ប្រទេសចិននឹងពង្រីកទីផ្សារ សម្រាប់ឧស្សាហកម្មផ្នែកសេវាកម្ម 

ចិន៖ ប្រទេសចិននឹងពង្រីកទីផ្សារ ក្នុងឧស្សាហកម្មផ្នែកសេវាកម្ម និងលើកកម្ពស់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែន បើយោងតាម ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) បានលើកឡើង នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា កន្លងមកនេះ។ នៅទីក្រុងប៉េកាំង លោក ស៊ី បាន ថ្លែងតាមរយៈវីដេអូ នៅឯពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS)ថា ប្រទេសចិននឹងផ្តោតលើការពង្រីកទីផ្សារ ក្នុងស្រុក បង្កើនការនាំចូលសេវាកម្ម ដែលមានគុណភាពខ្ពស់ និងកំណែទម្រង់ប្រព័ន្ធទិន្នន័យមូលដ្ឋានរបស់ប្រទេស។ លោក ស៊ី បានបញ្ជាក់បន្ថែមថា … Read More

លោក សេដ្ឋា នាយករដ្ឋមន្ត្រីថៃ ទទួលយកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ចំពេលមានកំណើនសេដ្ឋកិច្ចតិចតួច

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា កន្លងទៅនេះ ក្នុងគណៈរដ្ឋមន្ត្រី ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យ ស្វះស្វែងរកការជំរុញដល់សេដ្ឋកិច្ចធំទី២ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តនូវការសន្យាសំខាន់ៗ ពេលធ្វើយុទ្ធនាការ។ ដោយសារតែការនាំចេញ និងការវិនិយោគកាន់តែទាបទៅៗ សេដ្ឋកិច្ចរបស់ប្រទេសថៃ បាន និងកំពុងធ្លាក់ចុះ ហើយធនាគារកណ្តាល បាននិយាយកាលពីខែមុនថា ការព្យាករណ៍ពេញមួយឆ្នាំ សម្រាប់កំណើន ៣,៦ភាគរយ អាចទាបជាងចំនួននេះ។ … Read More

កម្លាំងដ៏ខ្លាំងក្លា របស់រុស្សី និងមិនអាចស្គាល់ពាក្យថា ចុះចាញ់ជាដាច់ខាត

រុស្ស៊ី៖  កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតី Vladimir Putin បានថ្លែងប្រាប់ទៅកាន់ក្រុម និស្សិតនៅក្នុងប្រទេសរុស្សី ដោយបញ្ជាក់សាជាថ្មីថា ប្រទេសរុស្សី នៅតែជាប្រទេស ដែលមានកម្លាំងខ្លាំងក្លា ហើយមិនអាចស្គាល់ពាក្យថា ចុះចាញ់បានឡើយឬ Absolutely Invincible ។  លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ទៀតថា កម្លាំងចិត្តដ៏រឹងម់ាំ របស់ពលរដ្ឋរុស្សី បានធ្វើឲ្យប្រទេសរុស្សី ទាំងមូលមិនទន់ខ្សោយ ឬប្រឈមមុខទៅនឹងការចុះចាញ់ ចំពោះមុខអ្នកណាម្នាក់ នោះជាដាច់ខាត បើយោងតាមការ ចេញផ្សាយរបស់ RT ។ លោកប្រធានាធិបតី … Read More

ប្រធានាធិបតីទី៩ របស់សិង្ហបុរីទទួលជ័យជម្នះដ៏ច្រើនលើសលុបរហូតដល់៧០,៤ភាគរយ លោក Tharman  Shanmugaratnam

សិង្ហបុរី៖ ក្រោយពីទទួលបានជ័យជម្នះដ៏ច្រើនលើសលុបដោយទទួលបានសំឡេង ៧០,៤ ភាគរយ លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសសិង្ហបុរី ។ ក្រោយពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលចុងក្រោយ ដែលត្រូវបានប្រកាសដោយមន្ត្រីរៀបចំការបោះឆ្នោតភ្លាមៗ ដោយរុញឱ្យលោក Ng Kok Song ស្ថិតក្នុងលំដាប់ទី២ ដែលទទួលបាន ១៥,៧២ ភាគរយ តាមពីក្រោយដោយលោក Tan Kin Lian ដែលទទួលបាន ១៣,៨៨ ភាគរយ។ មានសន្លឹកឆ្នោតបដិសេធចំនួន … Read More

​ឯកអគ្គរដ្ឋ​ទូត​បារាំង ត្រូវបានបណ្តេញចេញដោយ របប​យោធា​នីហ្សេ បញ្ជា​ឱ្យ​ប៉ូលិស​

​នីហ្សេ៖ ប្រទេស​នីហ្សេត្រូវបាន​ដឹកនាំដោយរបប​យោធា​ បានលុបចោល​ទិដ្ឋាការ​របស់​ឯកអគ្គ​រដ្ឋ​ទូត​បារាំង និងបាន​បញ្ជា​ឱ្យ​ក្រុម​ប៉ូលិស បណ្តេញ​ឯកអគ្គ​រដ្ឋទូត​បារាំង​ចេញ។ វិធានការ​នេះ​បានធ្វើ​ឡើងបន្ទាប់ពី​ពួក​យោធា ​បានបញ្ជា​ឱ្យ​អ្នកការទូត​រូប​នេះ ចាកចេញ​ពីប្រទេស​នីហ្សេ​កាលពី​សប្តាហ៍មុ​ន។ លិខិតមួយ​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នីហ្សេ កាលពីថ្ងៃ​ព្រហស្បតិ៍ត្រូវបានគេ​ជឿ​ថា​ ជាលិខិត​បង្គាប់​បញ្ជា​ទៅកាន់​ក្រសួង​ការបរទេស​នីហ្សេ ដោយ​របបយោធា​ថា «នីហ្សេ​ត្រូវលុបចោល​ប័ណ្ណ​សម្គាល់​ការទូត និងទិដ្ឋាការ​របស់​មនុស្ស​ពាក់ព័ន្ធ រួមទាំង​សមាជិក​គ្រួសារ​របស់​អ្នកការទូត​ទាំងអស់នោះ​ផងដែរ ហើយ​ក្រុមប៉ូលិស​ត្រូវទទួល​បញ្ជា និង​អនុវត្តន៍​វិធានការ​បណ្ដេញ​ចេញ​មួយនេះ»។ ក្រសួង​ការបរទេស​នីហ្សេ កាលពី​សប្តាហ៍​មុនបានឱ្យដឹង​ថា របប​យោធា​បានប្រកាស​ប្រាប់​បេសកជន​បារាំង លោក ស៊ីលវ៉េន អ៊ីតេ (Sylvain Itte) ឱ្យចាកចេញ​ពីប្រទេស​នីហ្សេ ដោយសារ​តែលោកបាន​បដិសេធ​មិនចូលរួម​ក្នុងកិច្ចប្រជុំ​ដែលបាន​គ្រោងទុក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នីហ្សេ រួមទាំង​សកម្មភាព​ផ្សេងៗទៀត​របស់​រដ្ឋាភិបាល​បារាំង ដែលនេះ​គឺជាការប្រឆាំង​នឹងផល​ប្រយោជន៍​របស់​នីហ្សេ។ ​កាលពី​ថ្ងៃព្រហស្បតិ៍​ … Read More

ចាប់ផ្ដើមពីថ្ងៃនេះទៅ ឥណ្ឌានឹងមានបេសកកម្មស្រាវជ្រាវព្រះអាទិត្យដំបូង

ឥណ្ឌា៖ បន្ទាប់ពីជើងហោះហើរទៅចុះចតលើឋានព្រះចន្ទរបស់ឥណ្ឌាបានទទួលជោគជ័យ បេសកកម្មស្រាវជ្រាវព្រះអាទិត្យត្រូវបានធ្វើឡើងភ្លាមៗ។ ស្ថានីយសង្កេត Aditya-L1 ត្រូវបានដឹកទៅដល់ទីតាំងបាញ់បង្ហោះលើកោះ Sriharikota នៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ហើយនឹងបាញ់បង្ហោះ នៅថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2023នេះ។ ការប្រកាសអំពីថ្ងៃបាញ់បង្ហោះខាងលើនៅលើ Twitter របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោយពីបានចែករំលែករូបថតមួយចំនួនស្ដីពីយានអវកាស Aditya-L1 (Aditya ក្នុងភាសាសំស្ក្រឹតមានន័យថា ព្រះអាទិត្យ) កាលពីថ្ងៃទី 13 សីហា។ សហគមន៍អ្នកស្រាវជ្រាវសង្ឃឹមថា Aditya-L1 នឹងផ្ដល់តម្រុយអំពីអាថ៌កំបាំងនានានៅលើព្រះអាទិត្យ។ ក្រុមអ្នកវិទ្យាសាស្ត្របានដឹងតិចតួចអំពីអ្វីដែលបាន … Read More

លក់អាវុធថ្មី របស់សហរដ្ឋអាមេរិក ទៅកោះតៃវ៉ាន់ បង្កប់ពាក្យអធិបតេយ្យភាព

សហរដ្ឋអាមេរិក៖ ការយល់ព្រមលើការផ្ទេរសព្វាវុធដែលមានតម្លៃ ៨០ លានដុល្លារទៅឱ្យកោះតៃវ៉ាន់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមកម្មវិធីដែលជាធម្មតាត្រូវបាន បម្រុងទុកសម្រាប់ប្រទេសអធិបតេយ្យភាព ដែលជាទង្វើទំនងជាធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលតែងចាត់ទុកកោះនេះជា ផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ការចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ របស់សារព័ត៌មាន RT បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សមាជិកសភា ពាក់ព័ន្ធអំពីការលក់អាវុធ នាពេលខាងមុខកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Associated Press និង Reuters ដែលទទួលបានច្បាប់ចម្លង នៃការជូនដំណឹងរបស់សភា។ បើយោងតាមក្រសួងការបរទេសបានឱ្យដឹងថា “ការផ្ទេរនេះនឹងត្រូវបានប្រើដើម្បីពង្រឹងសមត្ថភាព ការពារស្វ័យការពាររបស់កោះតៃវ៉ាន់ … Read More

រថភ្លើងបុកជាមួយរថយន្តក្រុង យ៉ាងហោចណាស់មនុស្ស ៦នាក់ស្លាប់ នៅឈីលី

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅភាគកណ្តាលប្រទេសឈីលីកាលពីថ្ងៃសុក្រទី ១ ខែកញ្ញា បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយរថយន្តក្រុងខ្នាតតូច បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹង។ បើតាមសេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុនអយៈស្ម័យានដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលច្រកទ្វារឆ្លងកាត់បានបន្ទាបដើម្បីបិទចរាចរណ៍ ហើយរថយន្តក្រុងបានបើកឆ្លងកាត់ផ្លូវរត់របស់រថភ្លើង។ អ្នកដំណើរ៥នាក់ក្នុងចំណោមអ្នកដំណើរ ១៤ នាក់នៅលើរថយន្តក្រុងបានស្លាប់ភ្លាមៗ ហើយអ្នកដំណើរទី៦បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ខណៈអ្នកបើកបររថយន្តក្រុងបានរួចជីវិតពីគ្រោះថ្នាក់ យោងលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍។ ទីក្រុង San Pedro de la Paz ដែលនៅជិតកន្លែងជួបឧបទ្ទវហេតុ បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ។  

ក្រោយព្យុះត្រូពិក Idalia ប្រជាពលរដ្ឋអាមេរិកវិលត្រឡប់មកកាន់ផ្ទះនៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida វិញ

សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរក្រចកសេះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយព្យុះសង្ឃរា Idalia បោកបក់ផុតបាត់ទៅ។ ក្នុងនាមជាព្យុះប្រភេទទី ៣ ព្យុះ Idalia បានបោកបក់លើតំបន់ឆ្នេររបស់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដោយបោកបក់ក្នុងកម្លាំងខ្យល់បក់ជាង ២០០គ.មក្នុង១ម៉ោង និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្លាំង ។ ទិដ្ឋភាពទូទៅរបស់តំបន់ឆ្នេរមួយនេះ ស្របពេលដែលឧទ្ធម្ភាគចក្រហោះក្រឡឹងពីលើ បង្ហាញរូបភាពរងគ្រោះបង្កឡើងដោយសារកម្លាំងធម្មជាតិ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ មានទាំងផ្ទះបាក់រលំមួយខ្នង រថយន្តលិចក្នុងទឹក ហើយនិងឃ្លាំងរងការបំផ្លិចបំផ្លាញ ។ លោកតា John Abrandt វ័យ … Read More