2. ការសមាធិតាមបែបគុនល្បុក្កតោ នាំឲ្យអ្នកហាត់អាចបង្កើនបាននូវចំនួនអុកស៊ីហ្សែន កើនឡើង ជួយកាត់បន្ថយកាបូនឌីអុកស៊ីតចេញពីក្នុងឈាម ។
3. នាំឲ្យបេះដូងអ្នកហាត់អាចដំណើរការបានល្អ ចិត្តស្ងប់ (សមាធិសម្ងប់ចិត្ត) ។
4. នាំឲ្យសតិ ប្រាជ្ញា អ្នកហាត់កាន់តែមានភាពភ្លឺថ្លា ឆ្លាតវៃ ដឹងអំពីធាតុទាំង ៤ ក្នុងរាងកាយ និងដឹងពីវេទនារបស់កាយ ។
5. ជួយកាត់បន្ថយការក្រោធខឹងរបស់អ្នកហាត់ (សមាធិកម្រិតទី ៣ សតិដឹងអំពីធម្មជាតិពិត/ធម៌) ។
6. សមាធិស្រូបថាមពលព្រះអាទិត្យពីចក្រវាឡ ភ្ជាប់ទំនាក់ទំនងជាមួយថាមពលផ្ចិតផែនដីដើម្បីសំយោគបានជាអ្នកកីឡា ប្រកបដោយថាមវន្ត ។ គ្រូកីឡាគុន ហុក ឈាងគីម

ភ្នំពេញថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៤
រៀបរៀងឡើងវិញដោយ លោក យី ឆេងអ៊ួ (ប៉េង)

កិច្ចពិភាក្សារវាងគ្រូគុនល្បុក្កតោ

ក្នុងឱកាស ប្រកួតជើងឯកគុនល្បុក្កតោនៅពហុកីដ្ឋានជាតិអូឡាំពិក ឆ្នាំ ២០១៣
១. លោកគ្រូតា សេរី (ខេត្តសៀមរាប)
២. លោក យីឆេងអ៊ួ (ប៉េង) ប្រធានសាលាគុន វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា
ក្បាច់ ថ្នាក់ពាក្យជានាម ជាពាក្យកំលាយមកពីកិរិយាស័ព្ទ កាច់ ។
ការវិវត្តនៃក្បាច់គុនល្បុក្កតោ
ល្បុក្កតោ និងការអភិវឌ្ឍ
ក.ចលនាល្បុក្កតោ និងទស្សនៈព្រះពុទ្ធសាសនា (CICI)
ខ.ចលនាល្បុក្កតោ និងទស្សនៈព្រលឹងនិយម
គ. ចលនាល្បុក្កតោ និងទស្សនៈព្រហ្មនិយម
ឃ. ចលនាល្បុក្កតោ និទស្សនៈកីឡាអូឡាំពិក
1. បុព្វហេតុដែលបណ្តាលឲ្យស្ត្រីហាត់ក្បាច់គុនល្បុក្កតោមានចំនួនតិចជាងបុរស
2. គោលការណ៍គ្រឹះនៃការបណ្តុះបណ្តាលគុនល្បុក្កតោនៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា
3. ឧបសគ្គទាក់ទងនឹងការអភិវឌ្ឍគុនល្បុក្កតោនៅកម្ពុជា
4. ប្រភេទក្បាច់គុនខ្មែរល្បីៗ៖
5. គម្ពីរក្បាច់គុន៖
ក្បាច់ ស្នៀត គុន យុទ្ធសិល្ប៍ មន្តអាគម យុទ្ធគុន យុទ្ធសាស្ត្រ យុទ្ធសិល្ប៍ ជំហរ ជំហាន ដំណេក ដំណើរ ដំនួល
ចលនាទ្វាមេគុនមកពីពាក្យ
1. ទ្វាមេគុន
2. ការបំបែកកាច់គុន
3. មានទឹក ដី ភ្លើង និងខ្យល់
សួមឲ្យអ្នកបកប្រែអោយភ្ញៀវទេសចរណ៍ដោយឲ្