សម្ដេចធិបតី សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមរយៈសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំង អស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។

សម្ដេចបន្តថា ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មានដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។

ខ្លឹមសារទាំងស្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងក្រោមនេះ៖