National ត្រឡប់ពីចូលរួមកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងគណៈប្រតិភូ ភ្នំពេញ÷ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីមោទនពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បន្ទាប់ពីការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ, នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ គង់ ពុទិ្ធកា បានជម្រាបជូនពីលទ្ធផលកិច្ចប្រជុំ … Read More
ព័ត៌មានជាតិ
អភិបាលរាជធានី៖ មន្ដ្រីបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងបំផុត
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុត និងឲ្យមន្ត្រីខិតខំផ្ដល់សេវាឱ្យកាន់តែលឿន និងមានតម្លាភាព។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យតាមដាន បារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ក្នុងកិច្ចប្រជុំពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម បានមានប្រសាសន៍ថា ការផ្អាកផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង … Read More
និយ័តករមូលបត្រកម្ពុជា៖ ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ
📢សេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា លេខៈ ០៣៥/២៣ ន.ម.ក/ស.ជ.ណ ស្តីពី ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
បង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន
ភ្នំពេញ៖ តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ប្រព័ន្ធ Hotline នឹងបង្កើតជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា គ្រឿងញៀនជាបញ្ហាក្តៅដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល បានលើកឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ដោយអនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន … Read More
មិត្តភាពស្រុកជាប់ព្រំដែន កម្ពុជា-ថៃ លើគម្រោងភូមិរឹងមាំជាដៃគូអភិវឌ្ឍន៍
ព្រះវិហារ៖ ការគោរពប្រតិបត្តិតាមទំនៀមនៃគន្លងប្រពៃណី ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត គណៈអភិបាល និងក្រុមការងារដ្ឋបាលស្រុក ដែលដឹកនាំដោយ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត រួមជាមួយ រដ្ឋបាលស្រុកណាំយឺន ខេត្តឧប៊ុន និងរដ្ឋបាលស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានធ្វើការដង្ហែរទៀនវស្សា ទៅប្រគេនព្រះសង្ឃ ក្នុងវត្តឈើទាលគងសិក្ខារាម ដែលជាវត្តដាច់ស្រយាល នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត … Read More
សម្ដេចធិបតី ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ កម្ពុជាស្និទ្ធចិន
តាកែវ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបាននិយាយថា កម្ពុជា មានការស្និទ្ធស្នាលជាមួយចិន នឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពរបស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗយ៉ាងដូច្នេះដែរ គឺមិនរណបប្រទេសណាមួយនោះឡើយ។ ការលើកឡើងរបស់សម្តេចធិបតី គឺបានធ្វើឡើងក្នុងឱកាស អញ្ជើញបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជិតពីរម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះគឺមានក្រុមអ្នកវិភាគមួយចំនួនបានបកស្រាយច្រើនណាស់ ហើយសម្តេចសូមសរសើរពួក គាត់ទាំងនោះពូកែខ្លាំងណាស់ក្នុងការវាយតម្លៃ ប៉ុន្តែការវាយតម្លៃរបស់ពួកគាត់គឺពុំដែលត្រូវទាល់តែសោះ … Read More
សម្ដេចធិបតី លើកទឹកចិត្តពលរដ្ឋយកកូនច្រើន ព្រោះរបាយការណ៍កំណើនមនុស្សចាស់នៅឆ្នាំ២០៥០
តាកែវ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសជំរុញលើកទឹកចិត្តឱ្យពលរដ្ឋទាំងទីក្រុង និងជនបទ ពិចារណាបង្កើនចំនួនកូនក្នុងគ្រួសារឱ្យបានលើសពី៣នាក់ ជាពិសេសសម្រាប់គ្រួសារដែលមានប្ដីប្រពន្ធពេញកម្លាំង និងមានលទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចទទួលរបាយការណ៍មួយពីក្រសួងផែនការ ដែលអះអាងថាអាត្រាមនុស្សចាស់នៅកម្ពុជានឹងមានកំណើននៅឆ្នាំ២០៥០ ដ្បិតបច្ចុប្បន្នពលរដ្ឋនៅតំបន់ទីក្រុងមានអត្រាយកកូនក្រោម២នាក់ ឬគិតជាមធ្យម១កន្លះ។ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋជាកម្មករ កម្មការិនី ខេត្តតាកែវ សម្ដេចធិបតី បានមានប្រសាសន៍ថា«ក្រសួងផែនការបានរាយការណ៍ថាតាមការព្យាករណ៍ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។ ខ្ញុំថានៅតែ២៧ឆ្នាំទៀតទេ ហើយ២០៥០ ជាឆ្នាំយើងដាក់គោលដៅក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹងកុំឱ្យដល់ពេលហ្នុងកុំឱ្យពលរដ្ឋយើងមានចាស់ច្រើនជាងក្មេង។ ត្រូវពិនិត្យទិន្នន័យឡើងវិញ ហើយបើវាប្រាកដប្រជា … Read More
ក្រសួងមហាផ្ទៃ៖ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងសម្រេចប្រគល់ភារកិច្ចឱ្យ អគ្គាធិការដ្ឋាន បើកការស៉ើបអង្កេតករណីពលរដ្ឋ ប្តឹងមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នេះបើយោងតាមសេចក្តីសម្រេចលេច៤៦៨៦របស់ក្រសួងចុះថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ខេត្ត ៣ អាចប្រឈមនឹងទឹកជំនន់ សូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
ភ្នំពេញៈ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈខេត្តចំនួន ៣ កំពុងប្រឈមនឹងទឹកជំនន់។ លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ថា បច្ចុប្បន្នមានខេត្តចំនួន ៣ កំពុងប្រឈមនឹងគ្រោះទឹកជំនន់រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដោយលោកបញ្ជាក់ថា ខេត្តទាំង ៣ នេះ អាចប្រឈមនឹងបញ្ហាទឹកជំនន់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ លោកបន្តថា៖ «កម្ពស់ទឹកក្នុងខេត្តទាំង … Read More