កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម លោក Biden នឹងចុះហត្ថលេខា…
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅពាក់កណ្តាលខែកញ្ញាខាងមុខ យោងតាមសារព័ត៌មាន Politico បានរាយការណ៍។ សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់ប្រភពចេញពីមនុស្សចំនួន ៣ រូបដែលដឹងអំពីផែនការនៃកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតបន្ទះឈីបតូចៗ និងបច្ចេកវិទ្យា AI ផងដែរ ។ ទោះយ៉ាងណា លោក Biden ក៏កំពុងថ្លឹងថ្លែងចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាខែកញ្ញាខាងមុខនេះផងដែរ បើទោះជាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះធ្លាប់បានលើកឡើងកាលពីខែសីហាថា … Read More