សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កានៅប្រទេសចិន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល រួមពិព័រណ៍ ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន រយៈពេល ៤ថ្ងៃ។