ប្រារព្ធខួប១០ឆ្នាំ នៃក្រុមសាច់ញាតិរបស់ អ្នកដំណើរជើងហោះហើរម៉ាឡេស៊ី MH370 បាត់ដំណឹងសូន្យឈឹងជាមួយអ្នកដំណើរ២៣៩នាក់

ម៉ាឡេស៊ី៖ អ្នកដំណើរនៅលើយន្តហោះម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី ១០ឆ្នាំមុន សាច់ញាតិរបស់គេ បានជំរុញឱ្យមានការស្វែងរកថ្មីមួយនៅថ្ងៃអាទិត្យនេះ ស្របពេលដែលពួកគេនិយាយអំពីការស៊ូទ្រាំទុក្ខព្រួយ និងការតស៊ូស្វែងរកត្រូវបានបិទ ។ សូមរំលឹកថា ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 ផ្ទុកមនុស្សចំនួន២៣៩នាក់ បានបាត់ចេញពីអេក្រង់រ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ Kuala ទៅកាន់ទីក្រុងប៉េកាំង ។ ទោះបីជាមានការស្វែងរកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញនោះទេ ។ ក្រុមសាច់ញាត្តិប្រហែល៥០០នាក់ និងអ្នកគាំទ្ររបស់ពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយនៅជិតទីក្រុងកូឡាឡំាពួរ សម្រាប់ … Read More

ការចូលរួមថ្កោលទោសអ៊ីស្រាអែលពី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បន្ទាប់ពីមនុស្សស្លាប់ច្រើននៅហ្កាហ្សា

បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីមីរ៉ាត់អារ៉ាប់រួម បានចូលរួមក្នុងរលកនៃការថ្កោលទោសអ៊ីស្រាអែល កាន់តែខ្លាំងឡើង បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់ និងរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះឡើងនូវអំពើហិង្សា នៅក្នុងតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារក្បែរក្បួនរថយន្តដឹកស្បៀងអាហារ ដែលព្យាយាមយកស្បៀងទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង។ ប៉ុន្តែកងទ័ពនេះ បានបដិសេធថា មិនបានបាញ់ប្រហារទៅលើមនុស្ស ដោយនិយាយថា ជនរងគ្រោះភាគច្រើន ត្រូវបានគេជាន់ ឬត្រូវបុក ខណៈដែលរថយន្តដឹកស្បៀងទាំងនោះ ព្យាយាមគេចពីភាពចលាចល នៅពេលព្រឹកព្រលឹម នៅពេលដែលហ្វូងមនុស្ស បានមកជួបពួកគេ។ អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែលអ៊ីស្រាអែលចង់បង្កើតទំនាក់ទំនងការទូត បានចោទប្រកាន់ «កងកម្លាំងទាំងនោះថា … Read More

ប្រមុខដឹកនាំថៃ បារម្ភចំពោះជម្លោះរវាងពលរដ្ឋថៃ និងជនបរទេស ដោយជំរុញឱ្យប្រជាជនស្វាគមន៍ភ្ញៀវទេសចរបរទេស

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានជំរុញឱ្យប្រជាជនថៃធ្វើជាម្ចាស់ផ្ទះដ៏ល្អចំពោះភ្ញៀវទេសចរបរទេស ដោយបង្ហាញចិត្តសប្បុរស និងសុច្ឆន្ទៈ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេស។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅថ្ងៃសៅរ៍ថា លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភរបស់លោកអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រជាជនថៃ និងជនបរទេស នេះយោងតាមសារព័ត៌មានរបស់ថៃ The Nation ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។ ប្រទេសថៃទទួលបានភ្ញៀវទេសចរជាង ២៨ លាននាក់កាលពីឆ្នាំមុន ហើយបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ៦ លាននាក់ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យរូបនេះបន្តថា … Read More

សង្គ្រាមលោកលើកទី៣ ! អតីតនាយករដ្ឋមន្រ្តីបារាំងថា អាចនឹងកើតឡើង

បារាំង៖ លោក Manuel Valls អតីតនាយករដ្ឋមន្ត្រីបារាំង បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Europe-1 ថាលទ្ធភាពនៃជម្លោះអ៊ុយក្រែន ដែលកើនឡើងទៅជាសង្គ្រាមលោកលើកទី 3 គឺមិនអាចបដិសេធបានទេ។ យោងតាមលោក Valls ជោគវាសនារបស់ប្រជាជនបារាំង និងអ្នកផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបគឺ “ជាប់ទាក់ទងយ៉ាងជិតស្និទ្ធ” ទៅនឹងអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលមានន័យថា ពួកគេគួរតែ “ធ្វើសកម្មភាពឱ្យកាន់តែច្បាស់លាស់” ដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងផ្នែកយោធាផងដែរ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ … Read More

ការបញ្ជូនកងកម្លាំងពិសេស ! បារាំងកំពុងពិចារណា ឲ្យទៅអ៊ុយក្រែន ដោយផ្ទាល់

បារាំង៖ រដ្ឋាភិបាលបារាំង កំពុងពិចារណាបញ្ជូនកងកម្លាំងយោធា តូចមួយដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើជាគ្រូបង្ហាត់សម្រាប់កងកម្លាំង ប្រដាប់អាវុធរបស់ទីក្រុងគៀវ និងជា “ការរារាំង” ដល់ទីក្រុងម៉ូស្គូ នេះយោងតាមកាសែត Le Monde របស់បារាំងបានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពរបស់ខ្លួន ។ កាសែតនេះមិនបានបង្ហាញពីចំនួន ‘គ្រូបង្ហាត់’ របស់យោធាបារាំង ដែលអាចមានលទ្ធភាពត្រូវបានអនុញ្ញាត ឱ្យឆ្លងចូលទៅក្នុងទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែបានរាយការណ៍ថា កងកម្លាំងរបស់ពួកគេអាចរួមបញ្ចូល “អង្គភាពធម្មតា” មួយចំនួន យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ … Read More

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ នាយករដ្ឋមន្ត្រីហូឡង់ និងអ៊ុយក្រែន

អ៊ុយក្រែន៖ លោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) ប្រធានាធិបតី និងលោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១0ឆ្នាំ ដោយប្រទេសហូឡង់ បានសន្យាថា នឹងជួយផ្តល់ថវិកាដល់ការផ្គត់ផ្គង់កាំភ្លើងធំចំនួន ៨00.000 ដើម ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ លោក RUTTE បាននិយាយថា៖«វាច្បាស់ណាស់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវមីស៊ីលការពារដែនអាកាស និងគ្រាប់កាំភ្លើងធំបន្ថែមទៀត។ ដូច្នេះការផ្តោតអារម្មណ៍របស់យើងគឺលើការបង្កើនផលិតកម្មការពារជាតិរបស់យើង និងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការខ្វះខាតក្នុង រយៈពេលខ្លី»។ … Read More

មេដឹកនាំកំពូល Biden ចុះហត្ថលេខាលើ សេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើវិធានការចំណាយរយៈពេលខ្លី ដែលរក្សាទីភ្នាក់ងារសហព័ន្ធឲ្យនៅដំណើរការរហូតដល់ថ្ងៃទី ៨ ខែមីនា និងវិធានការមួយទៀតរហូតដល់ថ្ងៃទី២២ ខែមីនា ជាការបញ្ចៀសផ្លូវការ នៃការបិទរដ្ឋាភិបាលដោយផ្នែក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ។ វិធានការនេះ ផ្តល់ពេលវេលាបន្ថែមទៀតដល់សមាជិកសភា ដើម្បីពង្រៀង និងអនុម័តវិធានការចំណាយ ដើម្បីឲ្យរដ្ឋាភិបាលសហព័ន្ធបន្តប្រតិបត្តិការ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា។ ទីក្រុង វ៉ាស៊ីនតោន បានដំណើរការលើវិធានការរយៈពេលខ្លីជាបន្តបន្ទាប់ ដូចដែលខ្លួនតែងតែធ្វើ ដោយសារតែសភា ពុំបានអនុម័តសេចក្តីស្នើច្បាប់ការចំណាយពេញមួយឆ្នាំ … Read More

ប្រមុខដឹកនាំកូរ៉េខាងត្បូងថា កូរ៉េខាងត្បូង និងជប៉ុន អាចដោះស្រាយបញ្ហា ប្រវត្តិសាស្ត្រ និងបើកអនាគតថ្មី

​សេអ៊ូល៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសរបស់លោក និងប្រទេសជប៉ុន អាចបើកអនាគតថ្មីជាមួយគ្នា ប្រសិនបើប្រទេសទាំងពីរបន្តកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក ដែលបន្សល់ទុកដោយប្រវត្តិសាស្ត្រ។ ការកត់សម្គាល់របស់លោក Yoon ធ្វើឡើងនៅក្នុងពិធីរបស់រដ្ឋាភិបាលដើម្បីរំលឹកដល់ចលនាឯករាជ្យឆ្នាំ១៩១៩ ប្រឆាំងនឹងការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន បានធ្វើឡើងបន្ទាប់ពីទីក្រុងតូក្យូ កាលពីខែមុន បានធ្វើការតវ៉ាជាមួយទីក្រុងសេអ៊ូល ជុំវិញការផ្ទេរប្រាក់ ដែលដាក់ដោយក្រុមហ៊ុនជប៉ុន មួយទៅកាន់តុលាការដើម្បីប្រគល់ ទៅឱ្យដើមបណ្តឹងកូរ៉េខាងត្បូង នៅក្នុង បណ្តឹងការងារក្នុងសម័យសង្គ្រាម។ លោកប្រធានាធិបតី មិនបានសំដៅលើបញ្ហាពលកម្ម ដោយបង្ខំក្នុងសម័យសង្រ្គាម ដែលកើតចេញពីការគ្រប់គ្រង … Read More

ការរៀបចំសេនារីយ៉ូ របស់អាល្លឺម៉ង់ លើជម្លោះរវាងរុស្ស៊ី ជាមួយ​អង្គការណាតូ

អាល្លឺម៉ង់៖ រដ្ឋាភិបាល​អាល្លឺម៉ង់ ​បាន​រៀបចំ​គំរូ​សម្រាប់​ការ​វាយ​ប្រហារ ​ដ៏​មាន​សក្តានុពល​របស់​រុស្ស៊ី​ មកលើ​អង្គការ​ណាតូ បើតាមអះអាង​កាសែត Bild របស់អាល្លឺម៉ង់។ យោងតាមកាសែតនេះ អាជ្ញាធរនៅទីក្រុងប៊ែរឡាំង បានពណ៌នាអំពីដំណាក់ កាលចំនួនបួនផ្សេងគ្នា ដែលឈានដល់ចំណុចកំពូល នៃការវាយប្រហារនុយក្លេអ៊ែរ ដ៏មានសក្តានុពលលើ ប្រទេសសមាជិករបស់អង្គការណាតូ ។ នៅក្នុងអត្ថបទមួយកាលពីថ្ងៃពុធ កាសែត Bild បានអះអាងថា បានទទួលការវិភាគហានិភ័យចំនួន១៣ទំព័រសម្រាប់ការការពារស៊ីវិលដែលសន្មតថាបានរៀបចំសម្រាប់សភាអាល្លឺម៉ង់ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ យោងតាមកាសែតនេះបានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ … Read More