សន្តិសុខ និងសង្គម
លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង
ព្រៃវែង៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. … Read More
បើករថយន្តលឿនជ្រុល បុរសម្នាក់ទៅបុកក្បាលនាគចែកទ្រូងផ្លូវ និងរថយន្តដឹកសំរាម ក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បើករថយន្ត Prius មួយគ្រឿងក្នុងល្បឿនលឿន ដោយបុរសម្នាក់ទើបតែចេញពីកម្មវិធី ក៏បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ជ្រុលហួសទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ កាលពីវេលាម៉ោង ០៣:០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1397 បើកបរពីជើងទៅត្បូងក្នុងលឿន លុះដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកនៅក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកពីក្រោយនៃរថយន្តដឹកសំរាម … Read More
អ្នកស្រុក រើសបានទារកម្នាក់ មានគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ
ប៉ៃលិន៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? ជាក់ស្តែង ! អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស…រើសបានទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ។ លុះពេលអ្នកភូមិដើរទៅកាប់ផ្លែចេកក្បែរចម្ការនោះក៏បានប្រទះឃើញទារកដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈា.មហូរចេញពីផ្ចិត ដែលបង្ហាញថា ទើបតែសម្រាលថ្មីៗ ហើយស្ត្រីជាម្តាយបានចាកចេញ ដោយទុកកូនចោលដូចសត្វធាតុ … Read More
ករណីចាប់ខ្លួន ដោយការភាន់ច្រឡំ លើអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង
កែប៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានថា ពិតជាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែន ប៉ុន្តែករណីនេះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបបានត្រឡប់មកវិញហើយ។
ដោយមានការស្នើសុំពីប្រជាពលរដ្ឋអ្នកជិតខាងឲ្យជួយផ្សព្វផ្សាយរក ក្មេងស្រីបាត់ខ្លួនឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ
– ឪពុកឈ្មោះ ទិត្យ ពៅ (ស្លាប់) – ម្តាយឈ្មោះ ម៉ាន់ ហេង (ស្លាប់) សព្វថ្ងៃរស់នៅជាមួយជីដូន។ នៅថ្ងៃទី៣១.១២.២០២៣ក្មេងស្រីបានបាត់ខ្លួនពីផ្ទះមកទល់ពេលនេះដោយមិនដឹងពីមូលហេតុ សព្វថ្ងៃរស់នៅក្រុម 11 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ។ ប្រសិនបានឃើញក្មេងស្រីនៅកន្លែងណាសូមទំនាក់ទំនង 010292054 អ្នកជិតខាងផ្ទាល់ ចំនែកតាយាយអត់មានប្រើ
អ្នកញៀណល្បែងជល់មាន់ចំនួនបីនាក់ ត្រូវបានឃាត់ខ្លួននឹងដកហួតវត្ថុតាងម៉ូតូជាច្រើនគ្រឿង
ពោធិ៍សាត់៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួននឹងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន 11គ្រឿង មាន់ចំនួន 2 ក្បាល នៅក្នុងប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅចំណុចព្រៃមាន ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 12:00 និង 35 នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បើប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ទីមួយ ឈ្មោះ លី ហាក់ ភេទប្រុសអាយុ 65 … Read More
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន មានសុវត្ថិភាព ខណៈឥទ្ធិពលស៊ូណាមិកម្រិតធំបានថមថយ តាមការបញ្ជាក់ពីក្រសួងការងារ
ភ្នំពេញ៖ ការបង្ហោះឃ្លីបវីដេអូកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជុំវិញការលើកឡើងរបស់ក្រុមពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសជប៉ុន ពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយបានអះអាងថា ពួកគេបានមកកាន់ទីតាំងមានសុវត្ថិភាពល្អហើយ បន្ទាប់ពីហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវបានថមថយឥទ្ធិពលវិញ។ ក្រសួងការងារបញ្ជាក់ថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គឺចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។ នៅចំពោះមុខនេះក្រសួងការងារអះអាងបន្ថែមថា នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី … Read More
អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក សាន ប៊ុនធឿន សុំទោសជាសាធារណៈចំពោះការលើកឡើងប៉ះពាល់ដល់មន្ត្រីពន្ធនាគារ តាមបណ្តាញសង្គម!
អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក សាន ប៊ុនធឿន សុំទោសជាសាធារណៈចំពោះការលើកឡើងប៉ះពាល់ដល់មន្ត្រីពន្ធនាគារ តាមបណ្តាញសង្គម!