សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងអប់រំ រៀបចំកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមដើម្បីកាត់បន្ថយ ពេលទំនេររបស់សិស្ស
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡាសិក្សាអំពីការរៀបចំកម្មវិធីសិក្សាបន្ថែមសម្រាប់សិស្សដើម្បីកាត់បន្ថយ ពេលវេលាទំនេររបស់សិស្ស និងអាចបន្ថែមប្រាក់ចំណូលបន្ថែមសម្រាប់លោកគ្រូ-អ្នកគ្រូ ដែលបង្រៀនមុខវិជ្ជាមិនអាចបើកបង្រៀនគួបាន។ សារណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ទិវាគ្រូបង្រៀន ៥ តុលា។ ក្នុងនោះសម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យរៀបចំកម្មវិធីបន្ថែមពាក់ព័ន្ធនឹងការអប់រំ សីលធម៌ ការចូលរួម សកម្មភាពសង្គមផ្សេងៗនៅក្នុងសង្គមសម្រាប់សិស្សផងដែរ។ ទិវាគ្រូបង្រៀនត្រូវបានប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី៥ ខែតុលា ដើម្បីរំលឹកពីគុណ បំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់ព្យាយាមក្នុងការបំពេញ ភារកិច្ចជាអ្នក បណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃ … Read More