លោក Volodymyr Zelensky ប្រកាសផ្លាស់ប្តូរ រដ្ឋមន្ត្រីការពារជាតិថ្មី

អ៊ុយក្រែន៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ទូរទស្សន៍ BBC បានចេញផ្សាយឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Oleksii Reznikov ត្រូវបានប្រកាសដកតំណែង ចេញហើយដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។

សូមរំលឹកថាលោក Reznikov បានដឹកនាំក្រសួង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ចាប់តាំងតែពីមុនការចាប់ផ្តើម នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្សីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។

ប្រធានាធិបតី Zelensky នៅក្នុងសេចក្តីប្រកាស ទាំងយប់ ដោយលោកបានបញ្ជាក់ទៀតថា ការសម្រេចចិត្តផ្លាស់ប្តូរនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីអាចឲ្យក្រសួងការពារជាតិ របស់ប្រទេសទទួលបាននូវរបៀបដឹកនាំថ្មី និងរបៀបនៃការធ្វើការប្រតិបត្តិការថ្មី។

ក្នុងនោះលោក Zelensky ក៏បានប្រកាសភ្លាមៗឲ្យ លោក Rustem Umerov ដែលកំពុងគ្រប់គ្រងមូលនិធិរដ្ឋ នោះនឹងក្លាយជាអ្នកដឹកនាំថ្មី ជំនួសឲ្យលោក Reznikov ផងដែរ។

នៅក្នុងសុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែនបាននិយាយពីរដ្ឋធានីទីក្រុងគៀវថា ៖ខ្ញុំជឿថាក្រសួងត្រូវការ វិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរការងារមួយទាំងយោធា និងសង្គមទាំងមូល៕