ក្នុងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ជាសញ្ញាណព្រមានអំពីរលកយក្សស៊ូណាមិ។
ជប៉ុន៖ ប្រទេសជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។
ទូរទស្សន៍ជាតិ NHK បាននិយាយថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានស្នើសុំឱ្យ «ជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់»។ NHK បាននិយាយថា រលកខ្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំន់ Noto៕