សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត ​អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា​ តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី ​នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់​ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ … Read More

ការអញ្ជើញជួបសំណេះសំណាល ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាឱកាសនោះ … Read More

AI កាត់បន្ថយបន្ទុកការងារមួយចំនួន និងការព្យាករណ៍សម្រាប់ការបាត់បង់អាចប្រែប្រួល

របាយការណ៍បង្ហាញថា ខណៈពេលដែល AI អាចយកឈ្នះលើមុខរបរមួយចំនួន វាក៏អាចជួយសម្រួលដល់ការខ្វះខាតកម្លាំងពលកម្មបានផងដែរ។ ជាមួយសមត្ថភាពរបស់វាក្នុងការឆ្លើយសំណួរ ការធ្វើការស្រាវជ្រាវ ការបង្កើតខ្លឹមសារ និងការអនុវត្តការងារផ្សេងៗទៀតដូចមនុស្ស ការភ័យខ្លាចថាបញ្ញាសិប្បនិម្មិត (AI) អាចគំរាមកំហែងការងារ និងឧស្សាហកម្មមួយចំនួនដែលមិនមានមូលដ្ឋានគ្រឹះរឹងមាំ។ ប៉ុន្តែស្រដៀងទៅនឹងបដិវត្តន៍បច្ចេកវិជ្ជាកន្លងមក AI ទំនងជាមិនបណ្តាលឱ្យមានការខាតបង់ការងារយ៉ាងធំសម្បើមនោះឡើយ ហើយនៅទីបំផុតអាចជួយជំរុញទីផ្សារការងារនេះ បើតាមរបាយការណ៍ពី Wells Fargo Economics បានសន្និដ្ឋាន។ របាយការណ៍របស់ Well Fargo Economics បានរកឃើញថា បដិវត្តន៍បច្ចេកវិជ្ជាកន្លងមក ដូចជាការទទួលយកអ៊ីនធឺណែតនៃទសវត្សរ៍ឆ្នាំ 1990 … Read More

គោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិនេះ

ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ​ជាគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា បាន​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។ លោកជំទាវ លើកឡើងថា … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK)

📢 កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Sart)សម្រាប់វិស័យឧស្សាហកម្ម លេខ: ០២៦/២៣ ក.ប/ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីជូនដំណឹង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ  

📢 នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីជូនដំណឹង ស្ដីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា លេខ: ៩៥៧/២៣ ស.រ.ស.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រួម​ផ្លូវយូរប៉ុណ្ណាក៏នៅតែបែកពីថោន ​ទៅកាឡាក់ស៊ី

តារា​ចម្រៀង​ប្រុស​ គូម៉ា​ នៅតែ​ស្ពាយ​​បង្វេច​ចេញ​ពី​ថោន ​ខណៈ​ផលិតកម្ម​ ថោន​ បាន​របូត​គ្រាប់​ពេជ្រ​មួយ​គ្រាប់​ទៀត​ទៅ​ឱ្យ​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ ​ ក្រោយ​រួម​រស់​ជាមួយ​គ្នា​ជិត​មួយ​ទសវត្សរ៍​។ តាម​ដំណឹង​រសើបចុង​ក្រោយ​ថា តារា​ចម្រៀង​ប្រុស​ គូម៉ា​ បាន​សម្ងំ​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​មួយ​ពី​ផលិតកម្ម​ថោន​ នោះ​ក៏​ព្រោះ​តែ​លោក​ទទួល​បាន​ការ​ចរចា​ទ្រនំ​ថ្មី​ពី​ខាង​កាឡាស៊ី​ណាវ៉ាត្រា​យ៉ាង​កក់​ក្ដៅ​។ ​ថោនមានគ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ជាច្រើន ​ ដែល​បាន​របូតចេញ​ពី​ផលិតកម្ម​​នេះ ​គឺ​មាន​ម្ដង​មួយ​គ្រាប់​ៗ​ ខណៈ​ដែល​តារា​ចម្រៀង​ ខេម​ បាន​ចូល​កាឡាក់ស៊ី​ណាវ៉ាត្រា​ នៅ​ឆ្នាំ​ ២០២០​។ ហើយ​ជាមួយ​គ្នា​នោះ​ គ្រាប់​ពេជ្រ​ផ្សេង​ទៀត​ដែល​បាន​ដើរ​ចេញ​ពី​ថោន​ទៅ​ផលិតកម្ម​ផ្សេង​មាន​ដូច​ជា​ អ្នកនាង​ មាស ​សុខសោភា ​ កញ្ញា … Read More

សៀង ចន្ធា រកបាន១គ្រាប់ឲ្យ Al Shahaniya ក្នុងពានរង្វាន់ Qatar Cup

កាតា៖ ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ ក្រុម Al Shahaniya SC ជាសមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា បានយកឈ្នះក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។ ខ្សែប្រយុទ្ធ សៀង ចន្ធា ប្តូរចូលនៅតង់ទី២ នាទី៥៥’ ​បង្ហាញខ្លួនបាន ៣៥នាទី … Read More

ការជន្លៀសពលរដ្ឋរាប់ពាន់នាក់នៅកោះតៃវ៉ាន់ចេញពីមុខខ្យល់ព្យុះទីហ្វុងហៃគួយ ស្របការបង្កការរអិលបាក់ដី

កោះតៃវ៉ាន់៖ ការបង្កឱ្យមានការរអិលបាក់ដី ពីខ្យល់ព្យុះទីហ្វុងមួយឈ្មោះ ហៃគួយ(Haikui) បានបន្ទាប់ពីបោកបក់ប៉ះចំកោះតៃវ៉ាន់ដោយបាននំាយកទឹកភ្លៀងធ្លាក់ជោគជំា និងមានខ្យល់បោកបក់ខ្លំាង បង្កឱ្យដាច់ចរន្តអគ្គិសនីនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបពាន់ខ្នង ដែលគេចាត់ទុកថា ជាខ្យល់ព្យុះនំាគ្រោះមហន្តរាយទ្រង់ទ្រាយធំលើកដំបូងមកលើកោះតៃវ៉ាន់នៅក្នុងរយៈពេល៤ឆ្នំាមកនេះ។ មានពលរដ្ឋច្រើនជាង៧ពាន់់នាក់ត្រូវគេជន្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីទៅរកទីកន្លែងមានសមត្ថភាព ខណៈដែលជើងហោះហើរជាច្រើនជើង បានលុបចោលដើម្បីបញ្ជៀសពីភយន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុចេញពីខ្យល់ព្យុះ ដោយយោងតាមបណ្តាញផ្សព្វផ្សាយ និងទីភ្នាក់ងារសារព័ត៌មានបារំាងបានលើកឡើង។ មន្ត្រីអាជ្ញាធរដែនកោះតៃវ៉ាន់បានលើកឡើងបន្ថែមទៀតថា រហូតមកទល់នឹងព្រឹកថ្ងៃចន្ទ មានមនុស្សរងរបួសច្រើនជាង៤០នាក់ដែលរស់នៅតាមតំបន់ជួរភ្នំ ហូលៀន(Hualien) ដោយសារតែដើមឈើរលំសង្កត់ទៅលើពួកគេ ពាក់ព័ន្ធនឹងមហន្តរាយធម្មជាតិនេះ។ នៅព្រឹកនេះខ្យល់ព្យុះនៅតែបន្តមានមុខសំដៅទៅកាន់តំបន់ឈូងសមុទ្រភាគខាងកើតរបស់កោះ មុននឹងវាថមថយកម្លំាងបោកបក់ យោងលើការិយាល័យអាកាសធាតុថ្នាក់កណ្តាលរបស់កោះតៃវ៉ាន់វិញ បានអះអាងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាង។ ជាបឋមរហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះដែរ មានផ្ទះប្រជាពលរដ្ឋជាង១សែនខ្នងផ្ទះ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ខណៈកម្លំាងខ្យល់បោកបក់មានរហូតដល់ទៅ១២៦គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង៕  ប្រភព៖ … Read More