បាត់បង់អ្វីៗគ្រប់យ៉ាងសម្រាប់អ៊ុយក្រែន

បេឡារុស៖ អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីរបស់ខ្លួនទាំងអស់ ប្រសិនបើទីក្រុងកៀវជ្រើសរើសបន្តការប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ី នេះបើតាមសម្តីមេដឹកនាំប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីបានព្រមាន។

នៅពេលត្រូវបានអ្នកកាសែតអ៊ុយក្រែនសាកសួរតើថាអ៊ុយក្រែនគួរធ្វើអ្វី ដើម្បីរក្សាទឹកដីរបស់ខ្លួន? ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ បានឆ្លើយតបថា ជំហានដំបូងគឺត្រូវបញ្ចប់សង្រ្គាម។ លោកថា អ៊ុយក្រែនអាចបន្តតស៊ូដើម្បីរំដោះទឹកដីទាំងនេះ (តំបន់ដុនបាស់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា)… ខ្ញុំមិនប្រាប់អ្នកឲ្យបោះបង់ពួកវានោះទេ ប៉ុន្តែគួរតែជ្រើសរើសវិធីសាស្រ្តផ្សេងទៀត ប្រសិនបើអ៊ុយក្រែននៅតែបន្តប្រយុទ្ធដើម្បីរំដោះទឹកដីទាំងនេះ អ៊ុយក្រែននឹងបាត់បង់ទឹកដីទាំងនោះជារៀងរហូត។

រដ្ឋាភិបាលអ៊ុយក្រែនអំពាវនាវឱ្យមានការស្តារព្រំដែនរបស់ខ្លួនឡើងវិញចាប់តាំងពីឆ្នាំ១៩៩១ ប៉ុន្តែទោះបីមានចំណាត់ការបែបនេះក៏ដោយ ក៏តំបន់ដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា នៅតែបោះឆ្នោតចូលរួមជាមួយរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយតំបន់ឧបទ្វីបគ្រីមៀ ក៏បានធ្វើដូច្នេះដែរកាលពីឆ្នាំ២០១៤ដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅទីក្រុងកៀវ៕