ប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង លោក Xi Jinping បានចុះផ្សាយ

អាហ្វ្រិកខាងត្បូង៖ នាថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ នាឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥ នៅទីក្រុងJohannesburg និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង លោកXi Jinpingប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង។ អត្ថបទនេះបានចង្អុលបង្ហាញថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Matamela Cyril Ramaphosa នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥។ ខ្ញុំនិងលោកប្រធានាធិបតី Ramaphosa បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាប្រឈមបញ្ហា ហើយទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់រួមសំខាន់ៗ រក្សាកិច្ចសហការលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ … Read More

សំអាងប្រជាប្រិយភាពនាពេលកន្លង លោក ត្រាំ មិនចូលរួមជជែកក្នុងបក្សនៅតាមរដ្ឋក្នុងសប្តាហ៍នេះ

សហរដ្ឋអាមេរិក៖ សារមួយលើថ្នាលបច្ចេកវិទ្យារបស់លោកត្រាំផ្ទាល់ «Truth Social» លោក ត្រាំ បានលើកឡើងនូវអ្វីដែលលោកហៅថាជាកំណត់ត្រាដ៏ជោគជ័យខ្លាំងក្នុងនាមជាប្រធានាធិបតី និងអ្វីដែលលោកបានពិពណ៌នាថាជាប្រជាប្រិយភាពរបស់លោកក្នុងចំណោមប្រជាជនអាមេរិក។  លោកបានមានប្រសាសន៍ថា «ដូច្នេះ ខ្ញុំនឹងមិនធ្វើការពិភាក្សានោះទេ»។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានដកស្រង់ផ្សាយ ។ លោក ដូណាល់ ត្រាំ (Donald Trump)​ ដែលធ្លាប់ឈ្នះ​កៅអី​នៅសេតវិមាន ​១ អាណត្តិ និង​កំពុង​ប្រកួតប្រជែង​ក្នុង​បក្ស​សាធារណៈ​រដ្ឋ​ ដើម្បី​បាន​​ការ​តែងតាំង​ពីគណបក្ស​សម្រាប់​ការ​ប្រកួត​ប្រជែង​កៅអីសេតវិមាន​ជាថ្មី​ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនចូលរួមការជជែកដេញដោលប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋជាលើកដំបូងនៅសប្តាហ៍នេះ ដោយលើកហេតុផលថា ប្រជាជនអាមេរិកស្គាល់គាត់ច្បាស់ណាស់ ដែលមិនចាំបាច់មានការបង្ហាញជាសាធារណៈជាមួយគូប្រកួតប្រជែងរបស់គាត់សម្រាប់កៅអីនៅសេតវិមាននោះទេ។ … Read More

ស្ត្រីស្បែកខ្មៅ ជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅតំបន់ Louisville រដ្ឋ Kentucky ជាលើកទីមួយ

AP៖ ស្រ្តីស្បែកខ្មៅម្នាក់ នាងត្រូវបានអភិបាលក្រុងតែងតាំងជា មេប៉ូលីសថ្មីនៅ Louisville រដ្ឋ Kentucky ដោយការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរដ្ឋ Kentucky កាលពីពេលថ្មីៗនេះ ។ នេះជាលើកដំបូងហើយដែលស្ត្រីជនជាតិស្បែកខ្មៅ ទទួលតួនាទីជាអ្នកដឹកនាំនៅនាយកដ្ឋានកងកម្លាំងប្រយុទ្ធ។ ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីសម្នាក់នេះមានឈ្មោះថា Jacquelyn Gwinn-Villaroel។ អ្នកដឹកជាស្រ្តីជនជាតិខ្មៅហាក់នៅមានកម្រិតតិចតួចនៅឡើយ បើទោះបីជាកន្លងមកមានការលើកទឹកចិត្តឱ្យមានវត្តមានស្រ្តីស្បែកខ្មៅមានឈ្មោះនៅក្នុងតួនាទីជាអ្នកដឹកនាំនៅតាមស្ថាប័នការងារក៏ដោយ នេះបើតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP បានឱ្យដឹង។​ សារព័ត៌មាន Associated Press (AP) បង្ហាញថាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ Jacquelyn Gwinn-Villaroel នាងមានប្រជាប្រិយភាពជាខ្លាំងពីមនុស្សមួយចំនួន … Read More

អគ្គិភ័យនៅជំរំកុងហ្គោ បានបណ្តាលឲ្យកុមារ៧នាក់ស្លាប់ សម្រាប់ជនរងគ្រោះភៀសខ្លួនចេញពីទឹកជំនន់

កុងហ្គោ៖ នៅភាគខាងកើតកុងហ្គោកាលពីថ្ងៃសៅរ៍បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅជំរំសម្រាប់ប្រជាជន លោក ថូម៉ាស់ បេឃិនហ្គា (Thomas Bakenga) មន្ត្រីក្នុងតំបន់បាននិយាយថាកុមារយ៉ាងហោចណាស់៧ នាក់បានស្លាប់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។ មនុស្សរាប់រយគ្រួសារបានរស់នៅក្នុងខ្ទមបណ្ដោះអាសន្ននៅឯជម្រកនៅក្នុងទីក្រុងកាឡេហេ(Kalehe) ចាប់តាំងពីខែឧសភាមក នៅពេលដែលទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងភូមិ បាសបាស ស៊ូ (Bushushu) និងភូមិនីយ៉ាមូគូប៊ី ( Nyamukubi )ក្នុងខេត្ត គីវូខាងត្បូង (South Kivu)។ កុមារដែលស្លាប់ក្នុងអគ្គិភ័យមានអាយុចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ ខណៈមនុស្សពេញវ័យ ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមរដ្ឋបាលតំបន់ Kalehe Bakenga … Read More

គណបក្សគូប្រជែង បានងាកមកគាំទ្រគណបក្សភឿថៃ

ថៃ៖ គណបក្សភឿថៃបានទទួលបានការគាំទ្រពីគណបក្សដែលជិតស្និទ្ធជាមួយយោធា និងដែលជាគណបក្សគូប្រជែងរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាកន្លងមកនេះ។ ការណ៍នេះបានជំរុញឱ្យគណបក្សភឿថៃ កាន់តែមានសក្ដានុពល និងសង្ឃឹមច្រើនក្នុងការដែលអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភាដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។ គណបក្សរួមថៃសាងជាតិ (United Thai Nation Party) ឬហៅកាត់ថា UTN ដែលមានលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជាអតីតមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតកាលពីខែឧសភា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងជួយគាំទ្រគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។ គួររំឭកថា លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ បានឡើងកាន់អំណាចដំបូងដោយបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងឆ្នាំ២០១៤។ … Read More

បាត់បង់អ្វីៗគ្រប់យ៉ាងសម្រាប់អ៊ុយក្រែន

បេឡារុស៖ អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីរបស់ខ្លួនទាំងអស់ ប្រសិនបើទីក្រុងកៀវជ្រើសរើសបន្តការប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ី នេះបើតាមសម្តីមេដឹកនាំប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីបានព្រមាន។ នៅពេលត្រូវបានអ្នកកាសែតអ៊ុយក្រែនសាកសួរតើថាអ៊ុយក្រែនគួរធ្វើអ្វី ដើម្បីរក្សាទឹកដីរបស់ខ្លួន? ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ បានឆ្លើយតបថា ជំហានដំបូងគឺត្រូវបញ្ចប់សង្រ្គាម។ លោកថា អ៊ុយក្រែនអាចបន្តតស៊ូដើម្បីរំដោះទឹកដីទាំងនេះ (តំបន់ដុនបាស់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា)… ខ្ញុំមិនប្រាប់អ្នកឲ្យបោះបង់ពួកវានោះទេ ប៉ុន្តែគួរតែជ្រើសរើសវិធីសាស្រ្តផ្សេងទៀត ប្រសិនបើអ៊ុយក្រែននៅតែបន្តប្រយុទ្ធដើម្បីរំដោះទឹកដីទាំងនេះ អ៊ុយក្រែននឹងបាត់បង់ទឹកដីទាំងនោះជារៀងរហូត។ រដ្ឋាភិបាលអ៊ុយក្រែនអំពាវនាវឱ្យមានការស្តារព្រំដែនរបស់ខ្លួនឡើងវិញចាប់តាំងពីឆ្នាំ១៩៩១ ប៉ុន្តែទោះបីមានចំណាត់ការបែបនេះក៏ដោយ ក៏តំបន់ដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា នៅតែបោះឆ្នោតចូលរួមជាមួយរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយតំបន់ឧបទ្វីបគ្រីមៀ … Read More

កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ​ជាមួយវៀតណាម លោក Biden នឹងចុះហត្ថលេខា…

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅពាក់កណ្តាលខែកញ្ញាខាងមុខ យោងតាមសារព័ត៌មាន Politico បានរាយការណ៍។ សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់ប្រភពចេញពីមនុស្សចំនួន ៣ រូបដែលដឹងអំពីផែនការនៃកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតបន្ទះឈីបតូចៗ និងបច្ចេកវិទ្យា AI ផងដែរ ។ ទោះយ៉ាងណា លោក Biden ក៏កំពុងថ្លឹងថ្លែងចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាខែកញ្ញាខាងមុខនេះផងដែរ បើទោះជាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះធ្លាប់បានលើកឡើងកាលពីខែសីហាថា … Read More

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន កូនស្រីថា៖ ឪពុកខ្លួន នឹងត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃអង្គារ

ថៃ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា ឪពុករបស់ខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃស្វ័យនិរទេសខ្លួន គ្រោងនឹងត្រឡប់មកកាន់ប្រទេសវិញឆាប់ៗនេះ។ លោក ថាក់ស៊ីន ដែលត្រូវបានយោធាថៃទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០០៦ អាចប្រឈមនឹងការចាប់ខ្លួន និងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសជាច្រើនដង ខណៈដែលរូបលោកនៅក្រៅប្រទេស។ តែយ៉ាងណាក្ដី កូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn Shinawatra ( ផែថងថាន ស៊ីណាវ៉ាត់) … Read More

ការទិញលក់ក្រុមហ៊ុន បន្ទះឈីបអ៊ីស្រាអ៊ែលក្នុងកុងត្រា តម្លៃ៥,៤ពាន់លានដុល្លារ របស់ Intel កំពុងជួបបញ្ហា

អ៊ីស្រាអ៊ែល ៖ នាថ្ងៃទី19 ខែសីហា ឆ្នាំ2023 ទាក់ទិនជាមួយកិច្ចព្រមព្រៀងទិញ លក់ក្រុមហ៊ុន បន្ទះឈីបអ៊ីស្រាអ៊ែល Tower Semiconductor Ltd ទៅឲ្យក្រុមហ៊ុនអាមេរិក Intel បានធ្វើឡើងរួចរាល់ហើយ តែមួយរយៈមកហើយកំពុងជួបបញ្ហា យោងតាមការចេញផ្សាយ របស់ RT ។ តាមប្រភពដដែល បានសរសេរថា កុងត្រាដែលបានចុះហត្ថលេខា តាំងតែពិខែកុម្ភៈឆ្នាំ២០២២ នឹងត្រូវរងចាំការសម្រេចចិត្ត និងអនុញ្ញាតិបីសំណាក់ ប្រទេសចិនជាមុនសិន ។ ក្រុមហ៊ុនអាមេរិក Intel គ្មានផែនការក្នុងការ … Read More