ករណីចាប់ខ្លួន ដោយការភាន់ច្រឡំ លើអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង

កែប៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានថា ពិតជាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែន ប៉ុន្តែករណីនេះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបបានត្រឡប់មកវិញហើយ។