គម្រោងព្រែកជីកហ្វូណនតេជោ ! ចិនប្ដេជ្ញាធ្វើឱ្យ ចេញរូបរាងឱ្យបានឆាប់ៗ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិ ភាក្សាការងារនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមវេ ទិការបូអាវឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ក្នុងជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road … Read More

ចោទប្រកាន់ជនជួញដូរគ្រឿងញៀន ៣ នាក់ ពីបទសម្អាតប្រាក់

ភ្នំពេញ÷ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ០៣ នាក់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ តាមមាត្រា ៧១ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលករណីសំណុំរឿងព្រហ្មទណ្ឌពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ រកឃើញគ្រឿងញៀនទម្ងន់ប្រមាណ ១៩០ គីឡូក្រាម … Read More

ប្រធានផ្សារ ២ រូប ចុះធ្វើកិច្ចសន្យាដល់ម្ចាស់ជួលដាក់ទីតាំងកត់ឆ្នោត ឱ្យបញ្ឈប់ជាបន្ទាន់

ភ្នំពេញ÷ លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ (ផ្សារលើ) និង លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ (ផ្សារក្រោម) បានរួមគ្នាចុះទៅធ្វើកិច្ចសន្យាដល់ទីតាំងដែលធ្លាប់ជួលឱ្យអ្នកកត់ឆ្នោតធ្វើអាជីវកម្ម ត្រូវបញ្ឈប់ជាបន្ទាន់ព្រោះខុសនឹងផ្លូវច្បាប់។ ការចុះធ្វើកិច្ចសន្យាដល់ផ្ទះជួលឱ្យអ្នកកត់ឆ្នោតនេះបានធ្វើឡើង នៅថ្ងៃទី២៨ ខែមីនា ដែលមានចំនួន៥ទីតាំង ក្នុងនោះមាន៖ ផ្សារលើចំនួន៣ និងផ្សារក្រោមចំនួន២។ លោក សាន់ ប៊ុនណា បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា រាល់ថ្ងៃនេះ ទីតាំងដែលធ្លាប់ជួលឱ្យអ្នកកត់កន្ទុយលេខបានបិទទាំងស្រុងហើយ ប៉ុន្តែថ្ងៃនេះគណៈកម្មការផ្សារទំាង២ … Read More

លោកគ្រូពេទ្យម្នាក់ ទើបទិញរថយន្តបាន២ថ្ងៃ បើកទៅបុកបង្គោលភ្លើងក្រឡាប់ធ្លាក់ក្នុងស្រែ

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យ ទើបតែទិញរថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បាន២ថ្ងៃ ក៏បើករេចង្កូតទៅបុកបង្គោលភ្លើង បាក់មួយដើមក្រឡាប់ធ្លាក់ចូលក្នុងស្រែ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ កើតឡើងនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីតពណ៌សមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូពេទ្យ ធ្វើដំណើរតាមតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុ ក៏បានឈ្ងោកយកទូរសព្ទមកនិយាយ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបហ្គោលភ្លើងមួយដើមដ៏ធំ បណ្តាលឲ្យបាក់មួយដើមក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងវាលស្រែ ភ្លាមនោះដែរអ្នកបើកបរក៏បានបើកទ្វារលូនចេញមកក្រៅដោយសុវត្ថិភាព ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុរួចស្ទូចយករថយន្តបង្កទៅរក្សាទុក … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ អាករលើតម្លៃបន្ថែម (មានចំនួន ១២ជំពូក និង ៤៣មាត្រា)

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៤៩ អនក្រ.បក ស្តីពីអាករលើតម្លៃបន្ថែម (មានចំនួន ១២ជំពូក និង ៤៣មាត្រា) ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា … Read More

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចជាលើកដំបូង នៅទីស្នាក់ការបក្សភឿថៃ

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីរសៀលថ្ងៃអង្គារ បានទៅបំពេញទស្សនកិច្ច ជាលើកដំបូង ទៅកាន់ទីស្នាក់ការកណ្តាល គណបក្សភឿថៃ ដែលកាន់អំណាចក្នុងរយៈពេល១៧ឆ្នាំ ដើម្បីជួបជាមួយសមាជិករបស់គណបក្សនៅទីនោះ ។ អ្នកគាំទ្រប្រមាណ១៥០នាក់ ពាក់អាវក្រហមបានប្រមូលផ្តុំគ្នា នៅមុខអគារទីស្នាក់ការ ដើម្បីស្វាគមន៍ដល់ការធ្វើដំណើរ របស់លោក ថាក់ស៊ីន ។ នៅគ្រាដែលគាត់មកដល់ គាត់ត្រូវបានស្វាគមន៍ ដោយការអបអរសាទរ និងផ្កាកុលាបក្រហម ។ លោក ថាក់ស៊ីន បានបង្កើតគណបក្សថៃ រ៉ាក់ថៃ ដែលជាអ្នកកាន់តំណែងមុន … Read More

អាផាតមិន តម្លៃរាប់លានដុល្លារ របស់អតីតនាយករដ្ឋមន្រ្តីម៉ុងហ្គោលី អាមេរិក ប៉ុនប៉ងរឹបអូស នៅតំបន់ Manhattan

អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ គឺបានស្វែងរកដើម្បីរឹបអូស អាផាតមិន Manhattan ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានទិញដោយអតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ជាមួយនឹងមូលនិធិពីគម្រោងលាងលុយ និងអំពើពុករលួយ។ មេធាវីអាមេរិកលោក Breon Peace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពដកយកសិទ្ធរឹបអូសនៅថ្ងៃនេះ ផ្ញើសារថា សកម្មភាពឧក្រិដ្ឋកម្ម គឺមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងរបស់ម្ចាស់ផ្ទះ នោះទេ” នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ លោក Peace បាននិយាយថា “ដូចដែលបានចោទប្រកាន់ គឺ … Read More

ប្រធានក្រុមសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី ថា ការវាយប្រហារ ដោយភេរវករ នៅសាលប្រគំតន្ត្រី ត្រូវបានរៀបចំឡើងដោយមានការចូល ពីក្រុមស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន និងក្រុមជុ្រលនិយមឥស្លាម

ម៉ូស្គូ៖ ប្រធានក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) លោក Alexander Bortnikov បានអះអាងថា ការវាយប្រហារភេរវករនៅសាលប្រគុំតន្ត្រី Crocus City Hall ត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ត្រូវបានចូលរួមដោយផ្ទាល់ផងដែរ ។ លោក Bortnikov បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 1 ថា “យើងជឿជាក់ថា ការវាយប្រហារត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយតាមធម្មជាតិ សេវាចារកម្មលោកខាងលិច ក៏បានចូលរួមចំណែកក្នុងរឿងនេះដែរ” ។ … Read More