ទីក្រុងបាងកក កំដៅនឹងកើនដល់ ៤០អង្សារ ស្របតំបន់ភាគខាងជើងនឹងកើនដល់ ៤២អង្សារ
ថៃ៖ នាយកដ្ឋានឧតុនិយម កំពុងព្រមានប្រឆាំងនឹងការធ្វើការងារ ឬសកម្មភាពក្រៅផ្ទះសម្រាប់រយៈពេលបន្ត ស្របការព្យាករណ៍ពីកំដៅខ្លាំង និងប៉ះពាល់ដល់តំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន ភាគខាងកើត និងកណ្តាលរបស់ប្រទេស រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃនេះតទៅ ផងដែរ ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងបាងកកនឹងប្រឈមនឹងសីតុណ្ហភាព ៤០ អង្សាសេ ខណៈតំបន់ភាគខាងជើងទំនងជាកើនដល់ ៤២ អង្សាសេ។
ខ្យល់បក់ពីទិសខាងត្បូង និងអាគ្នេយ៍ បន្តបក់បោកលើភូមិភាគឦសាន ភាគកណ្តាល និងភាគខាងកើត អាចបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមតំបន់មួយចំនួន។ ចំណែកខេត្តចំនួន ១០ នៅភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលគ្របដណ្តប់ប្រហែល ២០% នៃផ្ទៃដី ៕