ស្ពានអាកាសមរតកតេជោ! សល់តែ២៧ថ្ងៃទៀតនឹងបើកដំណើរការឱ្យប្រើប្រាស់បណ្តោះអាសន្ន
ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសាខាងមុខនេះ សម្រាប់ដំណាក់កាលខ្សែមេទី១ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ឆ្ពោះទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។ ផ្អែកតាមមន្ត្រីទទួលបន្ទុកការងារសាងសង់ស្ពាន បានប្រាប់ថា បច្ចុប្បន្ន ស្ពានអាកាសដំណាក់កាលទី១នេះ សម្រេចបាន៩០ភាគរយហើយ ។ បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការសាងសង់បញ្ចប់ ដោយការងារស្នូលនៅសេសសល់ គឺមានដូចជា បង្កាន់ដៃស្ពាន ប្រព័ន្ធទឹកភ្លើង បង្គោលភ្លើង និងអំពូលសម្រាប់បំភ្លឺ និងការងារសាងសង់នៅចំណុចគល់ស្ពាន ហើយបន្តឈានដល់ការអ៊ុតកៅស៊ូបញ្ចប់ … Read More