សម្ដេចតេជោ អបអសាទរ រមណីយដ្ឋានប្រាសាទកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ»។ សម្ដេចតេជៅបញ្ជាក់ថា … Read More

សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កានៅប្រទេសចិន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល រួមពិព័រណ៍ ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន     រយៈពេល ៤ថ្ងៃ។

នាថ្ងៃទី២២កញ្ញាខាងមុខនេះ ប្រាសាទអង្គរវត្តមនឹងមានព្រះអាទិត្យរះចំកំពូលកណ្ដាល

សៀមរាប៖ សមរាត្រីរដូវវស្សា ឬព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។ សមរាត្រីរដូវវស្សា គឺជាវេលាពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅក្នុងខែមីនា និងខែកញ្ញា៕    

អគ្គនាយកដ្ឋានពន្ធដារ៖ សាររំលឹកម្ចាស់យានយន្ត មិនទាន់បង់ពន្ធ ឆ្នាំ២០២៣ ទៅបង់ពន្ធទាន់ពេល

ភ្នំពេញ៖ ការផុតកំណត់ កាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញ អញ្ជើញទៅបង់ពន្ធ ឲ្យទាន់ពេលវេលា ។ តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី១៥ កញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តមួយ ចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា «សូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ … Read More

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ កងទ័ពត្រូវការពារទឹកដី កុំរំលោភបំពានដីពលរដ្ឋ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងបញ្ជាក់ថា កងទ័ពត្រូវការពារបូរណភាពទឹកដី ផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ កុំរំលោភបំពានដីប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញ បិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងអចលនវត្ថុ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងវិស្វកម្ម … Read More

រដ្ឋមន្ត្រីណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមានវិធានការទាញទឹកត្រៀមបង្ការកង្វះខាតនារដូវប្រាំងខាងមុខ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមេគង្គ និងទន្លេសាបត្រូវបង្កើនការគ្រប់គ្រងវិធានការទាញទឹកពីទន្លេចូលព្រែក និងអាងទប់ទឹកដើម្បីត្រៀមបង្ការកង្វះខាតទឹកនៅរដូវប្រាំងខាងមុខ។ ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានប្រកាសថា រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ខណៈក្រសួងប្រកាសឱ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០% តាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានភាពភ្លៀងមិនសូវបានរ៉ាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ … Read More

ព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ក្នុងការថែទាំសត្វដំរី

ភ្នំពេញ៖ ក្រោមព្រះរាជតម្រិៈទុកដាក់អំពីការអភិរក្សសត្វកម្រផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា សម្រាប់ជាវិភាគទានក្នុងសកម្មភាពអភិរក្សសត្វដំរីនៅកម្ពុជា។ សូមរម្លឹកថា កាលពីដើមឆ្នាំទៅមិញក្រសួងបរិស្ថានបានប្រកាសបន្តគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។ក្រសួងបរិស្ថានបានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ «សមាគមអភិរក្សដំរីអៃរាវត្តា»។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី … Read More

រដ្ឋសភា សេចក្តីសម្រេច គោលការណ៍នៃការតែងតាំងទីប្រឹក្សា និងជំនួយការនៃរដ្ឋសភា

📢 នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភា បានចេញសេចក្តីសម្រេច ស្តីពី គោលការណ៍នៃការតែងតាំងទីប្រឹក្សានិងជំនួយការនៃរដ្ឋសភា លេខ: ១៣៤ រ.ស ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ

📢 កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ស្តីពី ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ លេខ: ១៨/២៣ ក.ធ.ស សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖