ស្ថាបត្យកម្មល្អឯក៖ សំណង់ព្រះវិហារដ៏ចំណាស់អាយុកាលជិត១០០ឆ្នាំនៅវត្តល្អក់ ឬវត្តអារញ្ញរង្សី ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា

សៀមរាប៖ មានអាយុកាលប្រមាណ៩០ឆ្នាំ ព្រះវិហារចំណាស់មួយ ដែលជាស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬវត្តអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា ព្រោះជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ។ ព្រះវិហារបុរាណនេះ ជាទីសក្ការមួយដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែកទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមាន សសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ … Read More

ថ្វីត្បិតថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ ធ្វើដំណើរមកលេងស្រុកកំណើតជាបន្ដបន្ទាប់

ច្រកព្រំដែន៖ ថ្វីត្បិតជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ក៏បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់ពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស នៅថ្ងៃទី១៤ ខែតុលា ឆ្ឆ្នាំ២០២៣នេះ ។ ពីខេត្តបន្ទាយមានជ័យ ជាក់ស្តែងនៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត។        

បន្តកិច្ចសហការ លើវិស័យសន្តិសុខ រវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងបែបនេះ នាឱកាសអនុញ្ញាតជូន … Read More

ព្រះរាជក្រឹត្យ ៖ គោរមងារឧកញ៉ា

📢ព្រះរាជក្រឹត្យ របស់ ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខ៖ នស/រកត/១០១២៣/២២៥០ ស្តីពី គោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គោរមងារឧកញ៉ា (មាន ៣ថ្នាក់ … Read More

សម្តេចធិបតី៖ ចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ ពិតមែនជាមានរយៈពេល៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ … Read More

សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានតម្រូវការ រួបរួមពីគ្រប់បក្សនយោបាយ ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ បានផ្ញើសារជាសំឡេង តាមបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ជូនជនរួមជាតិ និងបក្ស នយោបាយនានាថា កម្ពុជាពិតជាមានការតម្រូវការនៅក្នុងការរួបរួមពីគ្រប់បក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការមានតម្រូវការរួបរួមពីបក្សនយោបាយទាំងអស់នេះ គឺដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ ​សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់បន្ថែមថា នៅក្នុងការរួបរួមកម្លាំងពីគ្រប់បក្សន យោបាយនៅកម្ពុជានេះ គឺគណបក្សប្រជាជនកម្ពុជា គោរពចំពោះឯករាជភាពរបស់គ្រប់បក្សនយោបា … Read More

ភាពវិជ្ជមាន អាមេរិក បង្ហាញក្នុងការផ្តល់ជំនួយបច្ចេកទេស ពង្រឹងវិស័យពិការភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរ

ឥណ្ឌូនេស៊ី៖  រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃឌិន នៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១១ ខែតុលា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខៈ ៧១  អនក្រ.បក ស្តីពី ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល បានមកដល់ប្រទេសកម្ពុជា

ភ្នំពេញ÷ លោក ម៉ៅរូ វីអេរ៉ា ដូចតាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប្រេស៊ីលរូបនេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ៅរូ វីអេរ៉ា នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា … Read More