សមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនក្មេងស្ទាវ៦នាក់ គប់កញ្ចក់រថយន្តអ្នកដំណើរ

Bati District Authorities Arrested 6 Hippies for Throwing Glasses of Passenger Cars;  តាកែវ៖ កាលពីម៉ោង១៤.៤៨នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ … Read More

ករណីឪពុកខឹងកូន អាយុទើបតែ៤០ថ្ងៃ យំមិនបាត់ ទម្លាក់កូន ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែ បណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ

កំហឹងកើតជាកំហុស ដែលធ្វើអោយឪពុកបានទម្លាក់កូន ដែលកំពុងបី នៅលើដៃ ទៅលើគ្រែ បណ្តាលអោយស្លាប់ ភ្លាមៗ ព្រោះតែខឹង កូន ដែលមានអាយុទើបតែ ៤០ថ្ងៃ យំមិនព្រមបាត់។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បង្កឡើងដោយជនសង្ស័យជាឪពុកឈ្មោះ សោម ហុកហេង អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ នាង ស្រស់ អាយុ ២០ឆ្នាំ។ ទារក ដែលត្រូវឪពុកសម្លាប់នោះ ឈ្មោះ … Read More

បុរសម្នាក់ចាក់ស្ត្រីម្នាក់ ខឹងចាក់ភ្លេងរំខាន បណ្តាលឲ្យរងរបួស

តាខ្មៅ៖ ក្រោយពីកាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួស បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយសារខឹងរឿងចាក់ភ្លេងឮខ្លាំងរំខាន។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី នៅចំណុច សាលាឆទានស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ឌិក ស្រីណែត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹង។ ចំណែកជនសង្ស័យមានឈ្មោះពេជ្រ ចំរើន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ … Read More

ក្រុមកម្មករជីកដីដាក់លូបង្ហូរទឹកស្អុយចេញពីក្រុងបាត់ដំបង បានប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត១០០គ្រាប់

បាត់ដំបង៖ ប្រទះឃើញដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ លើករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រ្គាមប្រមាណជិត១០០គ្រាប់ ដែលបាននិងកំពុងធ្វើការជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីបានប្រទះឃើញនៅក្នុងរណ្តៅដី រួចរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ មកជួយអន្តរាគមន៍ជាបន្ទាន់។ ចៅសង្កាត់អូរចារ លោក ឯម សុផល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីតាំងនេះ ទទួលបានការអភិវឌ្ឍក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ មានប្រវែងដែលត្រូវកាយដាក់លូជិត១០០ម។ លោក បានបញ្ជាក់ថា ការងារកាយដីដាក់លូបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃ០២ រហូតមកដល់នឹងពេលនេះ មានរយៈពេល៣ថ្ងៃកន្លងមកហើយ … Read More

សមត្ថកិច្ច​ស្ទាក់ចាប់ ក្រុមស្ទាវបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេសចំនួន១២នាក់

កំពង់ចាម៖ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមក្មេងស្ទាវដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមក្មេងស្ទាវទាំងនោះ ត្រូវបានសមត្ថកិច្ចបានឲ្យដឹង មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ … Read More

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ជិះម៉ូតូ បង្កហឹង្សាតាមផ្លូវសាធារណ:បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ យុវជនម្នាក់ក្នុងចំណោមបក្សពួក ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈនៅទីប្រជុំជន។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿនបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។ សូមរំលឹក នៅថ្ងៃទី៣១.០៨.២០២៣ … Read More

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៨នាក់ ក្រឡាប់រថយន្តដឹកអ្នកដំណើរ

ពោធិ៍សាត់ ៖ ហេតុការណ៍ ក្រឡាប់រថយន្តដឹកអ្នកដំណើរ ដោយសារបើកបរល្បឿនលឿន ផ្លូវកោង ស្របពេលដែលមេឃកំពុងភ្លៀងរលឹម ហ្វ្រាំងរអិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវលើសួនទ្រូងផ្លូវ ក្រឡាប់ខ្លួនឯង អ្នកបើកបររបួសស្រាល បានរត់គេចខ្លួនបាត់ ឯបុរសម្នាក់បានស្លាប់ ចំណែកមនុស្ស៨នាក់ទៀត ស្រី៣នាក់ រងរបួសធ្ងន់ស្រាល ។ កាលពីវេលាម៉ោង៤និង២៨នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវជាតិលេខ៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ … Read More

លោក គង់ សារិទ្ធិ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពម្តាយលោក ស៊ីម រតនៈ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល ចូលបុណ្យសពម្តាយលោក ស៊ីម រតនៈ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

យោងតាមគណនីហ្វេសប៊ុក ឈ្មោះDara vuth បានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដូចមានក្នុងខ្លឹមផ្សាដូចខាងក្រោម: “ជួយស៊ែម្នាក់មួយផងបងប្អូន ដើម្បីអោយដឹងដល់សាច់ញាតិគាត់ គាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង” សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃជនរងគ្រោះ។ 🙏🙏🙏🙏