មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ៖ លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក

📢ជូនជាដំណឹង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក នៅក្នុងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ៤រូប

កណ្ដាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ឧបនាយកដ្ឋមន្រ្តី អភិសសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ចំនួន ៤រូប ។  ឥស្សរជនជ័យលាភីរួមមាន ៖ ឯកឧត្តម ឡូយ សុផាត  ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ … Read More

ប្រមុខរដ្ឋចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ក្នុងឱកាសចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ»

ភ្នំពេញ៖ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា … Read More

សាលាជាតិរដ្ឋបាលមូលដ្ឋាន៖ ការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមកម្មវិធី SDGs Global Leader JFY 2024 នៅប្រទេសជប៉ុន

📢សេចក្តីជូនដំណឹង របស់ សាលាជាតិរដ្ឋបាលមូលដ្ឋាន លេខ០២១/២៣ សជណ ស្តីពី ការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមកម្មវិធី SDGs Global Leader JFY 2024 នៅប្រទេសជប៉ុន។  កម្មវិធីអាហារូបករណ៍របស់ប្រទេសជប៉ុននេះសម្រាប់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ការព្រមាន ! ក្រសួងសុខាភិបាល​ លើករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មី គួរឱ្យកត់សម្គាល់នៅកម្ពុជា

ភ្នំពេញ​៖ ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន … Read More

រដ្ឋមន្ត្រីយុត្តិធម៌៖ កំណែទម្រង់ជាអាទិភាព ២ចំណុច ក្នុងវិស័យយុត្តិធម៌នៅកម្ពុជា

កំពង់ធំ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ នឹងកំណត់ទិសដៅកែទម្រង់វិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខគឺ ជុំវិញសសរស្ដម្ភ ២ ។ -សសរស្តម្ភកំណែទម្រង់ ទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ -សសរស្ដម្ភ ទី២ ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគឺ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព … Read More

កម្ពុជា ស្នើវៀតណាម ពន្លឿនការចរចា តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអាចអនុវត្ត … Read More

«ខ្សែក្រវាត់នឹងផ្លូវ» ១០ឆ្នាំនៃគំនិតផ្តួចផ្តើម តើពិភពលោកទទួលបានផលប្រយោជន៍អ្វីខ្លះ?

ឆ្នាំ ២០២៣ នេះជាខួប ១០ ឆ្នាំដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ។ ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម ។ ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ អាស្រ័យហេតុនេះ គំនិតផ្តួចផ្តើមមួយនេះបានតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសក្នុងក្របខ័ណ្ឌ«ខ្សែក្រវាត់និងផ្លូវ» ដូចជា«សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី» , កិច្ចព្រមព្រៀងRCEP … Read More

កម្ពុជា-វៀតណាម ពីការប្តេជ្ញាមិនអនុញ្ញាត ឲ្យកម្លាំងអមិត្តណា ប្រើទឹកដីប្រទេសនីមួយៗ ធ្វើឲ្យប៉ះប្រយោជន៍ប្រទេសដទៃ

ភ្នំពេញ៖ ក្នុងជំនួបជាមួយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅហាណូយ កាលពីថ្ងៃទី១៧ តុលា ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមាន ប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណា ប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ។  សម្រាប់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អះអាងថា កងយោធពលខេមរភូមិន្ទ និងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយ … Read More