តំបន់ឆ្នេរអាត្លង់ទិករបស់សហរដ្ឋអាមេរិក បោកបក់ដោយព្យុះត្រូពិក Ophelia មានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង
សហរដ្ឋអាមេរិក៖ តំបន់ឆ្នេរសមុទ្រអាត្លង់ទិក របស់សហរដ្ឋអាមេរិក ព្យុះត្រូពិក Ophelia បានបោកបក់មកដល់ ជាមួយនឹងខ្យល់បក់ខ្លាំង លាយលំភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក និយាយថា មនុស្សជិត ៨លាននាក់នៅតាមតំបន់ឆ្នេរអាត្លង់ទិក ចាប់ពីរដ្ឋ New York ដល់រដ្ឋ South Carolina ស្ថិតក្រោមការព្រមានពីព្យុះ ការកញ្ជ្រោលឡើងរបស់ព្យុះ និងទឹកជំនន់ ។
ក្រោយបោកបក់ដល់ដីគោកនៅកោះ Emerald រដ្ឋ North Carolina កាលពីវេលាម៉ោង ៦ និង ១៥នាទី ព្រឹកថ្ងៃសៅរ៍ ព្យុះ Ophelia បានបោកបក់ចូលដីគោកតាមផ្លូវនៅភាគខាងជើងសហរដ្ឋអាមេរិក ពេលដែលវានាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ។
នៅតំបន់មួយចំនួន គេបានមើលឃើញភ្លៀងធ្លាក់កម្ពស់ ២៥សង់ទីម៉ែត្រ និងខ្យល់បក់ក្នុងល្បឿន ៨០គ.មក្នុង១ម៉ោង ៕