ប្រមុខអង្គការ WHO៖ កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យម រៀងរាល់ ១០ នាទីម្តងនៅហ្កាហ្សា

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យម រៀងរាល់១០នាទីម្តង នៅតំបន់ហ្កាហ្សា ដោយព្រមានថាគ្មានកន្លែងណាសុវត្ថិភាពនោះទេ ។ លោកបានលើកឡើងថា ពាក់កណ្តាលនៃមន្ទីរពេទ្យចំនួន ៣៦កន្លែង នៅតំបន់ហ្កាហ្សា និងពីរភាគបីនៃមណ្ឌលថែទាំសុខភាពបឋម នៅតំបន់នេះមិនដំណើរការទេ ហើយនៅកន្លែង ដែលកំពុងដំណើរការគឺហួសពីសមត្ថភាពរបស់ពួកគេ ដោយពណ៌នាអំពីប្រព័ន្ធថែទាំសុខភាពថា «វាស្ទើតែដួលរលំ» ។ លោក Ghebreyesus បានថ្លែងទៅកាន់ក្រុមប្រឹក្សា ដែលមានសមាជិក … Read More

ប្រមុខដឹកនាំអ៊ុយក្រែន នឹងនៅតែបន្តធ្វើសង្គ្រាម ទោះគ្មានជំនួយពីអាមេរិកក្តី

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន នេះយោងតាមការចេញផ្សាយរបស់ RT ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះ ។ បើសិនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល នេះបើយោងតាមការបញ្ជាក់ អំពីជំហរបស់លោកZelensky ។ ថ្លែងបែបនេះនៅក្នុងការឆ្លើយតប បែបបារម្ភមួយចំពោះករណីដែលអាច មានការផ្លាស់ប្តូរសក្តានុពលនៅក្នុង … Read More

សហព័ន្ធរុស្សី មិនអាចបរាជ័យ នៅសមរភូមិបានឡើយ

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានទទូចថា គ្មានវិធីណា ដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយ នៅលើសមរភូមិប្រយុទ្ធនោះ យោងតាមការចេញផ្សាយរបស់ RT ។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើង តាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន ។ លោក Peskov ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយទៀតដែរថា ៖ វាជាពេលវេលាដ៏ខ្ពស់ … Read More

កញ្ចប់ជំនួយ ដល់អ៊ុយក្រែន មន្ទីរប៉ង់តាហ្គោនថា នៅសល់តែ១ពាន់លានដុល្លារទៀតប៉ុណ្ណោះ

អាមេរិក៖ ចេញពីបទសម្ភាសន៍មួយ រវាងក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិក និងក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កាន់តែខើចទៅៗនៃជំនួយ ជាលុយសម្រាប់ប្រទេស អ៊ុយក្រែន ហើយនឹងកំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយកញ្ចប់ ថវិកាទាំងនោះផង នេះយោងតាមការដកស្រង់ ដោយកាសែត RT ។ ស្របជាមួយគ្នានេះក្រសួងការពារជាតិ អាមេរិកក៏បានកំពុងតែជំរុញ ឱ្យសភាក្នុងការដោះស្រាយ ការជាប់គាំង និងភ្លើងខៀវ ចំពោះសំណើ របស់សេតវិមាន សម្រាប់កញ្ចប់ជំនួយថ្មី ដែលមានទំំហំដល់ទៅ១០៦ ពាន់លានដុល្លារបន្ថែមទៀត ដែលរួមមានមូលនិធិ សម្រាប់អ៊ុយក្រែន … Read More

វីវរហើយ! រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀង ជាមួយជប៉ុនលើការរុះរើអាវុធនុយក្លេអ៊ែរ

រុស្ស៊ីនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ ប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលពុំមានប្រតិបត្តិការ ។ ការចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ របស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ការបំផ្លាញអាវុធនុយក្លេអ៊ែរ ដែលត្រូវបានកាត់បន្ថយនៅសហព័ន្ធរុស្ស៊ី» ។ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងការបរទេស ជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចនេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ១៩៩៣ បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការដោះស្រាយបញ្ហាបរិស្ថាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ គម្រោងនានា បានចាប់ផ្តើមរុះរើនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបោះបង់ចោលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ។ ប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ … Read More

រដ្ឋមន្ត្រីរតនាគារអាមេរិក បង្ហាញឆន្ទៈជាមួយភាគីចិន ចង់ជួបពិភាក្សាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដោយបើកចំហ

អាមេរិក ៖ នាឱកាសកិច្ចប្រជុំទ្វេភាគី រយៈពេលពីរថ្ងៃរវាងចិននឹងអាមេរិក ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ថា លោកស្រី ពិតជាចង់ឃើញការជជែកពិភាក្សាគ្នា “ដោយបើកចំហ និងមានខ្លឹមសារ” រវាងភាគីអាមេរិកនឹងចិន លើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភធន រួមនិងបញ្ហាប្រឈមសំខាន់ៗផ្សេងទៀត របស់ពិភពលោក ក្នុងពេលបច្ចុប្បន្ន រួមមាន កត្តាបម្រែបម្រួលអាកាសធាតុ និងវិបត្តិបំណុល នៅតាមបណ្តាប្រទេសក្រីក្រជាដើម។ លោកស្រីបានបន្តថា … Read More

សហភាពរុស្សីថា សហរដ្ឋអាមេរិក នឹងអស់ក្រដាស សម្រាប់ផលិតលុយដុល្លារឆាប់ៗនេះ

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេ នៅពេលខាងមុខ នេះយោងតាមការចេញផ្សាយរបស់ RT ។ អ្នកនាំពាក្យរូបនេះ បានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២ នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ ។ នៅពេលដែលអ្នកកាសែតម្នាក់ បានធ្វើការសាកសួរថាតើ … Read More

ប្រមុខដឹកនាំរុស្សី បង្ហាញឈ្មោះសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន

រុស្សី ៖  លោក Vladimir Putin  ប្រធានាធិបតីរុស្ស៊ី បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា ជាមួយសមភាគី កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង Astana កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អ នៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ នេះយោងតាមការចេញផ្សាយរបស់ RT ។ ប្រភពដដែលថាលោក Putin បានសរសេរទៀតថា៖ យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតបំផុត ទំនាក់ទំនងនេះ បានរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំ … Read More

ទីតាំងយោធា នៅភាគខាងត្បូងស៊ីរី រងការវាយប្រហារពីអ៊ីស្រាអ៊ែល តាមផ្លូវអាកាស

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារមកលើទីតាំងយោធា នៅភាគខាងត្បូងនៃប្រទេសស៊ីរីកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារពីទិសដៅនៃទីក្រុង Baalbek របស់ប្រទេសលីបង់ នៅម៉ោងប្រហែល២២និង២២នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកលដោយផ្តោតលើការបន្ថែមយោធាជាច្រើននៅក្នុងតំបន់ភាគខាងត្បូង នេះយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹង ។ ស្របពេលដែលសេចក្តីថ្លែងការណ៍មិនបានកំណត់អត្តសញ្ញាណទីតាំងគោលដៅនោះ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានផ្សាយថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានវាយប្រហារទីតាំងនានានៅក្នុងតំបន់ជុំវិញរដ្ឋធានី ដាម៉ាស់ និងនៅក្នុងខេត្ត Sweida … Read More