កម្មវិធីសំណេះសំណាល ឯកឧត្តម ឡាវ វ៉ាន់ ជាមួយនិស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ហៅកាត់ថា សមាគម អ.ម.ត) និងនិស្សិតខ្មែរកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំង ចំនួន៩០នាក់ ។ ឯកឧត្តម ឡាវ វ៉ាន់ ថ្លែងក្នុងឱកាសនោះ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read More

ការអំពាវនាវពីនាយករដ្ឋមន្ត្រីស្តីទី កុំឲ្យមានការរើសអើង និងមាក់ងាយលើជនមានពិការភាព

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានណែនាំឱ្យធ្វើការផ្សព្វផ្សាយ​ស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមាន​ពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ​សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅ​សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទី ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវឱ្យមានការចូលរួម​អនុវត្តផែនការ​យុទ្ធសាស្រ្តជាតិស្តីពីពិការ ភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ … Read More

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ៖ លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក

📢ជូនជាដំណឹង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក នៅក្នុងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ៤រូប

កណ្ដាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ឧបនាយកដ្ឋមន្រ្តី អភិសសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ចំនួន ៤រូប ។  ឥស្សរជនជ័យលាភីរួមមាន ៖ ឯកឧត្តម ឡូយ សុផាត  ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ … Read More

ប្រមុខរដ្ឋចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ក្នុងឱកាសចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ»

ភ្នំពេញ៖ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា … Read More

សាលាជាតិរដ្ឋបាលមូលដ្ឋាន៖ ការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមកម្មវិធី SDGs Global Leader JFY 2024 នៅប្រទេសជប៉ុន

📢សេចក្តីជូនដំណឹង របស់ សាលាជាតិរដ្ឋបាលមូលដ្ឋាន លេខ០២១/២៣ សជណ ស្តីពី ការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមកម្មវិធី SDGs Global Leader JFY 2024 នៅប្រទេសជប៉ុន។  កម្មវិធីអាហារូបករណ៍របស់ប្រទេសជប៉ុននេះសម្រាប់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ការព្រមាន ! ក្រសួងសុខាភិបាល​ លើករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មី គួរឱ្យកត់សម្គាល់នៅកម្ពុជា

ភ្នំពេញ​៖ ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន … Read More

រដ្ឋមន្ត្រីយុត្តិធម៌៖ កំណែទម្រង់ជាអាទិភាព ២ចំណុច ក្នុងវិស័យយុត្តិធម៌នៅកម្ពុជា

កំពង់ធំ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ នឹងកំណត់ទិសដៅកែទម្រង់វិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខគឺ ជុំវិញសសរស្ដម្ភ ២ ។ -សសរស្តម្ភកំណែទម្រង់ ទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ -សសរស្ដម្ភ ទី២ ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគឺ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព … Read More

កម្ពុជា ស្នើវៀតណាម ពន្លឿនការចរចា តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអាចអនុវត្ត … Read More