ក្រសួងមហាផ្ទៃកម្ពុជា ទទួលបានការសរសើរពី កាកបាទក្រហមអន្តរជាតិ លើការងារកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ
ភ្នំពេញ៖ នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤ ក្នុងទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ទន្ទឹមគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា នូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC … Read More