ការចោទប្រកាន់ពីបទក្លែងខ្លួនជាទាហាន លើបុរសអ៊ីស្រាអែល។

អ៊ីស្រាអែល៖ នៅខ្សែត្រៀមជួរមុខជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បុរសជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំជាទាហាន ដើម្បីចូលរួមក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាកន្លែងដែលគាត់ថែមទាំងត្រូវបានគេថតរូប ។ លោក Roi Yifrah ត្រូវបានចោទប្រកាន់ពី រដ្ឋអាជ្ញាអ៊ីស្រាអែល លើបទលួចអាវុធនៅក្នុងការចោទសួរ ដែលនិយាយថាខ្លួនជាសមាជិកនៃអង្គភាពពិសេស Shin Bet ទាហានប្រយុទ្ធ និងទាហានវិស្វកម្មយោធា។ លោក បានពាក់ឯកសណ្ឋានយុទ្ធសាស្ត្រ ដើម្បីចូលរួមជាមួយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ក្នុងការប្រយុទ្ធនៅខ្សែត្រៀមជួរមុខភាគខាងត្បូង។ ទូរទស្សន៍ប៉ុស្តិ៍លេខ១២ ដែលទទួលបានចំណាត់ថ្នាក់កំពូល បានចាក់ផ្សាយរូបថតនៃអ្វីដែលខ្លួនបាននិយាយថា … Read More

ការរិះគន់ផែនការរបស់អ៊ីស្រាអែល ពីទីប្រឹក្សារបស់លោកអាបាស ក្នុងការគ្រប់គ្រងព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប។

ហ្កាហ្សា៖ ទីប្រឹក្សាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានរិះគន់ផែនការរបស់អ៊ីស្រាអែល សម្រាប់ការត្រួតពិនិត្យរយៈពេលវែង នៅលើព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប។ អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Hussein al-Sheikh បាននិយាយក្នុងការបង្ហោះលើគេហទំព័រXថា សំណើររបស់ប្រធានាធិបតីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដណ្តើមបានការគ្រប់គ្រងច្រករបៀង Philadelpphi និងច្រក Rafah របស់ភាគីប៉ាឡេស្ទីន ក៏ដូចជាការបង្កើតតំបន់ការពារ និងការរៀបចំសន្តិសុខថ្មី … Read More

រដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវជាថ្មីឲ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សា។

អ៊ីស្រាអែល៖ នៅក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មានឥស្សរជនជាន់ខ្ពស់ម្នាក់ បានអំពាវនាវកាលពីថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឱ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាចាកចេញពីតំបន់ឡោមព័ទ្ធនោះ ដោយបើកផ្លូវឲ្យអ៊ីស្រាអែល ដែលអាចធ្វើឱ្យទីនោះក្លាយជាវាលរហោរដ្ឋាន។ លោក បេហ្សាលែល ស្មូទ្រីច (Bezalel Smotrich) រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានធ្វើការអត្ថាធិប្បាយ ដែលត្រូវបានដកចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាម និងការពិភាក្សាអំពីការរៀបចំបន្ទាប់នៅហ្កាហ្សា នេះហាក់ដូចជាបង្ហាញពីការភ័យខ្លាចនៅក្នុងពិភពអារ៉ាប់ជាច្រើន ដែលថាអ៊ីស្រាអែលចង់បណ្តេញជនជាតិប៉ាឡេស្ទីនចេញពីដីដែលពួកគេចង់សាងសង់ជារដ្ឋមួយនាពេលអនាគត ដោយធ្វើត្រាប់ឡើងវិញនូវការបណ្តេញជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន នៅពេលដែលអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។ លោក ស្មូទ្រីច ដែលគណបក្សសាសនាជី្វហ្វប្រកាន់ស្តាំនិយមរបស់លោក … Read More

កាំជ្រួចអបអរឆ្នាំថ្មី និងរាជសារលារបស់ព្រះមហាក្សត្រជាមួយ ការស្វាគមន៍ឆ្នាំ២០២៤ ពិភពលោក។

ស្វាគមន៍ឆ្នាំ២០២៤ របស់ពិភពលោកជាមួយនឹងភាពចម្រុះនៃការប្រារព្ធពិធី និងការឆ្លុះបញ្ចាំងដ៏ស្ងប់ស្ងាត់ពីបណ្ដាមេដឹកនាំពិភពលោក។ នៅក្នុងប្រទេសអូស្ត្រាលី ទីក្រុងស៊ីដនី បានសាទរដល់ឆ្នាំ២០២៤ ជាមួយនឹងការបាញ់កាំជ្រួចដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញពីកាំជ្រួចពណ៌ប្រាក់ និងមាស។ រីឯនៅតំបន់សង្រ្គាមហ្កាហ្សាវិញ ប្រជាជនមានក្តីសង្ឃឹមតិចតួចណាស់ថាឆ្នាំ២០២៤ នឹងនាំមកនូវភាពធូរស្បើយ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែលរយៈពេល ១២សប្តាហ៍ដើម្បីកម្ចាត់ក្រុមហាម៉ាស។ នៅដាណឺម៉ាក ម្ចាស់ក្សត្រី ម៉ាហ្រ្គេតថេ ទី២ (Margrethe II) បានប្រើសុន្ទរកថាប្រចាំឆ្នាំក្នុងឆ្នាំថ្មីរបស់ទ្រង់កាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ដើម្បីប្រកាសថាព្រះនាងនឹងដាក់រាជ្យនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីសោយរាជ្យបាន ៥២ឆ្នាំ ហើយនឹងត្រូវបានស្នងរាជ្យបន្តដោយបុត្រាច្បងគឺព្រះអង្គម្ចាស់ ហ្រ្វេដេរីក (Frederik)។ នៅប្រទេសរុស្ស៊ី … Read More

ក្នុងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ជាសញ្ញាណព្រមានអំពីរលកយក្សស៊ូណាមិ។

ជប៉ុន៖ ប្រទេសជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។ ទូរទស្សន៍ជាតិ NHK បាននិយាយថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានស្នើសុំឱ្យ «ជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់»។ NHK បាននិយាយថា រលកខ្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំន់ Noto៕

អ្នកទេសចរ មកពីសហរដ្ឋអាមេរិក ប្រទេសចិន នឹងសម្រួលដល់ទិដ្ឋការ គិតចាប់ពីថ្ងៃទី១មករា។

ចិន៖ យោងតាមការជូនដំណឹងកាលពីថ្ងៃសុក្រ ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រទេសចិននឹងសម្រួលដល់ការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ ខែមករា ដោយកាត់បន្ថយនូវតម្រូវការឯកសារ គេបានដឹងថា ចំណាត់ការនេះដែឬ គឺជាវិធានការចុងក្រោយបំផុតរបស់ប្រទេសចិន ក្នុងការធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២របស់ពិភពលោក បន្ទាប់ពីការធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ នេះប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ។ សេចក្តីជូនដំណឹងរបស់ស្ថានទូតបានដាក់ថា អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍នៅសហរដ្ឋអាមេរិក នឹងលែងត្រូវការដាក់ការកក់សំបុត្រយន្តហោះ ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញតទៀតហើយ ។ គួររំលឹកថា … Read More

នៅក្នុងដែនទឹកប្រទេសចិន ក្រុមអ្នកទូកនេសាទ ចំនួន៨នាក់កំពុងបាត់ខ្លួន ក្រោយពីមានហេតុការណ៍នាវាដឹកប្រេងសិង្ហបុរី បុកជាមួយ នឹងទូកនេសាទ។

សិង្ហបុរី៖ នៅក្នុងដែនទឹករបស់ប្រទេសចិន សមាជិកនាវិកចំនួន៨នាក់ នៅលើទូកនេសាទរបស់ប្រទេសចិន បានបាត់ខ្លួន ក្រោយពីទូកបានលិច បន្ទាប់ពីបុកជាមួយនឹងនាវាដឹកប្រេង ដែលមានទង់ជាតិសិង្ហបុរី ។ គួរបញ្ជាក់ថា នៅម៉ោងប្រហែល១២និង១០នាទីព្រឹកម៉ោង ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងប្រទេសសិង្ហបុរី នៅជិត ក្រុង Chegshan Jiao ក្នុងខេត្ត Shandong ភាគខាងជើងនៃប្រទេសចិន ។ អាជ្ញាធរកំពង់ផែសមុទ្រសិង្ហបុរី ហៅកាត់ថា (MPA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា នាវាដឹកប្រេងកំពុងធ្វើដំណើរចេញពី Penglai ឆ្ពោះទៅកាន់ Zhoushan នៅគ្រាដែលឧបទ្ទវហេតុបានកើតឡើង … Read More

អ្នកធ្វើដំណើរចូលឆ្នាំថ្មី ប្រឈមការរំខានចុះអ័ព្ទខ្លាំង ដែលអាចកើតមានក្នុងប្រទេសចិន។

ចិន៖ នៅទូទាំងប្រទេសចិន អ្នកឈប់សម្រាកវិស្សមកាលចុងឆ្នាំ កំពុងប្រឈមចំពោះការរំខានការដឹកជញ្ជូន ដែលអាចកើតមាន បន្ទាប់ពីការិយាល័យអាកាសធាតុកាលពីថ្ងៃសុក្រ បានព្រមានថា ការចុះអ័ព្ទនឹងផ្សែងអ័ព្ទខ្លាំង និងគ្របដណ្តប់តំបន់នានាពីខេត្ត Hebei ភាគខាងជើង រហូតដល់ទីក្រុងសៀងហៃ ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។ ក្រុមតាមដានឧតុនិយមកណ្តាល បានចេញការព្រមានពណ៌ក្រហមលើកដំបូងរបស់ខ្លួន សម្រាប់ការចុះអ័ព្ទចាប់តាំងពីឆ្នាំ ២០១៧មក ។ ស្ថានភាព ត្រូវបានគេរំពឹងថានឹងប្រសើរឡើងចាប់ពីល្ងាចថ្ងៃម្សិលមិញ នៅពេលដែលរលកខ្យល់ត្រជាក់ ត្រូវបានគេរំពឹងថានឹងបក់បោកហួសប្រទេសនេះ។ កម្មវិធីតាមដាន Flight Master បានបង្ហាញថា ជើងហោះហើរជាង៦០០ ត្រូវបានពន្យារពេល … Read More

ចិន-អាស៊ាន ឆ្នាំ២០២៣ បានប្រារព្ធការរត់ម៉ារ៉ាតុង ឡើង ដោយជោគជ័យ ជាមួយអ្នករត់ប្រណាំង ចិន និងបរទេសចំនួន ១៨០០០នាក់ ចូលរួមរត់នៅទីក្រុង Fangchenggang។

ចិន៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចិន-អាស៊ាន អនុញ្ញាតឱ្យអ្នករត់មកពីជុំវិញពិភពលោក រត់នៅ Fangchenggang! កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានចាប់ផ្តើមនៅទីក្រុង Fangchenggang ហើយនេះគឺជាការរៀបចំព្រឹត្តិការណ៍នេះឡើងវិញ បន្ទាប់ពីការពន្យារពេលបីឆ្នាំ។ កីឡាករចំនួន ១៨០០០ នាក់មកពីប្រទេសចិន បណ្ដាប្រទេសអាស៊ានចំនួន ១០ ក៏ដូចជាប្រទេសចំនួន ២០ ទៀត រួមមាន ស៊ែប៊ី អ៊ូសបេគីស្ថាន អេត្យូពី និងកេនយ៉ា ជាដើម បានប្រមូលផ្តុំគ្នានៅ Fangchenggang ដែលជាទីក្រុងឆ្នេរសមុទ្រអេកូឡូស៊ីមានទេសភាពសមុទ្រទាំងមូល។ ខណៈដែលកីឡាកររីករាយនឹងកីឡានេះ … Read More