ប្រារព្ធខួប១០ឆ្នាំ នៃក្រុមសាច់ញាតិរបស់ អ្នកដំណើរជើងហោះហើរម៉ាឡេស៊ី MH370 បាត់ដំណឹងសូន្យឈឹងជាមួយអ្នកដំណើរ២៣៩នាក់
ម៉ាឡេស៊ី៖ អ្នកដំណើរនៅលើយន្តហោះម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី ១០ឆ្នាំមុន សាច់ញាតិរបស់គេ បានជំរុញឱ្យមានការស្វែងរកថ្មីមួយនៅថ្ងៃអាទិត្យនេះ ស្របពេលដែលពួកគេនិយាយអំពីការស៊ូទ្រាំទុក្ខព្រួយ និងការតស៊ូស្វែងរកត្រូវបានបិទ ។ សូមរំលឹកថា ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 ផ្ទុកមនុស្សចំនួន២៣៩នាក់ បានបាត់ចេញពីអេក្រង់រ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ Kuala ទៅកាន់ទីក្រុងប៉េកាំង ។ ទោះបីជាមានការស្វែងរកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញនោះទេ ។ ក្រុមសាច់ញាត្តិប្រហែល៥០០នាក់ និងអ្នកគាំទ្ររបស់ពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយនៅជិតទីក្រុងកូឡាឡំាពួរ សម្រាប់ … Read More