អ្នកស្រុក រើសបានទារកម្នាក់ មានគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ

ប៉ៃលិន៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? ជាក់ស្តែង ! អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស…រើសបានទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ។ លុះពេលអ្នកភូមិដើរទៅកាប់ផ្លែចេកក្បែរចម្ការនោះក៏បានប្រទះឃើញទារកដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈា.មហូរចេញពីផ្ចិត ដែលបង្ហាញថា ទើបតែសម្រាលថ្មីៗ ហើយស្ត្រីជាម្តាយបានចាកចេញ ដោយទុកកូនចោលដូចសត្វធាតុ … Read More

ករណីចាប់ខ្លួន ដោយការភាន់ច្រឡំ លើអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង

កែប៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានថា ពិតជាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែន ប៉ុន្តែករណីនេះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបបានត្រឡប់មកវិញហើយ។

ដោយមានការស្នើសុំពីប្រជាពលរដ្ឋអ្នកជិតខាងឲ្យជួយផ្សព្វផ្សាយរក ក្មេងស្រីបាត់ខ្លួនឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ

– ឪពុកឈ្មោះ ទិត្យ ពៅ (ស្លាប់) – ម្តាយឈ្មោះ ម៉ាន់ ហេង (ស្លាប់) សព្វថ្ងៃរស់នៅជាមួយជីដូន។ នៅថ្ងៃទី៣១.១២.២០២៣ក្មេងស្រីបានបាត់ខ្លួនពីផ្ទះមកទល់ពេលនេះដោយមិនដឹងពីមូលហេតុ សព្វថ្ងៃរស់នៅក្រុម 11 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ។ ប្រសិនបានឃើញក្មេងស្រីនៅកន្លែងណាសូមទំនាក់ទំនង 010292054 អ្នកជិតខាងផ្ទាល់ ចំនែកតាយាយអត់មានប្រើ

អ្នកញៀណល្បែងជល់មាន់ចំនួនបីនាក់ ត្រូវបានឃាត់ខ្លួននឹងដកហួតវត្ថុតាងម៉ូតូជាច្រើនគ្រឿង

ពោធិ៍សាត់៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួននឹងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន 11គ្រឿង មាន់ចំនួន 2 ក្បាល នៅក្នុងប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅចំណុចព្រៃមាន ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 12:00 និង 35 នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បើប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ទីមួយ ឈ្មោះ លី ហាក់ ភេទប្រុសអាយុ 65 … Read More

ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន មានសុវត្ថិភាព ខណៈឥទ្ធិពលស៊ូណាមិកម្រិតធំបានថមថយ តាមការបញ្ជាក់ពីក្រសួងការងារ

ភ្នំពេញ៖ ការបង្ហោះឃ្លីបវីដេអូកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជុំវិញការលើកឡើងរបស់ក្រុមពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសជប៉ុន ពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយបានអះអាងថា ពួកគេបានមកកាន់ទីតាំងមានសុវត្ថិភាពល្អហើយ បន្ទាប់ពីហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវបានថមថយឥទ្ធិពលវិញ។ ក្រសួងការងារបញ្ជាក់ថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គឺចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។ នៅចំពោះមុខនេះក្រសួងការងារអះអាងបន្ថែមថា នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី … Read More

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក សាន ប៊ុនធឿន សុំទោសជាសាធារណៈចំពោះការលើកឡើងប៉ះពាល់ដល់មន្ត្រីពន្ធនាគារ តាមបណ្តាញសង្គម!

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក សាន ប៊ុនធឿន សុំទោសជាសាធារណៈចំពោះការលើកឡើងប៉ះពាល់ដល់មន្ត្រីពន្ធនាគារ តាមបណ្តាញសង្គម!

តុលាការចោទប្រកាន់ ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »

នៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលបានប្រើប្រាស់ហិង្សាប្រើដាវ និងពូថៅ បង្កហិង្សាកាប់ប្រហារដល់ជនរងគ្រោះជាច្រើននាក់ ត្រូវបានលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ចំនួន០២បទល្មើស និងបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធីច្បាប់បន្ត ។ ចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស » និងបទ « ប៉ុនប៉ងឃាតកម្ម » តាមមាត្រា ២១៨ , មាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ លើជនជាប់ចោទទាំង០៤នាក់ ។ … Read More

ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ សុខ លា (ប្តី), ២.ឈ្មោះសុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក … Read More

ក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ ប្រមូលផ្តុំនៅក្នុងកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបយកទៅអប់រំ។

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ និងធ្វើការអប់រំ បន្ទាប់ពីពួកគេនាំគ្នាប្រមូលផ្តុំនៅក្នុងកោះពេជ្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវប្រុសស្រី សុទ្ធតែជាយុវវ័យ អាយុប្រមាណ១៧ ១៨ឆ្នាំ បាននាំគ្នាជិះម៉ូតូឡើងមកកោះពេជ្រ ព្រមទាំងបាននាំគ្នាប្រមូលផ្តុំយ៉ាងច្រើនកកកុញ ដោយទិដ្ឋភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋ ឬអ្នកនៅតំបន់នោះមានការភ័យខ្លាចពួកគេអាចបង្កបញ្ហាអសន្តិសុខ ឬអសណ្តាប់ធ្នាប់កើតឡើង នេះបើយោងតាមការឱ្យដឹងពីប្រភពព័ត៌មានពីកន្លែងកើតហេតុ ។ លុះដល់ម៉ោង០០រំលងអធ្រាត្រ គេបានឃើញកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមទាំងរដ្ឋបាលខណ្ឌចំការមន … Read More