ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

📢ប្រកាសលេខ១៦០៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 1608 on Provision of Public Services of General Department of Customs and Excise dated 21 Dec 2018 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ការដាក់បញ្ចូលរមណីយដ្ឋានកោះកេរក្នុងបញ្ជីយូណេស្កូ បង្ហាញពីបញ្ញាញាណរបស់ដូនតាខ្មែរ

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានចាត់ទុកការសម្រេចដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជាការបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកសិល្បៈវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ ​តាមរយៈសុន្ទរកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើក ឡើងថា ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺប ង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំ ងប្រទេស សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ និងរក្សាឱ្យបានគង់វង្សជារៀងរហូត … Read More

សម្តេចធិបតី និងលោកជំទាវ ដឹកនាំគណៈប្រតិភូចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ“ លើកទី៧៨នៅញូយ៉ក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ចូលរួម “កិច្ចពិភាក្សាទូទៅ  នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។    

​ប​ញ្ជី​បោះ​ឆ្នោ​​តចុ​ង​ក្រោ​យ គ.ជ.ប ​បិទផ្សាយ​ប​​ម្រើឱ្យ​ការពិនិត្យ​ប​ញ្ជីឈ្មោះ​ ​និ​ងកា​រ​ចុះឈ្មោះ​បោះ​ឆ្នោត​ ​ឆ្នាំ​២​០២​៣​​

ភ្នំពេញៈ តា​ម​រ​យៈលេ​ខាធិ​កា​រដ្ឋា​ន​ ​រា​ជ​ធា​នី ​ខេត្ត គ​ណៈ​កម្មា​ធិ​ការ​ជា​តិរៀ​ប​ចំកា​រ​បោះ​ឆ្នោ​ត ​(គ​.​ជ.​ប​) បានរៀ​ប​ចំបញ្ជីឈ្មោះកា​របោះ​ឆ្នោ​ត ​និ​ង​ក្រុម​​​ប្រឹ​ក្សា​ឃុំ​ សង្កា​ត់​ នៅ​ថ្ងៃ​ទី២​០​ ខែ​កញ្ញា​ កន្លងទៅនេះ ​​ការ​បិទផ្សា​យ​ជា​សា​ធារ​ណៈ​នូ​វ​​ប​ញ្ជី​បោះ​ឆ្នោ​តចុ​ងក្រោ​យ​ ​​និ​ង​បញ្ជី​ឈ្មោះ​​ទី​តាំ​​ង​ការិ​យា​ល័យ​បោះ​ឆ្នោ​ត​ នៅ​​តាម​សា​លាឃុំ​ ស​ង្កាត់​ ​និង​ទីតាំ​ង​ណាមួ​​​យ​ក្នុង​ឃុំ​ ​សង្កា​​ត់ទាំ​ង​ ​១​ ​៦​៥២​ ​ដើ​ម្បី​ប​​ម្រើ​ឱ្យ​​​ការ​ពិ​និ​ត្យប​ញ្ជីឈ្មោះ​ ​និ​ងកា​រ​ចុះ​ឈ្មោះបោះ​ឆ្នោ​ត ​ឆ្នាំ​២​០​២៣​។ កាលពីថ្ងៃ​ទី​២០​ ​ខែ​កញ្ញា ឆ្នាំ២០២៣ សេ​ចក្តី​ជូន​ដំ​ណឹ​ងរ​ប​ស់ ​គ​.ជ​.​ប​ ​​​បាន​​​បញ្ជា​​ក់ថា​  ការបិ​ទ​ផ្សាយ​ប​ញ្ជីបោះ​ឆ្នោ​តចុ​ងក្រោ​យ​ … Read More

ក្រសួងរ៉ែ និងថាមពល៖ ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

📢សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីអំពី ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ដឹកនាំនាយទាហាន វាយជួងសាទរប្រាសាទកោះកេរ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  

ភ្នំពេញ៖ នាព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ជូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ៕  

កុំភ្លេចស្អែកនេះ! NEA បន្តរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ឱកាសការងារប្រមាណ ៣០០កន្លែង

ភ្នំពេញ​៖ NEA ទីភ្នាក់ងារជាតិមុខរបរ  និងការងារ  នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ កិច្ចសម្ភាសកិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង … Read More

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា៖ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនឹងរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា

ភ្នំពេញ៖     ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ  ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា  បានចាត់ទុកការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថាជាការរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់សកលលោក ជាពិសេស ដើរតួនាទីជាកម្លាំងចលករដ៏មានសក្តានុពល បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីវភាព។ ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិតយ៉ាងដូច្នេះបានធ្វើឡើងតាមរយៈសារអបអរសាទររបស់ឯកឧត្តម ក្នុងឱកាសនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការ យូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ … Read More

ពិភពលោក និងតំបន់អាស៊ីកំពុងប្រឈមហានិភ័យនៃនយោបាយរូបិយវត្ថុរឹតត្បិត

ភ្នំពេញ៖ លោកជំទាវ ជា សិរី   អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ភាពមិនប្រាកដប្រជានៃសង្គ្រាមពិភពលោក ភាពតានតឹងភូមិសាស្ដ្រនយោបាយ បានធ្វើឱ្យមាននយោបាយហិរញ្ញវត្ថុរឹតត្បិតទាំងនៅលើពិភពលោក និងតំបន់អាស៊ី។ ការណ៍នេះនាំឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៣ បានលើកឡើងថា ពិភពលោកនិងតំបន់អាស៊ី កំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត។ ការលើកឡើងរបស់លោកជំទាវ ធ្វើឡើងនៅពេលចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ ដែលសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា  មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ … Read More