ប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង លោក Xi Jinping បានចុះផ្សាយ
អាហ្វ្រិកខាងត្បូង៖ នាថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ នាឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥ នៅទីក្រុងJohannesburg និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង លោកXi Jinpingប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង។ អត្ថបទនេះបានចង្អុលបង្ហាញថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Matamela Cyril Ramaphosa នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥។ ខ្ញុំនិងលោកប្រធានាធិបតី Ramaphosa បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាប្រឈមបញ្ហា ហើយទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់រួមសំខាន់ៗ រក្សាកិច្ចសហការលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ … Read More