បើសិនមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» កើតឡើង ប៉ូឡូញនឹងរដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុស
ប៉ូឡូញ៖ កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញនឹងបណ្ដារដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុសទាំងស្រុង ប្រសិនបើមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងក្រុមទាហានស៊ីឈ្នួល Wagner កើតឡើង ដោយការលើកឡើងនេះ ត្រូវបានធ្វើឡើង ចំពេលមានការកើនឡើងនូវភាពតានតឹង នៅផ្នែកខាងកើតរបស់អង្គការណាតូ។ តាមព្រំដែនជាប់បេឡារុស ដែលមានសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ គឺឡាតវី លីទុយអានី និងប៉ូឡូញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ នៅបរិវេណព្រំដែន ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល Wagner ដែលពោរពេញទៅដោយបទពិសោធន៍ ក្នុងសង្គ្រាមរបស់រុស្ស៊ី … Read More