ឯកអគ្គរាជទូតអង់គ្លេស បង្ហាញចំណាប់អារម្មណ៍លើមន្រ្ដីជាស្រ្ដីនៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើចសរសើរដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀតជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បានសរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។ ឯកឧត្តមបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid … Read More