សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ពលរដ្ឋជាកត្តាសំខាន់បំផុត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត ហើយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនទទួលបានសេវាថែទាំងសុខភាពនោះឡើយ។ នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុ ជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនេះឲ្យកាន់តែខ្លាំង ក្លាបន្ថែមទៀត ដោយរាជរដ្ឋាភិបាលនឹងគ្មានការរង្កើចិត្តនោះឡើយ ក្នុងការចំណាយថវិកាដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ខណៈការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនេះ ក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធ … Read More