អ្នកញៀណល្បែងជល់មាន់ចំនួនបីនាក់ ត្រូវបានឃាត់ខ្លួននឹងដកហួតវត្ថុតាងម៉ូតូជាច្រើនគ្រឿង

ពោធិ៍សាត់៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួននឹងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន 11គ្រឿង មាន់ចំនួន 2 ក្បាល នៅក្នុងប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅចំណុចព្រៃមាន ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 12:00 និង 35 នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បើប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖
ទីមួយ ឈ្មោះ លី ហាក់ ភេទប្រុសអាយុ 65 ឆ្នាំ រស់នៅក្នុងភូមិខាងលើជាម្ចាស់សង្វេនផ្ទាល់។
ទីពីរ ឈ្មោះ អុង ងួន ភេទប្រុសអាយុ 63 ឆ្នាំរស់នៅក្នុងភូមិស្តុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
និងទីបី ឈ្មោះ ឆិន ខា ភេទប្រុសអាយុ 63 ឆ្នាំរស់នៅក្នុងភូមិស្រះគុយ ឃុំមុខរា ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានមកថា ទីតាំងខាងលើកំពុងបើកលេងល្បែងជល់មាន់ភ្លាម កម្លាំងនគរបាលដឹកនាំដោយលោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បាទចុះទៅបង្ក្រាបក្នុងនោះឃាត់ខ្លួនបានជនសង្ស័យទាំងបីនាក់ខាងលើ ជាមួយការដុតបំផ្លាញចោលសង្វេននៅនឹងកន្លែង ដកហូតម៉ូតូចំនួន 11 គ្រឿង មាន់ជល់ចំនួនពីរក្បាល និងចង្ក្រានហ្គាសដាំទឹកមួយ។

ចំណែកជនសង្ស័យជាច្រើនអ្នកផ្សេងទៀត បានរត់គេចខ្លួនបាត់អស់តែម្ដង។ ចំពោះវត្ថុតាងទាំងអស់ និងជនសង្ស័យចំនួន 3 នាក់ខាងលើបានបញ្ជូនមកអធិការដ្ឋានដើម្បីសួរនាំ និងបំពេញនីតិវិធី៕