ឥណ្ឌូណេស៊ី៖ នៅទីក្រុងហ្សាការតា តាំងពីម្សិលមិញមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ សីហា មក ឥឡូវនេះជាពេលដែលសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។ តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីឡាវ និងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន កាលពីម្សិលមិញសម្តេច ហ៊ុន … Read More