អភិបាលរាជធានី៖ មន្ដ្រីបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងបំផុត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុត និងឲ្យមន្ត្រីខិតខំផ្ដល់សេវាឱ្យកាន់តែលឿន និងមានតម្លាភាព។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យតាមដាន បារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ក្នុងកិច្ចប្រជុំពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម បានមានប្រសាសន៍ថា ការផ្អាកផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង … Read More

និយ័តករមូលបត្រកម្ពុជា៖ ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ

📢សេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា លេខៈ ០៣៥/២៣ ន.ម.ក/ស.ជ.ណ ស្តីពី ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

បង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន

ភ្នំពេញ៖ តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ប្រព័ន្ធ Hotline នឹងបង្កើតជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា គ្រឿងញៀនជាបញ្ហាក្តៅដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល បានលើកឡើងនៅថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។ដោយអនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន … Read More

មិត្តភាពស្រុកជាប់ព្រំដែន កម្ពុជា-ថៃ លើគម្រោងភូមិរឹងមាំជាដៃគូអភិវឌ្ឍន៍

ព្រះវិហារ៖ ការគោរពប្រតិបត្តិតាមទំនៀមនៃគន្លងប្រពៃណី ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត គណៈអភិបាល និងក្រុមការងារដ្ឋបាលស្រុក ដែលដឹកនាំដោយ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត រួមជាមួយ រដ្ឋបាលស្រុកណាំយឺន ខេត្តឧប៊ុន និងរដ្ឋបាលស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានធ្វើការដង្ហែរទៀនវស្សា ទៅប្រគេនព្រះសង្ឃ ក្នុងវត្តឈើទាលគងសិក្ខារាម ដែលជាវត្តដាច់ស្រយាល នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត … Read More

សម្ដេចធិបតី ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ កម្ពុជា​ស្និទ្ធចិន

តាកែវ៖  សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុម​អ្នកវិភាគ​មួយក្តាប់តូច ​ដែលបាននិយាយថា កម្ពុជា ​មានការ​ស្និទ្ធស្នាល​ជាមួយចិន ​នឹង​ធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យ​ភាព​របស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ​ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាល​បច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗ​យ៉ាងដូច្នេះដែរ គឺ​មិនរណបប្រទេសណាមួយនោះឡើយ។ ការលើកឡើងរបស់សម្តេចធិបតី ​គឺបានធ្វើឡើងក្នុងឱកាស ​អញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតជិតពីរម៉ឺននាក់​ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ​ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះ​គឺមានក្រុមអ្នកវិភាគមួយ​ចំនួន​បានបកស្រាយ​ច្រើនណាស់ ហើយសម្តេច​សូម​សរសើរ​ពួក គាត់ទាំងនោះពូកែខ្លាំង​ណាស់ក្នុងការវាយតម្លៃ ​ប៉ុន្តែការវាយ​តម្លៃ​របស់ពួកគាត់គឺពុំដែល​ត្រូវទាល់​តែសោះ … Read More

សម្ដេចធិបតី លើកទឹកចិត្តពលរដ្ឋយកកូនច្រើន ព្រោះរបាយការណ៍កំណើនមនុស្សចាស់នៅឆ្នាំ២០៥០

តាកែវ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសជំរុញលើកទឹកចិត្តឱ្យពលរដ្ឋទាំងទីក្រុង និងជនបទ ពិចារណាបង្កើនចំនួនកូនក្នុងគ្រួសារឱ្យបានលើសពី៣នាក់ ជាពិសេសសម្រាប់គ្រួសារដែលមានប្ដីប្រពន្ធពេញកម្លាំង និងមានលទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចទទួលរបាយការណ៍មួយពីក្រសួងផែនការ ដែលអះអាងថាអាត្រាមនុស្សចាស់នៅកម្ពុជានឹងមានកំណើននៅឆ្នាំ២០៥០ ដ្បិតបច្ចុប្បន្នពលរដ្ឋនៅតំបន់ទីក្រុងមានអត្រាយកកូនក្រោម២នាក់ ឬគិតជាមធ្យម១កន្លះ។ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋជាកម្មករ កម្មការិនី ខេត្តតាកែវ សម្ដេចធិបតី បានមានប្រសាសន៍ថា«ក្រសួងផែនការបានរាយការណ៍ថាតាមការព្យាករណ៍ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។ ខ្ញុំថានៅតែ២៧ឆ្នាំទៀតទេ ហើយ២០៥០ ជាឆ្នាំយើងដាក់គោលដៅក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹងកុំឱ្យដល់ពេលហ្នុងកុំឱ្យពលរដ្ឋយើងមានចាស់ច្រើនជាងក្មេង។ ត្រូវពិនិត្យទិន្នន័យឡើងវិញ ហើយបើវាប្រាកដប្រជា … Read More

ក្រសួងមហាផ្ទៃ៖ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងសម្រេចប្រគល់ភារកិច្ចឱ្យ   អគ្គាធិការដ្ឋាន បើកការស៉ើបអង្កេតករណីពលរដ្ឋ ប្តឹងមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នេះបើយោងតាមសេចក្តីសម្រេចលេច៤៦៨៦របស់ក្រសួងចុះថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

ខេត្ត​ ៣​ អាច​ប្រឈម​នឹង​ទឹកជំនន់ សូមឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន

ភ្នំពេញៈ  លោក សុទ្ធ គឹម​កុល​មុន្នី អ្នកនាំពាក្យ​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​​រាយ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ បង្កើន​ការ​​ប្រុងប្រយ័ត្ន​បន្ថែមទៀត ខណៈ​ខេត្ត​ចំនួន​ ៣ កំពុង​ប្រឈម​នឹង​ទឹកជំនន់​។ ​​លោកបាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៣​ ថា បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន ៣ កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់រួម​មាន​៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តកំពង់ធំ ដោយ​លោក​បញ្ជាក់ថា ខេត្ត​ទាំង ​៣ ​នេះ អាច​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​។​ ​លោក​បន្តថា​៖ «​កម្ពស់​ទឹក​ក្នុង​ខេត្ត​ទាំង​ … Read More

កម្មករជំនាញជាង២៧ម៉ឺននាក់ បានបណ្តុះបណ្តាល ក្រោមក្រសួងការងារ នា៥ឆ្នាំកន្លងមកនេះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានចំនួនជាង ២៧ម៉ឺននាក់ ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។ របាយការណ៍បានបង្ហាញ ស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កំលាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ម៉ឺននាក់ ចំនួននេះចន្លោះឆ្នាំ២០១៨-២០២២។ សម្រាប់ឆ្នាំ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣នាក់ … Read More