សម្តេចធិបតី៖ ជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាព ជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ។ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាជា ច្រើនដែលត្រូវរួមគ្នាបន្តឥតឈប់ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ … Read More