ប្រមុខដឹកនាំរដ្ឋកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ខណៈជំរុញឱ្យមានការត្រៀមខ្លួនប្រយុទ្ធ
កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ហើយបានជំរុញឱ្យមានការត្រៀមលក្ខណៈ «ប្រាកដនិយម» សម្រាប់ការប្រយុទ្ធ បន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កាលពីដើមសប្ដាហ៍នេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ លោក គីម នៅក្នុងរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ត្រូវបានគេមើលឃើញថាកំពុងពិនិត្យមើលសមយុទ្ធ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ជាមួយកូនស្រីរបស់ខ្លួន និងបានជួបជាមួយក្រុមទាហានឆ័ត្រយោងដែលបានចូលរួមក្នុងការហ្វឹកហ្វឺន។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបន្ថែមថា លោក … Read More