ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សេចក្តីជូនដំណឹងការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ

📢 នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សេចក្តីជូនដំណឹងស្តីពី ការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្តាញសង្គម លេខ៖ ៤៣ ស.ជ.ណ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ខ្លឹមសារសង្ខេបនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី

ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និង បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការ អាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថានេះ ជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្ម នៅក្រៅប្រទេស ហើយជំនួបជាមួយ ឯកឧត្តម កៅ គឹមហួន ជាជំនួបលើកដំបូង នៅក្រៅប្រទេស របស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តម ក៏សូមអបអរសាទរចំពោះសម្ដេច … Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត ​អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា​ តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី ​នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់​ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ … Read More

ការអញ្ជើញជួបសំណេះសំណាល ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាឱកាសនោះ … Read More

គោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិនេះ

ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ​ជាគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា បាន​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។ លោកជំទាវ លើកឡើងថា … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK)

📢 កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Sart)សម្រាប់វិស័យឧស្សាហកម្ម លេខ: ០២៦/២៣ ក.ប/ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីជូនដំណឹង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ  

📢 នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីជូនដំណឹង ស្ដីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា លេខ: ៩៥៧/២៣ ស.រ.ស.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

សមត្ថកិច្ច​ស្ទាក់ចាប់ ក្រុមស្ទាវបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេសចំនួន១២នាក់

កំពង់ចាម៖ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមក្មេងស្ទាវដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមក្មេងស្ទាវទាំងនោះ ត្រូវបានសមត្ថកិច្ចបានឲ្យដឹង មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ … Read More

កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំប្រតិភូចូលរួម

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More