ផ្ញើការនឹករលឹករបស់ សម្ដេចតេជោ ចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។ សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។ សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ៖ ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ

📢ចរាចរណែនាំលេខ០០៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Circular 007 on Establishment and Management on Duty Free Shop Business dated 25 Jul 2018 

រដ្ឋសភា៖ ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដា្ឋនរដ្ឋសភា

📢សេចក្តីសម្រេច របស់ រដ្ឋសភា លេខ៖ ១៤២ រ.ស ស្តីពី ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដា្ឋន រដ្ឋសភា ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងពាណិជ្ជកម្ម៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមសា្ថនីយ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

📢សេចក្តីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម លេខ ៣០៨១ ព.ណ.អវឯ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមសា្ថនីយចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

សម្ដេចធិបតី សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមរយៈសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំង អស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។ សម្ដេចបន្តថា ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មានដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។ ខ្លឹមសារទាំងស្រុងរបស់សម្ដេចធិបតី … Read More

រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញបិទសមយុទ្ធសុខាពិបាល «ទេវតាសន្តិភាព ឆ្នាំ២០២៣» កម្ពុជា-ចិន

ភ្នំពេញ៖  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាមួយ​កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ២០២៣» នា​បញ្ជាការដ្ឋាន​កង​ទ័ព​ពិសេស ​កងទ័ពជើងគោក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​២៦​ ខែកញ្ញាឆ្នាំ២០២៣នេះ ហើយការធ្វើនេះ គឺដើម្បីអបអរសាទរខួប លើកទី៦៥ឆ្នាំ នៃ​ការ​បង្កើត​ចំណង​ការ​ទូតរវាងកម្ពុជា-ចិន, … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

📢ប្រកាសលេខ១៦០៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 1608 on Provision of Public Services of General Department of Customs and Excise dated 21 Dec 2018 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ការដាក់បញ្ចូលរមណីយដ្ឋានកោះកេរក្នុងបញ្ជីយូណេស្កូ បង្ហាញពីបញ្ញាញាណរបស់ដូនតាខ្មែរ

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានចាត់ទុកការសម្រេចដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជាការបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកសិល្បៈវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ ​តាមរយៈសុន្ទរកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើក ឡើងថា ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺប ង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំ ងប្រទេស សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ និងរក្សាឱ្យបានគង់វង្សជារៀងរហូត … Read More

សម្តេចធិបតី និងលោកជំទាវ ដឹកនាំគណៈប្រតិភូចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ“ លើកទី៧៨នៅញូយ៉ក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ចូលរួម “កិច្ចពិភាក្សាទូទៅ  នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។