នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។ 

International នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។ វ៉ាស៊ីនតោន៖ ការលើកឡើងពីយោធាសហរដ្ឋអាមេរិកថា នាវាដឹកសារធាតុគីមី បានរងការវាយប្រហារដោយយានដ្រូនពីប្រទេសអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ ក្នុងនោះមន្ទីរបច្ចកោណបានថ្លែងថា នាវាដឹកប្រេង Chem Pluto រងការវាយប្រហារនៅចម្ងាយប្រហែល ៣៧០គ.មពីតំបន់ឆ្នេរប្រទេសឥណ្ឌា កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៦ ម៉ោងសកល ។ អគ្គិភ័យនៅលើនាវាត្រូវបានពន្លត់ ហើយគ្មានគ្រោះថ្នាក់នោះទេ ។ ចំនែកអ៊ីរ៉ង់ពុំបានធ្វើសេចក្តីអធិប្បាយអ្វីនោះទេ ។ កាលពីពេលថ្មីៗនេះ មាននូវការវាយប្រហារដោយមីស៊ីល … Read More

អ៊ីស្រាអែលថា ខ្លួនចាប់បានសមាជិកក្រុមហាម៉ាស់ និងអ៊ីស្លាមជីហាដ ២០០នាក់។

អ៊ីស្រាអែល៖ អ៊ីស្រាអែលលើកឡើងថា ពួកគេបានចាប់ខ្លួនសមាជិកក្រុមជីវពលហាម៉ាស់ និងអ៊ីស្លាមជីហាដចំនួន ២០០នាក់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ និងបាននាំពួកគេទៅសួរចម្លើយនៅក្នុងប្រទេសអ៊ីស្រាអែល ។ ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ជនសង្ស័យមួយចំនួនបានលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល ហើយនិងបានសុំចុះចាញ់ដោយស្ម័គ្រចិត្ត ។ អ៊ីស្រាអែល បន្តថា ក្រុមជីវពលប៉ាឡេស្ទីនចំនួន ៧០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីពួកគេចុះប្រតិបត្តិការសឹក ហើយនិងវាយប្រហារលើតំបន់ហ្គាហ្សា ដោយមានគោលដៅកម្ចាត់ក្រុមហាម៉ាស់ឲ្យរលាយសាបសូន្យ ។ ដោយឡែក ក្រុមហាម៉ាស់ និយាយថា ស្រ្តី និងកុមារភាគច្រើនត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល ។ សូមរំលឹកថា អ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួន … Read More

របាយការណ៍សមរភូមិប្រយុទ្ធចុងក្រោយ រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចេញ។

បរទេស៖ កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានបន្តការបាញ់ប្រហារគ្នា កាលពីម្សិលម៉្ងៃថ្ងៃ ដោយភាគីនីមួយៗអះអាងថា បានវាយប្រហារគោលដៅយោធារបស់ភាគីម្ខាងទៀត នេះបើយោងតាមរបាយការណ៍ សមរភូមិចុងក្រោយរបស់ភាគីទាំងពីរបានឲ្យដឹង។ ការរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីម្សិលម្ង៉ៃថ្ងៃថា ក្នុងអំឡុងសប្តាហ៍មុនកងកម្លាំងរុស្ស៊ី បានវាយបកដោយជោគជ័យទៅលើការវាយលុករបស់អ៊ុយក្រែនជាច្រើនលើក ក្នុងទិសដៅតំបន់ Kupyansk, Lyman និង Donetsk ហើយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន លេនដ្ឋាន និងគោលដៅផ្សេងទៀត។ បើតាមការរាយការណ៍នៅថ្ងៃដដែលនោះ ពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) ថា ក្នុងរយៈពេល ២៤ម៉ោងមុន កងទ័ពអ៊ុយក្រែន បានបន្តការបាញ់ប្រហារជាមួយកងទ័ពរុស្ស៊ីក្នុងទិសដៅជាច្រើនរួមទាំងច្រាំងខាងឆ្វេងនៃទន្លេ Dnieper។ កងទ័ពអាកាសអ៊ុយក្រែន … Read More

នៅហ្គាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនឡើងលើសពី ២០.០០០នាក់។

ហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឲ្យចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងលើសពី២០.000 នាក់ និងជាង ៥៣.000 នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ខែតុលានេះ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃម្សិលម្ង៉ៃ។ ជនជាតិប៉ាឡេស្ទីនចំនួន ៣៩០នាក់ ត្រូវបានសម្លាប់ និង ៧៣៤នាក់ ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល៤៨ម៉ោង កន្លងទៅនេះ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមិនមែនរដ្ឋាភិបាលចំនួន២៣ កាលពីថ្ងៃព្រហស្បតិ៍ … Read More

ផ្ទុះការតវ៉ានៅទូទាំងប្រទេស ពីសម្ព័ន្ធបក្សប្រឆាំងរបស់ឥណ្ឌា ជុំវិញការផ្អាកសុពលភាពសមាជិកសភា ១៤៦រូប។

ឥណ្ឌា៖ ផ្ទុះការតវ៉ានៅទូទាំងប្រទេស របស់គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បន្ទាប់ពីសមាជិកសភាជាង ១៤០ រូប ត្រូវបានផ្អាកសុពលភាពពីសភា សម្រាប់ការរំខានដល់ដំណើរការនីតិវិធី ខណៈពួកគេទាមទារសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល និងការពិភាក្សាស្តីពីការរំលោភសន្តិសុខនៅសភា កាលពីសប្តាហ៍មុន។ ការប្រមូលផ្តុំគ្នា របស់មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោជាច្រើននាក់ និងបាននិយាយវាយប្រហារគណបក្ស Bharatiya Janata ដែលជាគណបក្សកំពុងកាន់អំណាចដោយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតនៅក្រោមការគំរាមកំហែង ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ។ ទោះជាការរំខាន និងការតវ៉ា វាជារឿងធម្មតានៅក្នុងសភា ប៉ុន្តែការផ្អាកសុពលភាពសមាជិកសភាសរុបចំនួន ១៤៦រូប ជាចំនួនខ្ពស់បំផុតក្នុងអំឡុងពេលសម័យប្រជុំតែមួយ … Read More

ស្បែកជើង Tom Ford ពាក់ដោយតារា Nick Cannon ក្នុងកម្មវិធី American Got Talent ឆ្នាំ ២០១៤….

ស្បែកជើង Tom Ford ពាក់ដោយតារា Nick Cannon ក្នុងកម្មវិធី American Got Talent ឆ្នាំ ២០១៤ មានដាំពេជ្រ ស ១៤ ០០០ គ្រាប់ ទម្ងន់ទាំងអស់ ៣៤០ ការ៉ាត់ លើតួស្បែកជើងធ្វើពីមាស ស និង ត្រូវសំណាយពេលជាង ២ ០០០ ម៉ោងទើបធ្វើរួច ។ តម្លៃវា ២ … Read More

ការខ្វែងគំនិតគ្នាលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិអំពីតំបន់ហ្កាហ្សា ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន។ 

ក្រសួងការបរទេសប៉ាឡេស្ទីន និងក្រុមអ៊ីស្លាមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅលើសេចក្តីសម្រេចដែលមានបំណងជួយនាំយកជំនួយមនុស្សធម៌បន្ថែមទៀតចូល ទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ មានមូលដ្ឋាន នៅវេសបែង ក្រសួងការបរទេសប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃអាជ្ញាធរប៉ាឡេស្ទីន បានហៅសេចក្តីសម្រេចនេះថា ជាចំណាត់ការមួយក្នុងទិសដៅត្រឹមត្រូវ ហើយបាននិយាយថា វានឹងជួយ «បញ្ចប់ការឈ្លានពាន ធានាដល់ជំនួយចូលមកដល់ និងការពារប្រជាជនប៉ាឡេស្ទីន»។ «យើងចាត់ទុកវាជាចំណាត់ការមួយ ដែលអាចរួមចំណែកក្នុងការកាត់បន្ថយការឈឺចាប់ របស់ប្រជាជនរបស់យើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប» បើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ។ ប៉ុន្តែក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានហៅសេចក្តីសម្រេចនេះថាជា «ចំណាត់ការមិនគ្រប់គ្រាន់» សម្រាប់បំពេញតម្រូវការរបស់ដែនដីដ៏ក្រីក្រនេះ៕

ការសម្រេចចិត្តព្រមានលោកខាងលិច បង្កកទ្រព្យសម្បត្តិ រុស្ស៊ី

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានព្រមានកាលពីថ្ងៃសុក្រថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយ បណ្តាប្រទេសលោកខាងលិចនឹងក្លាយទៅជា សកម្មភាពខុសច្បាប់ និងអាចបង្កគ្រោះថ្នាក់ខ្លាំង សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក នេះបើយោងតាមការចេញផ្សាយរបស់ RT ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងពិចារណាប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅលោកខាងលិច ដើម្បីបង្កើតឡើងវិញនូវអ៊ុយក្រែន ឬសូម្បីតែផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង យោធាដែលកំពុងបន្តរបស់ទីក្រុងគៀវ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេនិយាយថាបានធ្វើសំណើ ចុងក្រោយបង្អស់ដើម្បីធ្វើដូច្នេះ ខណៈដែលសេតវិមានកំពុងតស៊ូ ក្នុងការបំភ្លឺកញ្ចប់ជំនួយថ្មី ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន … Read More

ច្បាប់ការពារជាតិ ៨៨៦ពាន់លានដុល្លារ លោក បៃដិន ចុះហត្ថលេខាលើ ដើម្បីជំរុញការរារាំងចិន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ 

អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើច្បាប់កញ្ចប់ គោលនយោបាយការពារជាតិ $886 ពាន់លានដុល្លារ រួមទាំងវិធានការដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងជួយដល់កងកម្លាំងតៃវ៉ាន់។ ច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធដល់ខែកញ្ញា ឆ្នាំ២០២៤ រួមមាន ១៤,៧ពាន់លានដុល្លារ សម្រាប់ Pacific Deterrence Initiative ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពយោធាតាមរយៈសមយុទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូនៅក្នុងតំបន់។ ខណៈពេលដែលនិយាយអំពីតម្រូវការ សម្រាប់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ និងពង្រឹងសមត្ថភាព សម្រាប់យោធារបស់កោះតៃវ៉ាន់ ច្បាប់នេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក លើការដេញថ្លៃរបស់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង … Read More