ផ្ញើការនឹករលឹករបស់ សម្ដេចតេជោ ចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។

សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»

សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ ឆ្នាំ ឬជាង ៤៤ ឆ្នាំ ទុកឲ្យអ្នក​បន្ត​វេន​រែក​តទៅ​ទៀត​ប្រកបដោយការទទួលខុសត្រូវ»