រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៨ អនក្រ.បក អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី ឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍

ភ្នំពេញ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៦៨ករណីនេះ សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ

ស្ទឹងត្រែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ”។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ស្ថិតក្នុងក្រុងបាត់ដំបង។ ក្នុងឱកាសនោះ … Read More

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបើកកិច្ចប្រជុំពិសេសដាក់ផែនការដល់មន្ត្រីនគរបាលទាំង៤ការិយាល័យត្រូវអនុវត្ត

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃ ចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំតូច(នគរភ្នំ) នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិសេសមួយដើម្បីដាក់ផែនការអនុវត្តដល់មន្ត្រីនគរបាលទាំង៤ការិយាល័យរួមមាន÷ ១-ការិយាល័យរដ្ឋបាល ២-ការិយាល័យសរុបផែនការ ៣-ការិយាល័យកិច្ចការប៉ុស្តិ៍និង ៤-ការិយាល័យផ្សព្វផ្សាយអប់រំ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ព្រមទាំងបានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំពង្រឹងពន្លឿនប្រសិទ្ធភាពការងារដើម្បីឆ្លើយតបឱ្យទាន់ពេលវេលារាល់របាយការណ៍ … Read More

អនុស្សរណៈនៃការយោគយល់ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានចុះហត្ថលេខា

ភ្នំពេញ៖ នាទីស្ដីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ៖ ១-ដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារនានា ក្នុងវិស័យយុត្តិធម៌ ២-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) … Read More

ទីស្តីការគណៈរដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាលសម្រេច ប្រសិទ្ធនាមស្ពានអាកាសថ្មី ថា”ស្ពានអាកាស មរតកតេជោ”

ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៖ ១៦៥ សជណ.មយ ស្តីពី រាជរដ្ឋាភិបាលសម្រេច ប្រសិទ្ធនាមស្ពានអាកាសថ្មី ថា”ស្ពានអាកាស មរតកតេជោ” ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

AI សំខាន់ៗអាចជួយអ្នកធ្វើមាតិកាបានកាន់តែល្អ

យុគសម័យឌីជីថល នាពេលបច្ចុប្បន្នវិស័យផលិតមាតិកានៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងពេញនិយមដូចជា ដំណើរកម្សាន្ត ម្ហូបអាហារ ចំណេះដឹង ប្រវត្តិសាស្រ្ត និងមានច្រើនទៀត ស្របពេលកំណើនអ្នកផលិតមាតិកាកាន់តែមានការកើនឡើង ការប្រកួតប្រជែងបញ្ចេញវីដេអូ ឲ្យកាន់តែមានភាពទាក់ទាញកាន់តែមានភាពច្នៃប្រឌិត។ ថ្ងៃនេះសូមលើកមកបង្ហាញពី AI ដែលជាជម្រើសល្អសម្រាប់ អ្នកផលិតមាតិកាឲ្យកាន់តែមានភាពទាក់ទាញ សំខាន់ៗមួយចំនួន អាចជួយអ្នកធ្វើមាតិកាឲ្យកាន់តែល្អបន្ថែមទៀត ក្នុងនោះមានដូចខាងក្រោម៖ 1-Canva ប្រើសម្រាប់ធ្វើ design ចុចនៅទីនេះ 2-Unscreen ប្រើសម្រាប់លុបផ្ទៃខាងក្រោយរបស់វិដីអូ ចុចនៅទីនេះ 3-Copy.ai សម្រាប់ជួយក្នុងការស្វែងរកគំនិត ចុចនៅទីនេះ 4-Notion … Read More

៥ថ្ងៃនៃម៉ោងរដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេសជាង១ម៉ឺន៣ពាន់សេវា!

ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងការងារដ្ឋបាល ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិលនិងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ថា ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក លិខិតឆ្លងមានចំនួន៣.៣៦៦លិខិត … Read More