ប្រមុខដឹកនាំអ៊ុយក្រែន នឹងនៅតែបន្តធ្វើសង្គ្រាម ទោះគ្មានជំនួយពីអាមេរិកក្តី
បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន នេះយោងតាមការចេញផ្សាយរបស់ RT ។
ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះ ។ បើសិនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល នេះបើយោងតាមការបញ្ជាក់ អំពីជំហរបស់លោកZelensky ។
ថ្លែងបែបនេះនៅក្នុងការឆ្លើយតប បែបបារម្ភមួយចំពោះករណីដែលអាច មានការផ្លាស់ប្តូរសក្តានុពលនៅក្នុង គោលនយោបាយការបរទេសរបស់ សហរដ្ឋអាមេរិកប្រសិនបើមានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ពីសំណាក់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ៕