ការកោតសរសើរ G77 និងចិន ដែលគាំទ្រពហុភាគីនិយម ពីប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ
UN៖ លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានសរសើរក្រុមប្រទេសទាំង៧៧ (G77) និងប្រទេសចិន ដែលបានគាំទ្រពហុភាគីនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៃ G77 និងប្រទេសចិន ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំថា “នៅពេលដែលពហុភាគីនិយម កំពុងត្រូវបានសាកល្បងគ្រប់វេន បណ្តាប្រទេសនៃ G77 និងចិន បន្តមានភាពម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពហុភាគី” ។ លោកបានលើកឡើងថា “ហើយយើងបានឃើញភស្តុតាងនៃរឿងនោះក្នុងសប្តាហ៍នេះ ដោយមានការចូលរួមកត់ត្រាដោយរដ្ឋសមាជិកយូអិន ជាពិសេសពីក្រុមនេះ និងការអនុម័តលើសេចក្តីប្រកាសនយោបាយសំខាន់ៗចំនួន៤” ។ ពិភពលោកប្រឈមនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ប៉ុន្តែនៅតែរក្សាសមត្ថភាព ដើម្បីធ្វើសកម្មភាព … Read More