ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និង​ខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ ​និង​ហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ខាងលើ​នេះ បាន​បង្កភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ​១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ខ្ទឹមស ខ្ទឹមបំពង បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីដឹកទំនិញ តាមបណ្ដោយផ្លូវ​១៩០ មកពីផ្សារ មកយកអីវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនអីវ៉ាន់​ពីខាងក្នុងឃ្លាំង ក៏ស្រាប់តែពេលគាត់ចេញមកវិញ ​ក៏​ឃើញជនសង្ស័យ​២នាក់ ជិះ​ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 បានលើកយកខ្ទឹមស មួយថង់ និងខ្ទឹមបំពងមួយថង់ … Read More

យុវតីសិស្សសាលា ៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅ បុក រថយន្តកុងតឺន័រពីក្រោយ បណ្តាលអោយ ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់…

ភ្នំពេញ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រី២នាក់ទៀតរងរបួសធ្ងន់ ស្រល់បន្ទាប់ពីពួកគេទាំង៣នាក់ គេចពីសាលានាំគ្នាជិះម៉ូតូដើរលេង លឿនជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ខាងជើងជាប់ស្ពានអាកាសផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ទី១ ក្មេងស្រីដែលស្លាប់ ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខព្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ញ៉ែម រក្សា … Read More

កូនតិរិច្ឆានប្រើគ្រឿងញៀនហ៊ានលើកដៃកាប់ឪពុកខ្លួនឯងរហូតស្លាប់ ខណៈឪពុកខ្លួនចូលទៅឃាត់មិនឲ្យវាយធ្វើបាបប្រពន្ធកំពុងមានកូនខ្ចី…

កណ្ដាល៖ ករណីកូនប្រុសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបានផឹកស៊ីជាមួយឪពុកបង្កើតដែលជាមន្រ្តីយោធា លុះពេលស្រវឹងក៏មានទំនាស់ជាមួយ​ប្រពន្ធដែលទើប និងសម្រាលកូនរួច ក៏បានវា.យប្រពន្ធ២ដៃថែមទៀតផង។ បន្ទាប់ពីបានឃើញដូច្នេះ ឪពុកបានចូលទៅឃាត់ ក៏ត្រូវជននោះធ្វើការប្រវាយប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែកប៉ុន្តែជនសង្ស័យជា​កូនប្រុសរូបនោះ​មិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់រួចកាប់ឪពុកជាច្រើនកាំបិត រហូតដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍ខាងលើ​នេះបានបង្កការ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ ភេទបុ្រស អាយុ២៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកើតហេតុខាងលើ ជននេះប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀ.នក្នុងទឹកនោម។ … Read More

ដោយមានការផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមចែកចាយតគ្នា លើករណីក្មេងស្រីម្នាក់ត្រូវបានគេនាំយកទៅបង្គាំងទុកនៅចិន

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចចិនដោយមានការស្នើសុំអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ គឺសមត្ថកិច្ចចិនបានទៅរំដោះក្មេងស្រីរងគ្រោះចេញពីបន្ទប់ដែលម្ចាស់ផ្ទះបង្ខាំងមិនឲ្យចេញទៅណាមកណា និងបន្តនីតិវិធីជាមួយស្ថាបកុងស៊ុលកម្ពុជាដើម្បីចាត់ចែងបញ្ជូនមកកម្ពុជាវិញ។

ក្នុងសង្កាត់ចតុមុខ បានបង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ … Read More

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក … Read More

ឃាត់រថយន្ត ១គ្រឿង ចេញពីតំបន់ព្រំដែនជ្រៃធំសាច់ត្រីប្រាកិន ទម្ងន់២,០០០ គីឡូក្រាម

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ត្រួតពិនិត្យទំនិញនាំចូលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនជ្រៃធំ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។ ទំនិញដែលបានត្រួតពិនិត្យឃើញជាក់ស្តែង រួមមាន សាច់ត្រីប្រាកិនចំនួន ៤០ បាវ ស្មើនឹង ២,០០០ គីឡូក្រាម ដោយពុំមានឯកសារបែបបទនាំចូលទេ។ ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ បានស្នើកិច្ចសហការពីមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ធ្វើការត្រួតពិនិត្យរួមគ្នា និងបានរកឃើញថា សាច់ត្រីប្រាកិនទាំងនេះវេចខ្ចប់គ្មានអនាម័យ … Read More

រកឃើញទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីដ៏ធំមួយនៅផ្សារស្នួលខេត្តក្រចេះ

ខេត្តក្រចេះ៖ សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ដ៏ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ប្រតិបត្តិការ នេះធ្វើឡើង ដោយសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ … Read More

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើផ្លូវជាតិលេខ៥

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងការពារវេលាម៉ោង៩នឹង៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខបុរីហនុមាន លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស-ក្រហម ពាក់ស្លាក់លេខ ស្វាយរៀង 1Q-6788 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ស៊ី សុខណាន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល … Read More