សម្តេចធិបតី៖ អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួន​ឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ណែនំា​ដល់​អាជ្ញាធរ​គ្រប់​រាជ​ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង​ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ ។ នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង ។ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ … Read More

ខេត្តត្បូងឃ្មុំ៖ មណ្ឌលប្រឡងទាំង៩ ចាប់ផ្តើមដំណើរការប្រឡងបាក់ឌុប ដោយរលួន និងរបៀបរៀបរយ

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ បានដំណើរការទៅដោយរលួន ខណៈការចាប់ផ្តើមបើកវិញ្ញាសាគឺមិនមានអ្វីខុសប្រក្រតីឡើយ ជាក់ស្តែងនៅមណ្ឌលប្រឡង អនុវិទ្យាល័យរស្មីកុមារសួង បានដំណើរការបើកវិញ្ញាសាក្រោមអធិបតីភាពលោក ហុក ពេជ្រហោះ អភិបាលរង ខេត្តត្បូងឃ្មុំ គឺមានភាពរលួន ដោយវិញ្ញាសា ដែលត្រូវដាក់ឲ្យសិស្សប្រឡង មានអ្វីខុសប្រក្រតីឡើយ ។ លោក ហុង ពេជ្រហោះ បានឆ្លៀតឱកាសមុនបើកវិញ្ញាសា ដោយផ្តល់ការលើកទឹកចិត្ត និងជូនពរឲ្យប្អូនដែលត្រូវប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឳ្យបានល្អ គិតឳ្យបានច្បាស់មុនសម្រេចសរសេរ ពោលធ្វើយ៉ាងណាខិតខំបញ្ចេញឳ្យអស់ពីសមត្ថភាព … Read More

ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន កម្ពុជា នឹងទទួលឥទ្ធិពលបណ្ដាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដោយសារប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ។ តាមរយៈសេចក្ដីជូនចំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនេះចរន្តខ្យល់ក្ដៅហើយសើម នៃសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នយ៍មកលើប្រទេសកម្ពុជា។ ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ … Read More

ក្រសួងអប់រំ យុវជន និងកីឡា៖ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣

តារាងប្រព្រឹត្តទៅនៃវិញ្ញាសា របស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ – ថ្នាក់វិទ្យាសាស្រ្ត – ថ្នាក់វិទ្យាសាស្រ្តសង្គម      

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

សៀមរាប៖ អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិកមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ពិធីប្រគល់ និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើង ក្នុងពិធីបើកមហាសន្និបាតលើកទី៧ … Read More

ឱកាសល្អ! គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖ ជ្រើសរើសមន្ត្រី ចំនួន ៣៥រូប ផុតកំណត់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

សេចក្តីជូនដំណឹង របស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លេខ៖ ០០៥/២៣ អ.គ.ល.ក.សជណ ស្តីពី ជ្រើសរើសមន្ត្រី ចំនួន ៣៥រូប (ផុតកំណត់៖ ៤ ធ្នូ ២០២៣) ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖          

ឱកាសការងាររដ្ឋ! មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៖ ប្រកាសជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ៥៥នាក់ សម្រាប់ឆ្នាំ២០២៤

សេចក្តីជូនដំណឹង របស់ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លេខ៖ ២២១០ មជរប ហស ស្តីពី ប្រកាសជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ៥៥នាក់ សម្រាប់ឆ្នាំ២០២៤ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ព្រះរាជក្រឹត្យ ៖ តែងតាំងនិងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ព្រះរាជក្រឹត្យ របស់ ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី នស/រកត/១០២៣/២៣៤៨ ស្តីពី តែងតាំងនិងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

រាជរដ្ឋាភិបាលកម្ពុជា៖ សម្តេចធិបតី នឹងបង្កើនភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមានៅក្នុងគ្រប់ស្ថាប័នរដ្ឋ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំបង្កើនភាពអង្គអាចរបស់កុមារី យុវតី បង្កើនការបណ្តុះបណ្តាលលើជំនាញផ្សេងៗទៀតដល់ស្រ្តី រួមទាំង បង្កើនសមមាត្រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមា នៅក្នុងគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រដ្ឋ ។ ការអញ្ជើញជាអធិបតី សម្តេចបានថ្លែងក្នុងពិធីបើក «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត … Read More