សមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនក្មេងស្ទាវ៦នាក់ គប់កញ្ចក់រថយន្តអ្នកដំណើរ
Bati District Authorities Arrested 6 Hippies for Throwing Glasses of Passenger Cars;
តាកែវ៖ កាលពីម៉ោង១៤.៤៨នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានស្រាវជ្រាវដល់កន្លែងកើតហេតុ ករណី គប់កញ្ចក់រថយន្ត កាលពីវេលាម៉ោង១៩.១៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣(គម៥៣) ស្ថិតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់រួមមាន៖
១-ឈ្មោះ សុខ រ៉ា (ជនដៃដល់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារ៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
២-ឈ្មោះ ទឹន វិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិតំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ គង់ កែវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ
៤-ឈ្មោះ យុង សំនិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ
៥-ឈ្មោះ សែម ហួតឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ
៦-ឈ្មោះ សែម ហួតឡៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទាំង៤នាក់នេះ រស់នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖
១.ម៉ូតូចំនួន០២គ្រឿង
–ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០២៣ ស្លាកលេខភ្នំពេញ1JD. 5543
–ម៉ាកហុងដា C125 សេរី២០០៨ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1D.3266
២.ទូរស័ព្ចដៃ០២គ្រឿង VIVO និងIPHON
៣.កាំភ្លើងកែច្នៃ០១ដើម គ្រាប់០៣គ្រាប់
ក្រោយឃាត់ខ្លួននោះ សមត្ថកិច្ចបានបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅការិយាល័យជំនាញខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕